ប្រយ័ត្នណា៎! កាដូទាំង១០ ហាមទិញជូនគេសម្រាប់ចូលឆ្នាំចិន
ខណៈពេលដែលពិធីបុណ្យសែនចូលឆ្នាំចិនខិតចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ប្រជាជនខ្មែរដែលជាប់ខ្សែស្រឡាយចិនតែងតែទិញកាដូរ ឬរបស់របរផ្សេងៗសម្រាប់សាច់ញាតិរបស់ខ្លួន។ ប៉ុន្តែរាល់ការទិញកាដូជូនសាច់ញាតិនេះ មិនងាយស្រួលប៉ុន្មាននោះទេ ព្រោះថារបស់មួយចំនួនមិនត្រូវទិញជូនជាកាដូជាដាច់ខាត។ របស់របរទាំងនោះមានដូចជា៖
១. នាឡិកាព្យួរជញ្ជាំង
ម៉ោងព្យួរជញ្ជាំងគ្រប់ប្រភេទមិនត្រូវទិញជាកាដូជាដាច់ខាតដោយសារតែពាក្យថាម៉ោងព្យួរជញ្ជាំងក្នុងភាសាចិនមានសូរស័ព្ទស្រដៀងទៅនឹងពាក្យពិធីបុណ្យសព្វ។ ម៉្យាងវិញទៀតប្រជាជនចិនគិតថា ម៉ោងគឺជានិមិត្តសញ្ញាដែលបង្ហាញពីការបញ្ចប់នៃទំនាក់ទំនង ឬក៏ជីវិតនៅពេលដែលវាត្រូវបានទិញជូនជាកាដូ។
២. កន្សែងដៃ
មូលហេតុដែលមិនត្រូវទិញកន្សែងដៃជាកាដូនោះគឺដោយសារតែពាក្យថា កន្សែងដៃក្នុងភាសាចិនមានសំនៀងនឹងពាក្យថាការជប់លៀងលាគ្នា។
៣. កន្សែង
ការទិញកន្សែងជាកាដូនេះត្រូវតែជៀសវាងជាដាច់ខាតព្រោះថា ជាធម្មតាកន្សែងជារបស់ដែលគេឲ្យក្នុងពីធីបុណ្យសព។
៤. ឆ័ត្រ
ឆ័ត្រក៏ជារបស់ដែលត្រូវជៀសវាងមិនត្រូវទិញជាកាដូរផងដែរ ព្រោះវាមានន័យថាអ្នកចង់ផ្ដាច់ទំនាក់ទំនងជាមួយអ្នកណាម្នាក់។
៥. របស់មុតៗដូចជាកាំបិតនិងកន្ត្រៃ
ការទិញរបស់ដែលមុតៗប្រើប្រាស់សម្រាប់កាត់អ្វីមួយបែបនេះមានន័យថា អ្នកមានបំណងចង់ធ្វើឲ្យទំនាក់ទំនងមានបញ្ហារកាំរកូស។
៦. ផ្កាប្រភេទពណ៌ស
មូលហេតុចំបងព្រោះថា ផ្កាពណ៌សត្រូវបានប្រើប្រាស់តែងលម្អក្នុងពិធីបុណ្យសព។ ការជូនកាដូជាផ្កាពណ៌សនេះមានន័យស្មើនឹងសេចក្ដីស្លាប់។
៧. របស់ដែលស្មើនឹងចំនួន៤
កាដូដែលមានចំនួន៤មិនត្រូវទិញជាកាដូនោះទេ ព្រោះតែពាក្យថាលេខ ៤មានសូរសៀងស្រដៀងនឹងពាក្យថាស្លាប់។
៨. ស្បែកជើង
ការទិញស្បែកជើងជាកាដូរមិនត្រឹមត្រូវនោះទេ ព្រោះថាពាក្យនេះអានស្រដៀងនឹងពាក្យបែកបាក់។ ការទិញស្បែកជើងជាកាដូរមានន័យថាអ្នកចង់ឲ្យម្នាក់នោះដើរផ្លូវរៀងៗខ្លួនពីអ្នកហាក់ដូចជាចង់ផ្ដាច់ទំនាក់ទំនងទាំងស្រង់។
៩. មួកពណ៌បៃតង
បម្រាមដែលមិនត្រូវទិញមួកព័ណបៃតងជាកាដូរនេះដោយសារតែ ឃ្លាមួយនេះស្រដៀងនឹងឃ្លាមួយដែលមានន័យថាប្រពន្ធរបស់អ្នកណាមួយមានការផិតក្បត់ មិនស្មោះត្រង់។
១០. របស់របរដែលមានពណ៌សនិងខ្មៅ
ការទិញកាដូររឺរបស់របរដែលមានពណ៌ខ្មៅនិងពណ៌សនេះមិនត្រឹមត្រូវនោះទេ ព្រោះតែពណ៌ទាំង២នេះត្រូវគេប្រើប្រាស់ក្នុងពិធីបុណ្យសព។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Chineseculture

No comments