វិធីសាស្ត្រស្លៀកពាក់ឲ្យមើលទៅស្លីមយ៉ាងមិនគួរឲ្យជឿ
យុវវ័យមិនតិចនាក់ទេដែលប្រាថ្នាចង់ឲ្យមានរូបរាងស្លីម ឬស្វែលស្អាត ក៏ប៉ុន្តែយើងម្នាក់ៗកើតមកមានរូបរាងនិងសណ្ឋានខុសៗពីគ្នា ដូច្នេះសម្រាប់អ្នកដែលចង់ឲ្យខ្លួនមើលទៅមានរូបរាងស្លីមស្រស់ស្អាតនោះ ទាំងអស់គ្នាអាចសាកល្បងល្បិចក្នុងការជ្រើសរើសសម្លៀកបំពាក់ដើម្បីឲ្យមើលទៅមានរាងតូច ស្លីមគួរឲ្យទាក់ទាញតាមវិធីទាំងនេះ៖
១. ស្លៀកសំលៀកបំពាក់រឹបរាង
លោកអ្នកអាចជ្រើសរើស ខោរឹប សំពត់រឹបរាង ឬក៏រ៉ូបដែលបង្ហាញនូវរាងរូវរបស់លោកអ្នក។
២. ជ្រើសរើសប្រវែងសំពត់ឬខោឲ្យបានត្រឹមត្រូវ
សំពត់ស្វារ៉េ ត្រឹមជង្គង់ជាជម្រើសដ៏ល្អសម្រាប់នារីៗដែលចង់ឲ្យខ្លួនមើលទៅមានរាងស្លីមស្អាត។ ប្រសិនបើលោកអ្នកនិយមចូលចិត្តស្លៀកខោរជាប្រចាំនោះ លោកអ្នកគួរជ្រើសរើសពណ៌ដូចជា ខ្មៅ ខៀវចាស់ជាដើម។
៣. ពាក់ស្បែកជើងកែងដែលបាតក្រោមស្តើង
ប្រភេទស្បែកជើងបែបនេះនឹងធ្វើឲ្យជើងអ្នកមើលទៅស្រឡូននិងមានប្រវែងវែង។ លោកអ្នកគួរទិញស្បែកជើងដែលពណ៌របស់វាស៊ីជាមួយនឹងពណ៌ស្បែករបស់អ្នក។
៤. ស្លៀកសម្លៀកបំពាក់ពណ៌តែមួយដូចគ្នា
ពណ៌ខ្មៅជាពណ៌ដែលជួយបិតបាំងនូវភាពធាត់លើរាងកាយរបស់អ្នកបានមួយចំណែកធំ ដូច្នេះលោកអ្នកគួរទិញឈុតខ្មៅមួយចំនួនសម្រាប់ប្រើប្រាស់។
៥. ស្លៀកឈុតឆ្នូតបញ្ឃរ
ឆ្នូតបញ្ឈរជាជម្រើសល្អសម្រាប់អ្នកដែលមានសាច់ ព្រោះវាប្រសើរជាជាងឆ្នូតផ្តេក ដោយហេតុថា វានឹងជួយឲ្យដទៃមើលទៅអ្នកឃើញរាងខ្ពស់ឡើង។
អត្ថបទដោយ: ជិន ស្រីលាភ
ប្រភពអត្ថបទ: MAGAZINE.FOXNES.COM
No comments