Breaking News

តេី​អ្នក​បាន​ដឹង​អ្វី​ខ្លះ​អំពី​ការ​យល់​សប្តិ?

ការយល់សប្តិគីជារូបភាពនៃការគិតដែលបង្ហាញដោយអារម្មណ៍នៅក្នុងខួរក្បាលរបស់មនុស្សម្នាក់នៅពេលដែលកំពុងតែគេង។ ខាងក្រោមនេះគឺជាការពិតទាំងទាក់ទងនិងការយល់សប្តិនិងសកម្មភាពដែលអ្នកបានធ្វេីអំឡុងពេលកំពុងគេងដែលអ្នកពុំធ្លាប់ចាប់អារម្មណ៍ពីមុនមក។


១. អ្នកនឹងភ្លេចនៅពេលដែលក្រោកពីគេង
ជាការពិតណាស់យោងទៅតាមការស្រាវជ្រាវបានបង្ហាញថាយេីងអាចនិងភ្លេច៥០ភាគរយនៃការយល់សប្តិទាំងមូលបន្ទាប់ពីយេីងក្រោកពីដំណេកបាន៥នាទីហេីយនិងបន្តភ្លេចរហូតដល់៩០%បន្ទាប់ពីក្រោកបាន១០នាទី។

២. ដំណាក់កាលនៃការយល់សប្តិ
ការមានអារម្មណ៍ថាធ្លាក់ចុះមកក្រោមភាគច្រេីនកេីលឡេីងនៅក្នុងដំណាក់កាលដំបូងរបស់ការយល់សប្តិហេីយរាល់ការយល់សប្តិដែលទាក់ទងនឹងភាពតានតឺងភាគច្រេីនកេីតឡេីងនៅពេលដែលយេីងជិតភ្ញាក់ពីដំណេក។ចំពោះរឿងទាំងពីរនេះវាធ្វេីអោយយេីភ្ញាក់ពីដំណេកតែម្តង។

៣. ការកំរេីកភ្នែកទៅមកអំឡុងពេលបិទភ្នែក
ជាទូទៅវាតែងតែកេីតឡេីងនៅចន្លោះពេល៩០នាទីបន្ទាប់ពីយេីងគេងលក់ហេីយអំឡុងពេលនោះសាច់ដុំរបស់យេីងត្រូវបានបិទហេីយយេីងមិនអាចសូម្បីរេីបំរាស់ខ្លួនដែលប្រជាជនខ្មែរយេីងភាគច្រេីនហៅថាខ្មោចសង្កត់។

៤. ចំនួននៃការយល់សប្តិ
មនុស្សភាគច្រេីនតែងតែមានយ៉ាងហោចណាស់ពី៤ទៅ៧ដងក្នុងមួយយប់ហេីយសូម្បីតែសត្វក៏មានការយល់សប្តិដូចមនុស្សផងដែរ។

៥. ការយល់សប្តិរបស់មនុស្សប្រុស
ភាគច្រេីនរូបភាពដែលបានបង្ហាញនៅក្នុងការយល់សប្តិរបស់មនុស្សប្រុសគឺជាមនុស្សប្រុសដូចគ្នាហេីយអំឡុងពេលដែលកំពុងគេងនេះមនុស្សប្រុសអាចមានអារម្មណ៍ផ្លូវភេទយ៉ាងហោចណាស់ពី៣ទៅ៥ដងឬច្រេីបំផុត២០ដង។

៥. នរណាជាមនុស្សនៅក្នុងការយល់សប្តិរបស់យេីង?
មនុស្សគ្រប់គ្នាដែលមាននៅក្នុងការយល់សប្តិរបស់យេីងគី១០០ភាគរយជាមនុស្សដែលយេីងធ្លាប់បានឃេីញនៅក្នុងពិភពពិត ទោះបីជាជួបត្រឹមតែមួយក្រឡេកភ្នែកក៏ដោយក៏បានថតជាប់នៅក្នុងខួរក្បាលរបស់យេីងដែរ។

ជួនកាលគំនិតពិសេសៗជាច្រេីនដែលយេីងមានក៏បានកេីលឡេីងពីការយល់សប្តិផងដែរដូចច្នេះការយល់ពិតជាមិនអត់ប្រយោជន៍នោះទេ។

No comments