គន្លឹះពិសេសសម្រាប់អ្នកចង់បង្កើតស្ទាយ៌ផ្ទាល់ខ្លួនដែលមិនចម្លងពីគេ
ការស្លៀកពាក់ដូចគេដូចឯងពេលខ្លះហាក់មិនសូវមានភាពដោយឡែកផ្ទាល់ខ្លួន និងមិនមើលទៅឡូយទាល់តែសោះ សម្រាប់មិត្តៗយុវវ័យសម័យបច្ចុប្បន្ននេះ។ វាក៏ហាក់ដូចជាពិបាកគួរសមដែរក្នុងការស្វែងរកអ្វីដែលសាកសមសម្រាប់ខ្លួនយើង និងជាពិសេសគឺមិនជាស្ទាយ៍ដែលចម្លងពីគេ។ ដូច្នេះថ្ងៃនេះយើងនាំមកជូននូវវិធីសាស្រ្តសម្រាប់អ្នកដែលចង់បង្កើតស្ទាយ៌ផ្ទាល់ខ្លួនយកមកអនុវត្តន៍៖
1. ស្វែងរកការជម្រុញទឹកចិត្តលើម៉ូត
ក្នុងន័យនេះលោកអ្នកគួរធ្វើការស្រាវជ្រាវប្រភេទស្ទាយ៌នៃការតុបតែងខ្លួនយ៉ាងសម្បូរបែបក្នុង app មួយដែលកំពុងតែពេញនិយម Pinterest ឬតាមរយះ Google, Instagram ជាដើមបានជាគំនិតក្នុងថាតើស្ទាយ៌មួយណាដែលអ្នកស្រលាញ់ និង សាកសមសម្រាប់អ្នក។ ក្នុងការស្វែងរកលោកអ្នកអាចសាកល្បងវាយនូវពាក្យ Personal Style Inspiration ជាដើម។
2. ជម្រុះចោល និង ចម្រាញ់ចេញខោរអាវថ្មីនិងចាស់
សម្លៀកបំពាក់ដែលអ្នកមិនសូវពាក់ឬទុកចោលតាំងពីយូរហើយនោះ លោកអ្នកអាចជ្រើសរើសបោកសម្អាតនិងពាក់វាម្តងទៀត ឬ ជាពិសេសច្នៃវាឲ្យទៅជាម៉ូតផ្សេងប្លែកមួយទៀតបាន។ ពេលខ្លះលោកអ្នកក៏មិនចាំបាច់ទុកសម្លៀកបំពាក់ចាស់ៗទាំងនោះច្រើនពេកដែរ ការជម្រុះចេញជាមធ្យោបាយដ៏ល្អមួយដែលជួយយើងស្វែងរកនូវម៉ូតថ្មីៗប្លែកៗលើទីផ្សារ។
3. ការដើរផ្សារដ៏ឆ្លាតវៃ
មនុស្សឆ្លាតគឺគេចេះកែខៃនិងដឹងពីចំនុចខ្វះខាតលើការតុបតែងខ្លួនរបស់ពួកគេ។ សម្រាប់អ្នកចង់ចេះលេងស្ទាយ៌ផ្ទាល់ខ្លួន ចាំបាច់បំផុតគឺត្រូវចេះទិញរបស់របរដែលខ្លួនគិតថាអាចពាក់ផ្សំគ្នាជាមួយនឹងខោអាវដែលមាននៅក្នុងទូរបស់ពួកគេ។ មុននឹងដើរផ្សារ លោកអ្នកគួរតែមើលឡើងវិញនូវម៉ូតដែលលោកអ្នកពេញចិត្តក្នុង internetដូចបានណែនាំខាងលើស្រាប់ ដើម្បីសម្រួលដល់ការសម្រេចចិត្តជ្រើសរើសខោអាវដែលមានដាក់លក់លើទីផ្សារ។
4. រើសយកស្ទាយ៌ណាដែលសមរម្យ
ក្នុងន័យនេះចង់បញ្ជាក់ឲ្យបានច្បាស់ថា ការលេងស្ទាយ៌មិនមែនគ្រាន់តែបង្ហាញពីភាពច្នៃប្រឌិត និង ចក្ខុវិស័យរបស់បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាក៏សម្រាប់បង្ហាញដល់អ្នកដទៃនូវជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ។ ប្រសិនអ្នកជាអ្នកធ្វើការ លោកអ្នកត្រូវចេះរកស្ទាយ៌លើការតែងខ្លួនទៅធ្វើការជាប្រចំាថ្ងៃរបស់យើង ហើយក៏គួរតែមានសម្លៀកបំពាក់ឲ្យសមរម្យសាកសមនឹងកន្លែងធ្វើការផងដែរ។

5. ពាក់គ្រឿងអលង្ការ
ការលេងម៉ូតសម្លៀកបំពាក់តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ការចេះជ្រើសយកគ្រឿងអលង្ការដែលសាកសមនឹងសម្លៀកបំពាក់គឺជាកត្តាដ៏សំខាន់ផងដែរ។ បើអ្នកជាមនុស្សដែលនិយមពាក់គ្រឿងលំអរច្រើនគឺសូមពាក់វាតាមការគួរ បើអ្នកជាមនុស្សមិននិយមពាក់ទេ ក៏គួរមានត្រឹមនាឡិការម៉ូតស្អាតៗមួយចំនួនដែលនេះរាប់ទុកថាជាគ្រឿងលំអរមួយសម្រាប់អ្នក។
6. ជឿរជាក់លើជម្រើសរបស់ខ្លួន
សូមចងចាំថាយើងគឺជាយើង ការតែងខ្លួនរបស់យើងគឺជាជម្រើសដោយឡែកសម្រាប់ខ្លួងឯង។ លោកអ្នកមិនចាំបាច់ទាល់តែទិញនូវខោអាវម៉ាកល្បីៗឲ្យមើលទៅអស្ចារ្យនោះទេ ឬ ក៏ត្រូវគិតពីទំហំតូច ឬ ធំរបស់ខ្លួនអ្នកដែរ។ សម្លៀកបំពាក់គឺជាមធ្យោបាយដែលយើងត្រូវបង្ហាញពីចំនូលចិត្ត និងរស់និយមផ្ទាល់ខ្លួនរបស់យើង។ ត្រូវទុកចិត្តលើរូបរាងនិងជម្រើសរបស់យើង។

រៀបរៀងដោយ៖ ជិន ស្រីលាភ
ប្រភព theeverygirl.com
No comments