ល្បែងត្រេះចង្កឹះ - ល្បែងពេញនិយមនៅវ័យកុមារភាព
តេីអ្នកដឹងទេវាមិនមែនត្រឹមតែជាសំភារ ផ្ទះបាយនិងបន្លែធម្មតានោះទេប៉ុន្តែវាក៏អាចជាល្បែងមួយប្រភេទដែលពេញនិយមជាខ្លាំងគួរសមនាសម័យមុន។ ប៉ុន្តែចាប់ពីអំឡុងឆ្នាំ២០០០មកល្បែងមួយប្រភេទនេះចាប់ផ្តេីមបាត់បងបន្តិចម្តងៗហេីយស្ទេីរតែបាត់បង់ទាំងស្រុងដែលធ្វេីអោយយុវវ័យមួយចំនួនធំពុំបានស្គាល់វាទាល់តែសោះ។ ល្បែងមួយប្រភេទនេះមានឈ្មោះថា "ត្រេះចង្កឹះ"។
ល្បែងត្រេះចង្កឹះនេះអាចលេងបានដោយចាប់ផ្តេីមពីមនុស្សពីរនាក់ឡេីងទៅហេីយធ្វេីការលេងម្នាក់ម្តងដោយការលេងមានភាពងាយស្រួលប៉ុន្តែទាមទារអោយមានភាពរហ័សរហួន។ ជាដំបូងយេីងត្រូវបោះក្រូចឆ្មាទៅលេីហេីយយកដៃចាប់ចង្កឹះទៅតាមចំនួននៃវគ្គនីមួយៗអំឡុងពេលដែលក្រូចឆ្មានៅលេីអាកាសហេីយចាប់ក្រូចឆ្មានុះអោយជាប់ពេលវាធ្លាក់ចុះមកវិញដោយមិនអោយក្រូចឆ្មាធ្លាក់ដល់ដី (សូមទស្សនាវីដេអូខាងក្រោមដេីម្បីយល់ច្បាស់ពីរបៀបលេង)។

វាក៏ជារឿងដ៏គួរអោយសោកស្តាយមួយផងដែរដែលគេហទំព័ររបស់យេីងពុំអាចស្វែងរកព៌តមានជាក់លាក់អំពីប្រវត្តិនិងដេីមកំណេីតនៃល្បែងត្រេះចង្កឹះនេះប៉ុន្តែទោះជាយ៉ាងណាវានៅតែជាល្បែងមួយប្រភេទដែលសប្បាយនៅវ័យកុមារភាពរបស់ពួកយេីង។
អត្ថបទដោយ ៖ ជុំ រស្មី
No comments