អ្នកជំនាញថាស្លឹកស្វាយជួយព្យាបាលជម្ងឺទឹកនោមផ្អែមបាន
យោងតាមការសិក្សានាពេលថ្មីៗដែលបានចុះផ្សាយក្នុងគេហទំព័រ Business Digezt បានបញ្ចាក់ថា ស្លឹកស្វាយគឺអាចជួយព្យាបាលជម្ងឺទឹកនោមផ្អែមបាន។
អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍នេះ ទៅលើសត្វដែលមានជម្ងឺប្រហាក់ប្រហែលទៅនឹងជម្ងឺទឺកនោមផ្អែមដែរ។ ក្នុងការពិសោធន៍បានបង្ហាញថា នៅពេលដែលអ្នកវិទ្យាសាស្រ្ដបានប្រើប្រាស់ស្លឹកស្វាយនោះ សារជាតិនៅក្នុងស្លឹកស្វាយបានស្រូបយកឬក៏បឺតជញ្ចក់សារជាតិគ្លុយកូស ពីក្នុងក្រពះឬក៏ពោះវៀនតូចយ៉ាងឆាប់រហ័ស ដែលសារជាតិទាំងនេះបណ្ដាលឲ្យមានជម្ងឺទឹកនោមផ្អែម។
តើស្លឹកស្វាយជួយព្យាបាលជម្ងឺនេះយ៉ាងដូចម្ដេច?
ផ្នែកដែលមានប្រសិទ្ធភាពបំផុតរបស់ស្លឹកស្វាយគឺ ស្លឹកដែលខ្ចី ស្លឹកដែលមានពណ៌ស្រគាំៗ ស្លឹកចាស់ៗដែលមានពណ៌បៃតងចាស់ និង ត្រួយរបស់វាផងដែរ។ នៅក្នុងស្លឹកស្វាយនេះសំបូរទៅដោយវីតាមីន A , B និង C ហើយក៏សំបូរទៅដោយសារធាតុចិញ្ចឹមថែមទៀតផង។
របៀបប្រើប្រាស់
អ្នកគ្រាន់តែយកស្លឹកស្វាយនោះយកទៅហាលថ្ងៃឲ្យស្រួយ បន្ទាប់មកស្លឹកនោះទៅកិនឲ្យម៉ត់ដូចជាម្សៅ។ អ្នកអាចប្រើប្រាស់ម្សៅនោះ២ដងក្នុងមួយថ្ងៃ។
*ចំណាំ៖ ប្រសិនបើអ្នកមានភាពមិនប្រក្រតីអ្វីកើតឡើងសូមបញ្ឈប់ការប្រើប្រាស់ស្លឹកស្វាយនេះភ្លាម៕
អត្ថបទដោយ៖ ធានី
ប្រែសម្រួលពី Business Digezt
No comments