៥សំណួរជួយឲ្យអ្នករើសអាជីពបានត្រឹមត្រូវ
ការជ្រើសរើសផ្លូវសម្រាប់របរអាជីពរបស់មនុស្សម្នាក់ៗ ជារឿងដែលពិបាកសំរេចណាស់ជាពិសេសសម្រាប់អ្នកដែលមិនទាន់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន មិនដឹងពីទេពកោសល្យរបស់ខ្លូន ។ មនុស្សមួយចំនួនគិតថា សាកធ្វើការសិនហើយចាំសម្របខ្លួនតាមក្រោយ ហើយចំណាយពេលទំនេរមុននឹងចូលធ្វើការលើការដើរលេងនឹងរៀបចំខ្លួនសម្រាប់ថ្ងៃចូលធ្វើការដំបូង។ ស្របពេលជាមួយគ្នានោះក៏មានមនុស្សមួយចំនួនដែលរវល់ក្នុងការរៀបចំគម្រោងការងារ និងវិធីផ្សេងៗដើម្បីផ្លូវអាជីពរបស់ពួកគេ សម្រាប់ភាពងាយស្រួលថ្ងៃក្រោយ។ សំណួរខាងក្រោមនេះ ជាជំនួយសម្រាប់អ្នកក្នុងការស្វែងរកដំណោះស្រាយសម្រាប់ការធ្វើការរបស់អ្នក ៖
Photo Credit: Nathan S. Gibson |
១. តើខ្ញំុគិតច្បាស់លើផ្លូវដែលនឹងជ្រើសសម្រាប់ថ្ងៃអនាគតទេ?
នេះជាសំណួរដែលគួរសួរទៅកាន់ខ្លួនឯងមុនគេ ព្រោះវាងាយស្រួលនឹងអាចអោយអ្នកដើរផ្លូវខុស។ មនុស្សភាគ ច្រើនចូលចិត្តសម្រេចចិត្តអោយតែបានថាសម្រេចចិត្តដោយមិនគិតអោយបានវែងឆ្ងាយនោះទេ ដែលជាហេតុធ្វើអោយការសម្រេចចិត្តមួយចំនួនមិនផ្តល់អ្វីដូចដែលបានគិតទេ ។ យើងត្រូវគិតពីរយៈពេលដែលអ្នកនឹងត្រូវធ្វើការមួយនេះ មិនមែនចង់ប្តូរការងារប្តូរបានភ្លាមនោះទេ។ សួរខ្លួនឯងថាជំនាញដែលជ្រើសរើសនេះនឹងផ្តល់អ្វីដូចដែលបានគិតទេ? តើខ្លួនរីករាយនឹងចាប់យកវាសម្រាប់ថ្ងៃមុខ ហើយដល់រាប់ឆ្នាំខាងមុខទេ?
២. តើខ្លួនចង់ផ្តល់តម្លៃអោយអ្នកដទៃតាមរបៀបណា?
សម្រាប់មនុស្សទាំងអស់ដែលជ្រើសរើសដំណើរការងារ កម្រមានអ្នកដែលគិតពីគុណតម្លៃដែលខ្លួននឹងនាំមកវិញសម្រាប់សង្គមរបស់គេវិញណាស់។ ការកោតសរសើរនិងការរីកចំរើននៃការងាររបស់អ្នកអាចជាតម្លៃដែលអ្នកបង្កើតនិងនាំមកជាមួយជំនាញរបស់អ្នកនៅកន្លែងការងារ។ ធ្វើការអោយអ្នកណានាំយកគុណតម្លៃអោយកន្លែងនោះ ធ្វើដូចនេះ កេរ្តិ័ឈ្មោះនឹងកើនតាមនោះ ហើយត្រូវចាំថាអំពើល្អនឹងត្រូវបានគេចងចាំនៅក្នុងរូបភាពដ៏ល្អមួយ។
៣. តើអ្នកចង់អោយគេចងចាំអ្វីពីខ្លួន?
