Breaking News

រោគសញ្ញាដែលបង្ហាញថាអ្នកកំពុងតែមានសត្វល្អិតនៅក្នុងខ្លួន



មនុស្សមួយចំនួនតែង​គិតថាសត្វល្អិតភាគច្រើនកើតមាននៅលើកុមារ នៅពេលដែលកុមារទាំង​នោះ​មានរូបរាងស្គមស្គាំង និងមានក្បាលពោះធំ។ មិនថាកូនក្មេងឬមនុស្សចាស់នោះទេ សុទ្ធតែអាចមានសត្វល្អិតនៅក្នុងខ្លួនជានិច្ច។ ពេលខ្លះអ្នកមិនអាចដឹងបានទេថា អ្នកមានសត្វល្អិតឬក៏អត់ព្រោះមានពេលខ្លះវាមិនបានបញ្ចេញរោគសញ្ញាមកខាងក្រៅ។
ខាងក្រោមនេះជារោគសញ្ញាដែលបញ្ចាក់ថា​ក្នុងខ្លួនអ្នកកំពុងមានសត្វល្អិត៖



១. ស្រកទម្ងន់ខុសធម្មតា

នៅពេលដែលអ្នកសង្កេតឃើញថាអ្នកបរិភោគច្រើន ប៉ុន្ដែទម្ងន់របស់អ្នកបែរជាស្រកចុះទៅវិញ នេះបញ្ចាក់ថាក្នុងខ្លួនអ្នកកំពុងតែមានសត្វល្អិតហើយ។

 ២.អស់កម្លាំង
ដោយសារតែសត្វល្អិតបានស្រូបយកជីវជាតិទាំងឡាយដែលអ្នកបានបរិភោគ ធ្វើឲ្យរាងកាយរបស់គ្មានជីវជាតិនៅក្នុងខ្លួន។ នៅពេលដែលអ្នកសង្កេតឃើញថាអ្នកបរិភោគនិងទទួលដំណេកបានធម្មតាប៉ុន្ដែនៅតែមានអារម្មណ៍ថាអ្នកនៅតែអស់កម្លាំង គឺដល់ពេលដែលអ្នកត្រូវទៅជួបគ្រូពេទ្យ។

៣​​. បញ្ហាស្បែក
នៅពេលដែលអ្នករមាស់ស្បែក កន្ទួលនៅស្បែក មានបញ្ហាសក់ផុយស្រួយ សក់ជ្រុះទាំងនេះក៏ជាផ្នែកមួយដែលបញ្ចាក់ប្រាប់ថាសត្វល្អិតកំពុងមានវត្ដមាននៅក្នុងខ្លួនអ្នក។


អត្ថបទដោយ៖ ធានី
ប្រែសម្រួលពី STETHNEWS

No comments