Breaking News

ត្រយូងចេកមានអត្ថប្រយោជន៍ដល់សុខភាពដល់ម្លឹងផង

នៅពេលអ្នកបរិភោគនំបញ្ចុក អ្នកប្រាកដជាមិនភ្លេចទេល្បោយនំបញ្ចុកនោះគឺត្រយូងចេក ។ មិនត្រឹមតែអាចបរិភោគស្រស់ៗបានទេយើងអាចយកត្រយូងចេកមកច្នៃជាមុខម្ហូបមួយចំនួនទៀត។ វាមានរសជាតិឆ្ងាញ់ពិសាហើយថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដែលយើងមិននឹកស្មានដល់។


១. កំចាត់សត្វល្អិតក្នុងពោះវៀន
ត្រយូងចេកមានសមត្ថភាពកំចាត់សត្វល្អិតនៅក្នុងពោះបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលអ្នកមានជម្ងឺរាគរូស ត្រយូងចេកអាចជួយបានថែមទៀតផង។

២. ជួយមិនឲ្យធាត់លើសទម្ងន់
ការបរិភោគត្រយូងចេកក្នុងបរិមាណបន្ដិចបន្ដួចជារៀងរាល់ថ្ងៃអាចឲ្យអ្នករក្សាទម្ងន់របស់អ្នកនៅថេរ។ ត្រយូងចេកមានសារធាតុកាកសរសៃ​និងមានកូឡេសស្ដេរ៉ូលទាប ដែលធ្វើឲ្យបរិភោគទៅមិនឡើងទម្ងន់និងរក្សាទម្ងន់បានល្អ។

៣. ជួយការពារគ្រាប់ឈាមក្រហម
ត្រយូងចេកអាចជួយការពារគ្រាប់ឈាមក្រហមបាន ព្រោះនៅក្នុងត្រយូងចេកសំបូរទៅដោយ សារជាតិដែក។

៤. ជួយឲ្យបេះដូងមានសុខភាពល្អ
ដោយសារតែត្រយូងចេកមានជាតិកាកសរសៃច្រើន​ និងមានកូឡេសស្តេរ៉ូលទាប ទាំងនេះសុទ្ធតែមានផលវិជ្ជមានដល់សុខភាពបេះដូង៕


អត្ថបទដោយ៖ ធានី
ប្រភពអត្ថបទ៖HealthDigezt

No comments