Breaking News

និស្សិត​មក​ពី​ខេត្តជាប់​អាហារូបករណ៍​នៅ​ប្រទេស​ន័រវេស​ តែ​គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ​ប្រកាសរក​ជំនួយ



ជានិស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ម៉ក់ សុវណ្ណារ៉េត មានអាយុ២១ឆ្នាំ បានជាប់អាហារូបករណ៍ទៅផ្លាស់ប្តូរការសិក្សានៅប្រទេស Norway ប៉ុន្តែដោយសារតែនាងជានិស្សិតមកពីខេត្ត ហើយមិនអាចមានលទ្ធភាពទិញសំបុត្រយន្តហោះតម្លៃជាង១០០០$បាន​ ទើបសុវណ្ណារ៉េតប្រកាសរកជំនួយពីសប្បុរសជននានា។

សុវណ្ណារ៉េតបានរៀបរាប់ថា ដោយសារខ្ញុំជាអ្នកមកពីខេត្ត ហើយគ្រួសារមិនសូវជាអ្នកមានបាន សំបុត្រយន្តហោះតម្លៃប្រហែល ៩០០ដុល្លារ គឺច្រើនខ្លាំងណាស់សម្រាប់ខ្ញុំ។ វាសឹងនឹងស្មើការចំណាយប្រចាំខែខ្ញុំរយៈពេល៧ខែទៅហើយ ដូច្នេះខ្ញុំមិនមានលទ្ធភាពនឹងទៅចួលរួមកម្មវិធីនេះទេ។ តែដោយមើលឃើញ ការខ្វះខាត និង ការលំបាករបស់ខ្ញុំ, ខ្ញុំបានទទូលការគាំទ្រពីខាងអ្នករៀបចំចំនួន៥០០ ដុល្លារ។ មានឱកាសបែបនេះទើបខ្ញុំចង់ធ្វើការរៃអង្គាសចំនួន ៥០០ ដុល្លារបន្ថែមទៀតសម្រាប់ថ្លៃសំបុត្រយន្តហោះនៅសល់ និង ការចំណាយផ្សេងដូចជា តម្លៃវីសា និង តម្លៃសេវាកម្មការធានារ៉ាប់រង។

ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលរួមពិធីបុណ្យនិស្សិតអន្តរជាតិនៅដ្រុនហែម ប្រទេសន័រវេស ក្រោមប្រធានបទ “ការរើសអើង”។ ខ្ញុំពិតជាត្រេកអរនឹងឱកាសដ៏កម្រនេះព្រោះខ្ញុំនឹងចូលរួមជជែកពិភាក្សា ក្នុងសិក្ខាសាលាស្តីពីការរើសអើង និង ដំណោះស្រាយស្តីពីបញ្ហានេះ។ ខ្ញុំជាយុវជនម្នាក់ចូលចិត្តជួយសង្គមហើយ រឿងមួយដែលខ្ញុំចង់ឃើញសង្គមយើងផ្លាស់ប្តូរគឺការរើសអើងលើសង្គម LGBT(អ្នកស្រឡាញ់ភេទដូចគ្នា)។ ខ្ញុំជឿជាក់ថាកម្មវិធីនេះនឹងជួយខ្ញុំច្រើនក្នុងស្វែងរកដំនោះស្រាយបញ្ឈប់ការរើសអើងលើ LGBT ក្នុងសង្គមយើង។ ដោយឡែក កម្មវិធីនេះនឹងរ៉ាប់រងការស្នាក់នៅ និង ការហូបចុករបស់អ្នកចូលរួម តែមិនរ៉ាប់រងសំបុត្រយន្តហោះពី កម្ពុជាទៅទីក្រុងដ្រុមហែមឡើយ។

លោកអ្នកអាចទំនាក់មកPage របស់យើងផ្ទាល់ដើម្បីធ្វើការបរិចា្ចគ


No comments