Breaking News

ហេតុ​ផល​៧​យ៉ាង​ដែល​ស្រ្ដី​គួរ​ពិចារណា​មុន​សំរេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​




ស្រ្ដី​គួរ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​គូរ​ស្រករ​ខ្លះ​ព្រោះ​បុរស​រៀប​ការ​ប៉ុន្មាន​ដង​ក៏​គ្មាន​អ្វី​ត្រូវ​ខូច​ខាត​នោះ​ទេ​។ តែ​ស្រ្តី​វិញ​នឹង​ឈឺ​ចាប់​ហើយ​ឈឺ​ជ្រៅ​ជាង​បុរស​និង​មាន​ឧិកាស​តិច​ទៅៗ​ជា​រឿយៗ​ហេតុ​ផល​៨​ចំណុច​ដែល​លើក​យក​មក​បក​ស្រាយ​នេះ​គឺ​ជា​ជំនួយ​ស្មារតី​ដល់​ស្រ្ដី​ទាំង​ឡាយ​ដែល​ចង់​មាន​គូរ​ស្រករ​ឬ​ចង់​ប្រើ​ប្រាស់​ជីវិត​អាពាហ៍ពិពាហ៍។


ទី​១ ​កុំ​រៀប​ការ​ព្រោះ​ខ្លាចថា​មិន​បាន​រៀប​ការ
 គូរ​រៀប​ការ​ដែល​បាន​មក​ដោយ​មិន​បាន​ពិចារណា​អោយ​ល្អិតល្អន់​នោះ​និង​មាន​លទ្ធផល​អាក្រក់​ចំពោះ​អនាគត​របស់​អ្នក​កើត​ទុក​វេទនា​រហូត​ដល់​ស្លាប់​។

ទី​២​កុំ​ចង់​រៀប​ការ​ព្រោះ​ចង់​ចេញ​ពី​ផ្ទះ​ឬ​ចង់​ចេញ​ពី​គ្រួសារ
ទោះ​គ្រួសារ​របស់​យើង​មាន​បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​តើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​បាន​យ៉ាង​មិច​ទៅ​ថា​គ្រួសារ​ដទៃ​គ្មាន​បញ្ហា​ដូច​គ្រួសារ​អ្នក​។ ​ការ​រៀប​ការ​ហើយ​រួច​ទៅ​នៅ​ជាមួយ​គ្រួសារ​ដទៃ​ដែល​អ្នក​ជា​ជន​ចំណូល​ថ្មី​នោះ​បញ្ហា​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​មាន​ច្រើន​ណាស់​។

ទី​៣​កុំ​រៀប​ការ​ពេល​អ្នក​កំពុង​តែ​ឈឺ​ចាប់​ឬ​ចង់​បញ្ចួស​សង្សារ​ចាស់

ក្នុង​រយៈ​នេះ​ជា​រយៈ​ពេល​ដែលភាពខ្មៅអួរ​អាប់​កំពុង​គ្រប់​ដណ្ដប់​លើ​ជីវិត​អ្នក​។​ គួរ​តែ​រង់​ចាំ​អោយ​អ្វី​គ្រប់​យ៉ាង​​​​ស្រលះ​សិន​អ្នក​នឹង​ឃើញ​រូប​ភាព​កាន់​តែ​ច្បាស់​។


ទី​៤​កុំ​រៀប​ការ​ព្រោះ​អ្នក​អាណិត​គេ​

បុរស​ដែល​គួរ​អោយ​អាណិត​តែង​មាន​ចំណុច​ខ្សោយ​មាន​ចំណុច​ខ្វះ​ខាត​និង​មាន​ប្រតិកម្ម​ជា​ច្រើនដែលអាច​ប្រែ​ប្រួល​ក្រោយ​ពេល​រៀប​ការ​រួច​។ ​ក្ដី​អាណិត​មិន​ស្ថិត​ថេរ​ដូច​ក្ដី​ស្រលាញ់​ឡើយ​ថ្ងៃ​ណា​មួយ​អ្នក​អាច​គិត​ផ្ទុយ​ពី​នេះ​។

