៣ជំហានធ្វើឲ្យអ្នកលែងមានអារម្មណ៍ខុសឆ្គង
ម្នាក់ៗខ្លាចណាស់រឿងធ្វើខុសដល់ថ្នាក់មិនសឹងហ៊ានធ្វើអ្វីឬក៏បញ្ចេញគំនិតទៅលើបញ្ហាមួយចំនួនទៀតផង។ ពេលខ្លះយើងបញ្ចេញគំនិតយើងទៅលើការងាររបស់គេដែលដំបូងគិតថាគំនិតខ្លួននឹងអាចជួយបន្ថែមចំណុចខ្វះខាតរបស់គេ ប៉ុន្តែវាបែរជាធ្វើអោយគេមានអារម្មណ៍មិនល្អឬក៏បន្ថែមផលលំបាកទៅលើគេទៅវិញ។ អារម្មណ៍បែបនេះក៏មានមកលើខ្លួនឯងដែរ ពេលខ្លះចង់ធ្វើនេះ ធ្វើនោះតែ អត់ហ៊ានហើយនៅពេលដែលឱកាសកន្លងផុតទៅទើបអង្គុយស្តាយក្រោយ។ ភាពក្រៀមក្រំផ្សេងៗអាចរលត់បាត់ក្នុងមួយរយៈពេលខ្លី ប៉ុន្តែអារម្មណ៍ធ្វើខុសនេះអាចនឹងនៅបំភ័យអ្នកក្នុងរយៈពេលយូរ ជាពិសេសនៅពេលដែលឃើញមនុស្សដែលយើងគិតថាធ្វើខុសលើគេ ឬពេលដែលនរណាម្នាក់រំលឹកពីព្រឹត្តិការណ៍នោះម្តងៗ។
១. ជំហានដំបូង
ចំណាំពីមូលហេតុដែលធ្វើអោយមានអារម្មណ៍បែបនោះ។ សង្កេតមើលថាតើព្រឹត្តការណ៍អ្វីខ្លះដែលខ្លួនមានប្រត្តិកម្មជាមួយខ្លួន ឬក៏ធ្វើអោយខ្លួនជាប់ទាក់ទងជាមួយនឹងវា។ កត់ចំណាំទុកពេលណាដែលខ្លួនមានអារម្មណ៍ធ្វើខុសលើអ្វីម្យ៉ាងឬនរណាម្នាក់។
២. ជំហានទី២
បន្ទាប់ពីចំណាំវាទុកហើយ យកវាមកគិតម្តងទៀត។ វាជាការពិតដែលយើងមិនចង់រំលឹករឿងដែលធ្វើអោយខ្លួនអារម្មណ៍អត់ល្អ ប៉ុន្តែបើមិនប្រឈមនឹងដោះស្រាយទេ ដំណោះស្រាយមិនមកដោយឯកឯងឡើយ។ យកវាមកគិត ហើយរកនឹកពីទង្វើដែលគិតថាអាចនឹងល្អជាងអ្វី ដែលខ្លួនបានធ្វើហើយគិតឡើងវិញថាតើវាខុសប៉ុនណាគ្រាន់តែធ្វើវា។ អាចថាពេលនោះគ្មាននរណាចាប់អារម្មណ៍នឹងកំហុសរបស់យើងផង គិតខ្លួនឯងខឹងខ្លួនឯងទាំងមិនប្រាកដថាកំហុសខ្លួនឯងជាអ្វី ។ មនុស្សយើងមិនចេះតែត្រូវរហូតទេ វាមានខុសខ្លះត្រូវខ្លះ បើមិនខុសខ្លះទេ ម៉េចនឹងអាចធ្វើដឹងថាខ្លួនធ្វើត្រូវនោះ ។
៣. ជំហានទី៣
គិតទ្វេដងមុនធ្វើអ្វីមួយ ដាក់កំរិតលើសកម្មភាពខ្លួន ហើយប្រាប់ខ្លួនឯងកុំអោយមានអារម្មណ៍បែបនេះចំពោះបញ្ហាតូចតាច។ ពេលគិតថាខ្លួនធ្វើអ្វី ខុសនោះ ពន្យល់ខ្លួនឯងពីមូលហេតុដែលធ្វើវា ហើយហេតុដែលខ្លួនមិនបានគិតដល់បញ្ហាដែលកើតមាន។ បើមានបញ្ហាប៉ះពាល់ដល់អ្នកដទៃនោះ ទៅរកម្នាក់នោះ ហើយពន្យល់ប្រាប់ពីហេតុនៃអ្វី ដែលខ្លួនប្រព្រឹត្តមនុស្សដូចគ្នា ធ្វើការជាមួយគ្នា រៀនជាមួយគ្នា គេអាចនឹងយល់ហើយ។
អត្ថបទដោយ ហ៊ុន កែវលីដែត

No comments