ចង់មើលទៅសិចស៊ីដោយមិនបាច់បញ្ចេញសាច់ដែរទេ?
យុវតីជាច្រើនតែងតែចង់តែងខ្លួនឲ្យមានភាពលេចធ្លោ ទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងឡាយ មិនថាក្នុងថ្ងៃធម្មតា ឬ មានកម្មវិធីពិសេសដែលត្រូវចូលរួមឡើយ។ ប៉ុន្តែធ្វើយ៉ាងណាទៅដើម្បីឲ្យខ្លួនមានភាពទាក់ទាញ ឬ ពេលខ្លះមានភាពសិចស៊ីដោយមិនចាំបាច់បញ្ចេញសាច់ឲ្យគេមើលនោះ ថ្ងៃនេះយើងនាំមកជូននូវគន្លឹះ ដើម្បីឲ្យអ្នកចង់មើលទៅមានមន្តស្នេហ៍បែបសិចស៊ី ប៉ុន្តែមិននិយមបញ្ចញសាច់ គួរអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះ៖
១. បើអ្នកចង់បញ្ចេញសាច់ជើង គួរស្លៀកពាក់អាវខាងលើឲ្យជិត
វិធីនេះអាចជួយឲ្យលោកអ្នកមើលទៅមានភាពសិចស៊ីដោយមិនមើលទៅខំប្រឹងបញ្ចេញស្បែកខ្លួនអ្នកទាំងស្រុងឡើយ។អ្នកទាំងឡាយអាចសង្កេតមើលអ្នកដោយមិនមានអារម្មណ៍ថាអ្នកជាមនុស្សលែងខ្លួនសិចស៊ីហួសហេតុឡើយ គឺសមរម្យស្រស់ស្អាត់។
២. ពាក់ស្បែកជើងចង់ខ្សែដល់កំភួនជើង ឬ ស្លៀកសម្លៀកបំពាក់ដែលមានខ្សែព័ទ្ធ
សម្រាប់ការលេងស្តាយ៍សម័យបច្ចុប្បន្ន យុវវ័យមិនគួរបំភ្លេចឡើយម៉ូតសម្លៀកបំពាក់ដែលមានខ្សែចង ឬ ពាក់ស្បែកជើងចងខ្សែវែងដែលនេះវាអាចបង្កើននូវភាពទាក់ទាញដល់ភ្នែកអ្នកដទៃ។ អ្នកអាចសាកល្បងពាក់រ៉ូបដែលមានខ្សែរខ្វែងខ្វាត់នៅខាងខ្នង ឬជារ៉ូបគេងយប់ដែលនេះកាន់តែបង្ហាញនូវភាពទាក់ទាញស្រើបស្រាលផងដែរ។
៣. ពាក់អាវដែលមានសាច់ស្តើងបន្តិច តឺនុយក្នុងខោខូវប៊យរឹប
ស្ទីលនេះវិញវាជួយបង្កើនទម្ងន់នូវភាពសិចស៊ីរបស់លោកអ្នកបានមួយកម្រិតទៀត។ វានឹងជួយឲ្យមើលលេចចេញនូវរាងរៅ ត្រគាក ចង្កេះ និង ទម្រង់ជើងរបស់អ្នកជាដើម។
៤. ពាក់អាវយឺត ខោខូវប៊យ
ជាការពិតណាស់ចង់ឲ្យមើលទៅសិចស៊ីពិតជាមិនតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវស្លៀករឹប ឬ បញ្ចេញសាច់រាល់ថ្ងៃនោះទេ ការស្លៀកពាក់បែបសម្មញក៏អាចឲ្យលោកអ្នកមានអារម្មណ៍ថាស៊ិចស៊ីបានដែរ ដោយគ្រាន់តែចងចាំថាស្លៀកតែសម្លៀកបំពាក់ណាដែលត្រូវនឹងទម្រង់រាងរបស់អ្នក។
៥. លេងស្តាយ៍ម៉ូដសក់
បួងសក់ ឬ ចងសក់ឲ្យខ្ពស់ជាប្រចាំដើម្បីបង្ហាញកញ្ជឹងក និង ស្មាររបស់អ្នកឲ្យកាន់តែច្បាស់។
៦. គ្រឿងលម្អក្រៅខ្លួន
ពាក់ស្បែកជើងកែងចោត លាបក្រែមពណ៌ក្រហមដិត ពាក់រោមភ្នែកក្លែងក្លាយ
អត្ថបទដោយ: ជិន ស្រីលាភ
ប្រភពអត្ថបទ: Cosmopolitan.com
No comments