តើមានមនុស្សប៉ុន្មានអ្នកស្គាល់steve job , Nelson Mandela ,.. ? មិនត្រឹមតែជនជាតិខ្លួនទេដែលនៅ ចងចាំមុខមាត់និងស្នាដៃខ្លួន ប៉ុន្តែមនុស្សនៅលើពិភពលោកតែងកោតសរសើរពេលរម្លឹកពីអ្នក។ មិនបាច់គិតដល់ថ្នាក់ចង់អោយគេច្រើនចងចាំទេ គ្រាន់តែមនុស្សមួយចំនួនគ្រប់គ្រាន់ហើយ។ តើគេនឹងចងចាំអ្នកបន្ទាប់ពីចប់កិច្ចប្រជំុទេ? ពេលឈប់ធ្វើការគេនៅរាប់រកទេ? នៅពេលមានអ្វីល្អ គេនឹងនឹកដល់យើងទេ? សំណួរនេះហើយដែលអាចដាស់តឿនអ្នកបានមួយរយៈ ហើយគិតពិចារណាឡើងវិញ ។
តើមានមនុស្សប៉ុន្មានអ្នកស្គាល់steve job , Nelson Mandela ,.. ? មិនត្រឹមតែជនជាតិខ្លួនទេដែលនៅ ចងចាំមុខមាត់និងស្នាដៃខ្លួន ប៉ុន្តែមនុស្សនៅលើពិភពលោកតែងកោតសរសើរពេលរម្លឹកពីអ្នក។ មិនបាច់គិតដល់ថ្នាក់ចង់អោយគេច្រើនចងចាំទេ គ្រាន់តែមនុស្សមួយចំនួនគ្រប់គ្រាន់ហើយ។ តើគេនឹងចងចាំអ្នកបន្ទាប់ពីចប់កិច្ចប្រជំុទេ? ពេលឈប់ធ្វើការគេនៅរាប់រកទេ? នៅពេលមានអ្វីល្អ គេនឹងនឹកដល់យើងទេ? សំណួរនេះហើយដែលអាចដាស់តឿនអ្នកបានមួយរយៈ ហើយគិតពិចារណាឡើងវិញ ។
៤. តើត្រៀមខ្លួនហើយឬនៅក្នុងការទទួលយកវិន័យដែលគេចមិនផុតនោះ ?
កន្លែងធ្វើការ មិនមែនដូចថ្នាក់រៀនដែលកំហុសត្រូវបានគ្រូលើកទឹកចិត្តអោយបង្កើតនោះទេ។ មានអ្នកតាមឃ្លាំមើល ចាប់កំហុសយើងជានិច្ចនៅពេលបំពេញការងារម្តងៗ បើហ៊ានតែធ្វើខុសអីម្តង ដឹងតែត្រៀមខ្លួនទទួលការស្តីបន្ទោសអោយហើយទៅ។ បើសិនជាអ្នកបំពេញការងារល្អហើយ ត្រៀមខ្លួននឹងសម្រេចដែលអាចល្អជាងនោះ ទើបមេរបស់អ្នកកត់សំគាល់ ។
៥. តើអ្នកណានឹងសម្រក់ទឹកភ្នែកនៅពេលដែលបាត់បង់អ្នក?
នៅពេលដែលអ្នកជ្រើសរើសការងារណាមួយ វាមិនត្រឹមតែប៉ះពាល់លើខ្លួនអ្នកទេ ប៉ុន្តែមនុស្សជាច្រើនទៀតដែលពឹងផ្អែកលើការងារអ្នក។ កំុធ្វើការងារណាដែលគ្រាន់តែគេឃើញមុខ គេបន់អោយតែបាត់ចេញពីមុខគេ ត្រូវគិតថាតើការងារមួយនេះវានឹងអាចជួួយនរណាបានខ្លះ មានមនុស្សប៉ុន្មានអ្នកត្រូវការផលប្រយោជន៍ដែលអ្នកនឹងផ្តល់អោយគេ។ ប្រវត្តិសាស្រ្តមួយអាចបង្កើតឡើងបានលុះត្រាតែអ្នកជ្រើសរើសផ្លូវដើររបស់អ្នក អោយមានប្រយោជន៍ដល់ខ្លួនផងដល់អ្នកដទៃផង ដែលរួបភាពរបស់អ្នកត្រូវបានរក្សាទុកក្នុងការចងចាំរបស់គេ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
No comments