ធ្វើយ៉ាងម៉េចទៅទើបអាចកាត់ចិត្តពីមនុស្សដែលយើងលួចស្រឡាញ់បាន
ពេលដែលយើងលួចស្រឡាញ់អ្នកណាម្នាក់តែម្ខាង យើងតែងតែស្រមើស្រម៉ៃដល់ថ្ងៃអនាគតថាប្រហែលជាគេអាចស្រឡាញ់យើងដូចគ្នាក៏ថាបាន។ ប៉ុន្តែត្រូវចាំថា ករណីបែបនេះគឺកើតឡើងតិចណាស់ ព្រោះមនុស្សដែលយើងលួចមើលរាល់ថ្ងៃនោះភាគច្រើនមិនដែលចាប់អារម្មណ៍យើងប៉ុន្មានទេ។ ចឹងហើយ តើយើងដែលជាអ្នកលួចស្រឡាញ់គេហ្នឹង ត្រូវធ្វើយ៉ាងណាទៅដើម្បីកាត់ចិត្ត កាត់ថ្លើមបានពីគេនោះ។
១. ត្រូវស្វែងរកមនុស្សដែលយើងអាចប្រាប់រឿងនោះជាមួយបាន
និយាយគ្នាជាមួយមិត្តភក្តិជិតស្និទ្ធ រឺសមាជិកគ្រួសារ អោយគេបានស្តាប់រឿងខូចចិត្តនេះ ពួកគាត់ប្រហែលជាអាចមានបទពិសោធន៍ស្នេហាច្រើនជាងយើង ដូច្នេះគាត់នឹងប្រាប់ថា តើត្រូវធ្វើម៉េចដើម្បីកាត់ចិត្តបាន ហើយបើទោះបីជាពួកគាត់មិនអាចជួយជាយោបល់បាន យ៉ាងហោចណាស់ក៏យើងមានអារម្មណ៍ធូរស្បើយបន្តិចដែរ។
២. ទទួលស្គាល់ការពិត និងសារភាពប្រាប់មនុស្សម្នាក់ដែលយើងលួចស្រឡាញ់ទៅ
មុននឹងដោះស្រាយបញ្ហាមួយបាន យើងត្រូវទទួលស្គាល់ថាវាពិតជាកើតឡើងមែន។ មិនចាំបាច់ខ្មាស់អៀនច្រើនពេកទេ ព្រោះមុននឹងក្រោយគង់តែគេនឹងដឹងដែរនោះ ចឹងហើយប្រាប់គេមុនទៅ បើសិនជាគេនិយាយយ៉ាងណាក៏យ៉ាងហ្នឹងទៅ ធ្វើមនុស្សត្រូវក្លាហានហ៊ានឆ្លងកាត់អារម្មណ៍គ្រប់សព្វបែបយ៉ាងទើបល្អ។
៣. កុំសូវនៅជិតគេច្រើនពេក
ទោះចង់មិនចង់ក៏ដោយ វាជាការពិតដែលថាអារម្មណ៍មនុស្សកើនឡើងបន្តិចម្តងៗ បើសិនជាយើងទំនាក់ទំនងគ្នាច្រើនឡើងៗ ដូច្នេះហើយ បើសម្រេចចិត្តថាឈប់ស្រឡាញ់ហើយនោះ ត្រូវប្រាកដថាគួរតែបន្ថយនូវការនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ រឺក៏លួចតាមដានសកម្មភាពគេជាដើម។
៤. ជួបមនុស្សថ្មីអោយបានច្រើន
ការស្គាល់មិត្តភក្តិច្រើន មានន័យថាយើងកំពុងបើកផ្តល់ឱកាសអោយខ្លួនឯងជួបមនុស្សថ្មីដើម្បីសិក្សាពីសង្គមទៅវិញទៅមក។ ស្របគ្នានេះដែរ យើងក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តស្រឡាញ់អ្នកណាម្នាក់ដែលយើងគិតថាអាចរស់នៅចុះសម្រុង និងយល់ចិត្តគ្នាបាននៅពេលខាងមុខ។
៥. ស្រឡាញ់ និងថែខ្លួនឯងអោយបានល្អ
រៀបចំខ្លួនក្នុងការស្លៀកពាក់ និងផាត់មុខបន្តិចបន្តួចដើម្បីអោយមើលទៅឃើញថាយើងមានភាពស្រស់ស្អាតជាងពីមុន។ យកចិត្តទុកដាក់លើរបបអាហារ ចាប់ផ្តើមហាត់យូហ្កា និងហាត់ប្រាណអោយប្រចាំថ្ងៃ ដើម្បីអោយខ្លួនឯងមានអារម្មណ៍កាន់តែល្អ និងមានទំនុកចិត្ត។
រៀបរៀង និងសរសេរដោយ : ចន ច័ន្ទបូតា
ប្រភពអត្ថបទ: wikihow

No comments