ទី៥​កុំ​រៀប​ការ​ព្រោះ​ឈ្លក់​និង​សំរស់​និង​សម្បត្តិ​របស់​គេ​តែម្យ៉ាង

រូប​រាង​មុខ​មាត់​និង​ទ្រព្យ​សម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​​ ជា​សំបក​ដែល​អ្នក​មិន​ដឹង​ថា​​សាច់​ដែលនៅខាងក្នុងមានសភាព​ស្អុយឬក៏យ៉ាងណាទេ​​។


ទី​៦​កុំ​រៀប​ការ​ព្រោះ​គិត​ថា​និងប្ដូរ​និស្ស័យ​របស់​គេ​បាន

ខាង​ចិត្ដ​វិទ្យា​វិញ​បាន​អោយ​ដឹង​ថា​និស្ស័យ​​គឺ​បាន​កប់​ជ្រៅ​របស់​មនុស្ស​យើង​ប្ដូរ​មិន​បាន​ឡើយ​និង​នៅ​របៀប​នោះ​អស់​មួយ​ជីវិត​។ ចូរ​កុំ​គិត​ថា​គេ​នឹង​ប្ដូរ​និស្ស័យ​នៅ​ពេល​រៀប​ការ​រួច​នោះ​។

 ទី​៧​កុំ​រៀប​ការ​ព្រោះ​ក្ដី​អផ្សុក​

ក្ដី​អផ្សុក​ជា​ផល​ពិបាក​ម៉្យាង​បើ​សិន​ជា​អ្នកមិន​​ដឹងពី​របៀប​ដោះ​ស្រាយ​ទេ​នោះ​ជីវិត​របស់​អ្នក​នឹង​ជួប​និង​បញ្ហា​។ ​ដោយ​អ្នក​ខ្លះ​ញៀន​គ្រឿង​ញៀន​ខ្លះ​ញៀន​ល្បែង​ពាលា​អាវាសែ​ជា​មួយ​មិត្ត​ភក្ដិ​។ជាការពិត​ណាស់​ ការ​រៀបការ​ព្រោះ​តែ​ខ្លាច​ភាព​អផ្សុក​ជា​ការ​សំរេច​ចិត្ដ​មួយ​ដែល​ខុស​ឆ្គង​។


យ៉ាង​ណា​ក៏​ដោយ​បើ​ប្រតិបត្ដិ​ចំណុច​ទាំង​៧​នេះ​យ៉ាង​តឹង​រឹង​មិត្ដអ្នក​អាច​ខ្លាច​រអារ​នឹង​សេចក្ដី​ស្នេហា​បាន​ផង​ដែរ ​ប៉ុន្ដែ​បើ​អ្នក​បាន​ជួប​នរណា​ម្នាក់​ជា​អ្នក​ដែល​អ្នក​គិត​ថា​ប្រាកដ​ប្រជាហើយ​នោះ​នេះ​ជា​សេចក្ដី​ស្នេហា​ពិត​មិន​មែន​ជា​ការ​ឈ្លក់​វង្វេង​ មិន​មែន​ភាព​មនោ​សច្ចេតនា​ហើយ​អ្វីដែល​ប្រាកដ​បំផុត​នោះ​គេ​ត្រូវ​តែ​ស្រលាញ់​អ្នក​យ៉ាង​ពិត​ប្រាកដ បើ​បែប​នោះ​មែន​អ្នក​គួរ​តែ​សំរេច​ចិត្ដ​រៀប​ការ​ចុះ​ព្រោះ​សេចក្ដី​ស្នេហា​អាច​យក​ឈ្នះ​អ្វី​គ្រប់​យ៉ាង​បាន​​​៕

No comments