Breaking News

អត្រាផ្ទុះនៃទូរស័ព្ទ Samsung Galaxy Note 7 កេីនដល់៩២ករណីហេីយ​ !

ក្រៅពីពត៌មានថ្មីដែលទាក់ទងនឹងការផ្លាស់ប្តូរយកថ្មីរបស់ Galaxy Note 7, Samsung​ និង CPSC (Consumer Product Safety Commission) បានបញ្ជាក់ពីចំនួននៃករណីផ្ទុះរបស់ទូរស័ព្ទប្រភេទនេះ។


ថ្មីៗនេះ Samsung បានទទួលរបាយការណ៍នៃការផ្ទុះថ្មរចំនួន៩២ករណី រួមមានការឆេះ២៦ករណីនិង ការខូចខាតសំភារៈចំនួន៥៥ករណីដែលកេីឡេីងនៅក្នុងឡាននិងការ៉ាស់។

កាលពីជិតមួយសប្តាហ៍មុន Samsung បានទទួលករណីផ្ទុះសរុបត្រឹមតែ៧០ករណីតែបុណ្ណោះប៉ុន្តែពត៌មាននេះមិនបានបញ្ជាក់ពីក្រុមហ៊ុននោះទេ។ វាបញ្ជាក់អោយឃេីញថាករណីផ្ទុះនេះបានកេីនឡេីងច្រេីនក្នុងរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះដែលធ្វេី​អោយអ្នកប្រេីប្រាស់ Galaxy Note 7 មានអារម្មណ៍ថាពុំសូវមានសុវត្ថិភាព។

ក្រុមហ៊ុន Samsung នៅសហរដ្ឋអាមេរិកបានផ្តល់យោបល់ដល់អតិថិជនរបស់ខ្លួនអោយឈប់ប្រេីប្រាស់ទូរស័ព្ទ Galaxy Note7 ដែលបានទិញមុនថ្ងៃទី១៥ខែកញ្ញាហេីយក៏បានផ្តល់ដំណោះស្រាយអោយអតិថិជនរបស់ខ្លួនដោយការផ្លាស់ប្តូរជូននូវទូរស័ព្ទថ្មីបេីយោងទៅតាមព៌តមានថ្មីៗនេះរបស់ក្រុមហ៊ុន Samsung​ ។

No comments