វិធីសាស្រ្តងាយៗធ្វើឲ្យខ្លួនឯងលេចធ្លោជាងអ្នកដទៃ
វាជារឿងធម្មតាទេដែលអ្នករាល់គ្នាទាមទារការចាប់អារម្មណ៍ពីមនុស្សនៅជំុវិញខ្លួន។ គ្រាន់តែមនុស្សមួយចំនួនត្រូវបានគេរិះគន់ដោយសារ ការទាមទារហួសហេតុ ហើយធ្វើឲ្យមានគំនិតថាការចង់បានចំណាប់អារម្មណ៍ជាការធ្វើឲ្យគេនិយាយដើមទៅវិញ។
ខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកបង្ហាញនូវចំណុចមួយចំនួនពីក្នុងខ្លួនហើយអាចទាក់ទាញមនុស្សជំូវិញខ្លួនបាន។
១. តាំងចិត្តជាខ្លួនឯង
គ្មានអ្វីអាចជួយឲ្យអ្នកទទួលបានការសរសើរ ការចាប់អារម្មណ៍ និងការចូលចិត្តពីអ្នកដទៃ ជាជាងការបង្ហាញនូវអត្តចរិតពិតនិងស្មោះត្រង់ដែលអ្នកអាចផ្តល់ឲ្យពួកគេនោះទេ ។ ចង់ឲ្យគេចូលចិត្តនិងរាប់រក គួរឈប់ប្រកាន់នូវគំនិតខ្លាចនេះខ្លាចនោះទៅ ព្រោះវាអាចនឹងធ្វើឲ្យអ្នកផ្សេងពំុមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងយើង។ ធ្វើអ្វីដែលល្អទៅ បើគេឃើញយើងល្អគេនឹងមករាប់រកជាពុំខាន។
២. មានទំនុកចំពោះអ្វីដែលខ្លូនធ្វើ
ត្រូវចាំថាមនុស្សម្នាក់មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបាននោះទេ។ ជ្រើសរើសការតែងខ្លួនដែលអ្នកចូលចិត្ត ធ្វើអ្វីដែលចង់ធ្វើ និងសកម្មភាពជាច្រើនទៀត។ ពិតណាស់ថា មិនខ្វះទេអ្នកដែលចាំរិះគន់នោះ ប៉ុន្តែត្រូវគិតថាការរិះគន់ចេញពីការមិនចូលចិត្ត និងការច្រណែនផ្សេងៗ។
៣. ធ្វើចិត្តឲ្យទូលាយ
កំុធ្វើចរិត គេលេងសើចតិចៗខឹង ត្រូវបើកចិត្តឲ្យទូលាយដើម្បីសង្កេតមើលអ្នកនៅជំុវិញខ្លួន មើលពីតម្លៃរបស់គេ ហើយរៀនឲ្យតម្លៃគេ និងឃើញពី ភាពល្អរបស់គេ។ ការធ្វើបែបនេះនឹងអាចផ្លាស់ប្តូរយើងឲ្យជាមនុស្សវិជ្ជមាន ម្នាក់ដែលមានការគិតល្អ។ យើងធ្វើទៅកាន់គេបែបណាគេនឹងសងវិញបែបនោះដូចគ្នា ។
៤. ដើរឲ្យទាន់សម័យកាល
ត្រូវចេះសង្កេតមើលពី បម្រែបម្រួលនៃស្ថានភាពសង្គម ព្រោះ ជាធម្មតាអ្នករាល់គ្នាតែងចូលចិត្តរាប់រកអ្នកដែលចេះតែងខ្លួនស៊ីវិល័យ ដែលត្រូវនឹងភ្នែកមនុស្សសម័យថ្មី ។ ការតែងខ្លួនមិនមែនសំដៅលើការស្លៀកពាក់ហួសហេតុទេ ប៉ុន្តែគឺការរៀបចំ ខ្លួនតាមសម័យកាល មិនមែន ២០១៧ហើយនូវតែងខ្លួនដូច ២០០១ទេ ។
៥. បង្ហាញភាពមានទំនុកចិត្តឲ្យគេឃើញ
អ្នកមានមានទំនុកចិត្តលើខ្លួនឯង មើលទៅខុសផ្លែកពី ធម្មតា ដែលធ្វើឲ្យអ្នកដទៃមានការឆ្ងល់នឹងចង់ដឹងច្រើនពីយើង។ មិនថាធ្វើអ្វី ឡើយ ឲ្យតែយើងអាចបញ្ចេញវាបាន នោះគេមានទំនុកចិត្តលើយើង ចូលចិត្តធ្វើការជាមួយយើង ដោយយើងមិនចាំបាច់រត់ទៅ រកគេមុនទេ។
ខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកបង្ហាញនូវចំណុចមួយចំនួនពីក្នុងខ្លួនហើយអាចទាក់ទាញមនុស្សជំូវិញខ្លួនបាន។
Photo Credit: Daily Mail |

អត្ថបទដោយ៖ ហ៊ុន កែវលីដែត
No comments