ខុសទេដែលដាក់កាតាបលេីកៅអីនៅទីសាធារណៈ?
ជាទូទៅយុវវ័យសម័យនេះនៅពេលដែលពួកគេទៅញាំអាហារនៅតូបតាមដងផ្លូវឬម៉ាតផ្សេងៗមនុស្សមួយចំនួនតែងតែមានទម្លាប់មួយដោយដាក់កាតាបឬរបស់ផ្សេងៗនៅលេីកៅអីមួយ តេីការធ្វេីបែបនេះខុសដែរឬទេ?
មនុស្សទូទៅប្រាកដជាគិតថាការធ្វេីបែបនេះគីពិតជាមិនខុសទាំងស្រុងនោះទេ ប៉ុន្តែពួកគេពិតជាពុំបានគិតច្បាស់លាស់អំពីចំណុចមួយនេះនោះទេ។
ជួនកាលពួកគេដាក់កាតាបនៅលេីកៅអី ទាំងអ្នកដទៃពុំមានកន្លែងសម្រាប់អង្គុយ ហេីយពួកគេនៅតែពុំខ្វល់ពីបញ្ហានេះ។ ខាងក្រោមនេះគឺជាមតិផ្សេងៗដែលទទួលបានពីមហាជនទូទៅនិងម្ចាស់ហាងមួយចំនួន។
កញ្ញានិមលនិស្សិតមកពីសកលវិទ្យាល័យប៊ែលធីអន្តរជាតិ៖ “នាងខ្ញុំពិតជាមានអារម្មណ៍ខឹងជាខ្លាំងចំពោះទង្វេីបែបនេះ ហេីយចង់តែទៅស្តីអោយពួកគេ ពីព្រោះពួកគេអាត្មានិយមខ្លាំងពេកដោយគិតតែពីផលប្រយោជន៍ខ្លួនឯង”
លោកណូរ៉ានិស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប៖ “ខ្ញុំក៏ធ្លាប់ជួបស្ថានភាពបែបនេះផងដែរនិយាយទៅគឺមិនដឹងថាយ៉ាងម៉េចដែរ បេីពួកគាត់ប្រកាន់គំនិតបែបនេះទៅហេីយមានតែដេីរចេញទៅវិញតែម្តងទៅ”
បងស្រីចន្នីម្ចាស់ំម៉ាតម្តុំផ្សារថ្មី៖ “ដឹងស្រាប់ហេីយអូន បងក៏មិនសប្បាយចិត្តដែរនៅពេលដែលឃេីញរឿងបែបនេះកេីតឡេីងក្នុងម៉ាតបង ហេីយឃេីញភ្ញៀវដទៃដេីរចេញបែបនេះតែមិនដឹងធ្វេីយ៉ាងណាព្រោះយេីងជាម្ចាស់ហាងមិនអាចទៅស្តីបន្ទោសភ្ញៀវបាននោះទេ”
សរុបមកវិញការដាក់កាតាបនៅលេីកៅអីនៅតាមទីសាធារណៈមិនមែនខុសទាំងស្រុងនោះទេប៉ុន្តែយ៉ាងណាវិញយេីងគួរតែមេិលជុំវិញខ្លួនជាមុនសិនថាតេីការធ្វេីបែបនេះបានប៉ះពាល់ដល់អ្នកដ៏ទៃដែរឬទេ។
អត្ថបទដោយ៖ ជុំ រស្មី
អត្ថបទដោយ៖ ជុំ រស្មី
No comments