Breaking News

ដឹងអត់ថាឧបករណ៍តន្រ្តីខ្មែរមានអ្វីខ្លះ?

មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ឬស្គាល់​ពី​ឧបករណ៍​តន្ត្រី​​ខ្មែរ​បុរាណ​នោះ​ទេ​។ ជា​ពិសេស​ក្មេងៗ​ យុវវ័យ​ដែល​និយម​ចូល​ចិត្ត​បែប​ផែន​តន្ត្រី​សម័យ​ថ្មី​ រឺ​ក៏​តន្រ្តីបរទេស​។ មនុស្ស​មួយ​ចំនួន​ស្គាល់​ត្រឹម​តែ ​ឧបករណ៍​​ខ្លះៗ​ដូចជា​ ខ្លុយ​ ខឹម ​រនាត​ ស្គរ​ ចាប៉ី​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល​ឧបករណ៍​តន្រ្តី​ខ្មែរ​មាន​ជាច្រើន​ទៀត​ដែល​មិន​ធ្លាប់​បាន​ដឹង​។​ ដោយ​សារ​តែ​ពុំ​មាន​ការ​យក​ចិត្តទុក​ដាក់​​ និង​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​វប្បធម៌៌​ដែល​មាន​តម្លៃ​និង​ជាអត្តសញ្ញាណ​ជាតិ​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​វា​បាត់​បង់​ជា​មិន​ខាន​នាពេល​ខាង​មុខ​។​ ឧបករណ៍​តន្រ្តី​ខ្មែរ​ត្រូវ​បាន​ចែក​ចេញ​ជា ៤​ផ្នែក​ធំៗ ​នេះ​បើយោង​តាម​អង្គការ​ពិភព​លោក​ UNESCO កាលពី​ឆ្នាំ ​​​២០០៣។



១.​ ឧបករណ៍ប្រើខ្សែ
ក្នុងចំណុចទី ១ដែលនិយាយពីឧបករណ៍ប្រើខ្សែនេះមានរាប់បញ្ចូលឧបករណ៍តូរតន្រ្តីជាច្រើនប្រភេទដែលមានដូចជា ៖ ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ រឺហៅបានម៉្យាងទៀតថា តាខេ ឃឹមតូច ឃឹមធំ និងគងរីង។

២. ឧបករណ៍ប្រើខ្យល់
ឧបករណ៍ប្រើខ្យល់សំដៅទៅឧបករណ៍តន្រ្តីដែលប្រើប្រាស់មាត់ផ្លុំដើម្បីបញ្ចេញជាសូរស័ព្ទសម្លេង ក្នុងនោះមានឧបករណ៍ដូចជា៖ ខ្លុយ ប៉ីអរ ស្នែង ស្លឹ ព្លយ គែន​ និងអង្គួច។

៣. ឧបករណ៍គោះដំ
ឧបករណ៍ជាច្រើនត្រូវបានរាប់បញ្ចូលក្នុងក្រុម ឧបករណ៍គោះដំ ដោយក្នុងនោះមានដូចជា៖ រនាតឯក រនាតធុង រនាតដែក គងវង់តូច គងវង់ធំ គងម៉ង់ គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ឡោ កណ្ដឹង ត្រដោក ក្រាប ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ និងស្គរឆៃយ៉ាំ។

៤. ឧបករណ៍ផ្សេង

ក្នុងក្រុមចំណាត់ថ្នាក់ប្រភេទចុងក្រោយនេះមានត្រឹមតែឧបករណ៍មួយប្រភេទប៉ុណ្ណោះ ដែលឧបករណ៍នេះត្រូវបានគេស្គាល់មានឈ្មោះថា ឯកខ្លែង។​


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ UNESCO

No comments