៣ចំនុចដែលគួរធ្វើដើម្បីក្លាយជាអ្នកមានក្នុងពេលឆាប់ៗ
ជាការពិតណាស់ អ្នកណាៗក៏ចង់ក្លាយខ្លួនជាអ្នកមានបានដូចគេដូចឯងដែរ ប៉ុន្តែភាពមានបានមិនមែនងាយស្រួលសម្រេចនោះទេ អ្នកត្រូវតែមានចំណេះដឹង ការតស៊ូប្រឹងប្រែងធ្វើការងារ និងអ្វីដែលពិសេស គឺអ្នកត្រូវរៀបចំគោលដៅអោយបានត្រឹមត្រូវ។ សាកល្បងអានចំណុចសំខាន់ទាំង៣ ខាងក្រោមនេះបន្តិចមើល បើសិនជាអ្នកមិនទាន់ដឹងថាគួរតែធ្វើអ្វីខ្លះ។
១. ចាប់ផ្តើមសន្សំថវិកាផ្ទាល់ខ្លួន
បើទោះបីជាលុយនោះមួយកាក់ឫមួយសេនក៏ដោយ ការសន្សំគឺជាមធ្យោបាយសំខាន់មួយដែលអាចគ្រប់គ្រងការចំណាយវាយប្រចាំថ្ងៃបាន។ សូមកុំចាំស្អែកទើបចាប់ផ្តើមធ្វើ ព្រោះអ្នកនឹងប្រហែលជាមានហេតុផលផ្សេងៗទៀតសម្រាប់ថ្ងៃស្អែកនោះ។ ជាដំបូងអ្នកអាចសាកល្បង៖
- ដកលុយសន្សំទុក ១០ភាគរយនៃប្រាក់ចំណូលសរុបប្រចាំខែ
- នៅខែបន្ទាប់ បន្ថែមចំនួនសន្សំលើសពីខែមុន ៣ទៅ៥ ភាគរយ ឫក៏លើសពីនេះទៅតាមលទ្ធភាពដែលអាចធ្វើបាន។
មិនតែប៉ុណ្ណោះ អ្នកគួរតែកត់ត្រាជានិច្ចនូវរាល់ការចំណាយវាយប្រចាំថ្ងៃ ហើយប្រៀបធៀបមើលពីភាពខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ការអនុវត្តន៍បែបនេះនឹងធ្វើអោយអ្នកចាប់ផ្តើមក្លាយជាបុគ្គលម្នាក់ដែលយកចិត្តទុកដាក់បំផុតសម្រាប់បញ្ហាហិរញ្ញវត្ថុ ដែលនេះហើយគឺជាបច្ច័យដ៏ល្អមួយសម្រាប់ឈានទៅរកភាពមានបាននៅថ្ងៃមុខ។
២. ចាប់ផ្តើមវិនិយោគទុន
កុំតម្កល់ទុកលុយនោះយូរពេកអី អ្នកគួរតែប្រើលុយអោយជួយរកលុយវិញទៅ។ មានវិធីច្រើនណាស់ដែលអ្នកអាចវិនិយោគបាន ដូចជាការបង្កើតជំនួញតូចមួយ ការទិញដូរភាគហ៊ុន ឫការផ្តល់កម្ចីជាការប្រាក់ជាដើម។ សាកគិតទៅមើលថា បើសិនជាអ្នក ៖
- វិនិយោគ ១០០ដុល្លារ ចំណេញបាន ៥ភាគរយក្នុងមួយខែ នោះលុយរបស់អ្នកនឹងបាន ១០៥ដុល្លារ (100$ x 5% = 105$)
- នៅខែបន្ទាប់ អ្នកនឹងរកបាន ៥ភាគរយទៀតលើប្រាក់ ១០៥ដុល្លារនៅខែមុន នោះមានន័យថា ប្រាក់របស់អ្នកនឹងឡើងដល់ ១១០.២៥ដុល្លារ (5% x 105$ = 110.25$)
ចំនួនទឺកប្រាក់របស់អ្នកនឹងកាន់តែកើនឡើងពីខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ បើសិនជាអ្នកព្យាយាមវិនិយោគជាបន្តបន្ទាប់។
៣. វិនិយោគលើខ្លួនឯង
អ្នកត្រូវយល់ពីតម្លៃនៃចំណេះដឹង និងព្យាយាមពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីបង្កើនចំណូលអោយបានច្រើនជាងមុន។ កម្រិតនៃការយល់ដឹងរបស់អ្នក ជាកត្តាកំណត់នៃភាពជោគជ័យនៅថ្ងៃអនាគត។ អ្នកគួរតែចាប់យកមុខជំនាញណាមួយដែលសាកសមនឹងចំណង់ចំណូលចិត្ត និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រោះអ្នកនឹងទទួលបានការងារដ៏ល្អជាមួយនឹងប្រាក់ខែដែលសមប្រកប។
អត្ថបទដោយ៖ ចន ច័ន្ទបូតា
ប្រភពអត្ថបទ៖ Wikihow
No comments