Breaking News

ចំនួនអ្នកលេង Pokemon Go ធ្លាក់ចុះ​ ៨០%

យើងសង្កេតឃើញថា ហ្គេម Pokemon Go គឺ​ជា​ហ្គេម​មួយ​ដែល​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។ ក្រោយពីហ្គេមនេះបានល្បីជាសកល  ​ក្រុមហ៊ុន​ដែល​ផលិតហេ្គមមួយ​នេះ​អាច​រក​ចំណូល​បាន ប្រមាណ​១លាន​៦សែន​ដុល្លារ ​ក្នុង​មួយ​ថ្ងៃ និងមានមនុស្សធ្វើការទាញយកប្រមាណ ​៧​លាន​៥សែន​នាក់ ​ក្នុង​រយៈ​ពេល​មិន​ដល់​២​សប្តាហ៍​ផង។ ប៉ុន្តែថ្មីៗនេះ ចំនួន​អ្នក​លេង​ហ្គេម​ Pokemon Go បាន​បន្ត​ធ្លាក់​ចុះ​យ៉ាងជាការគួរអោយកត់សំគាល់​។


តាម​របាយការណ៍​របស់​ក្រុមហ៊ុន​តាម​ដាន​កម្មវិធី​ Slice Intelligence បានអោយដឹងថា មក​ទល់​ពេល​នេះ​ចំនួន​អ្នក​លេង​បាន​ធ្លាក់​ចុះ ​៨០% បើសិន​ជា​រាប់ពី ​ចំណុច​កំពូល​ខ្ពស់​បំផុត​​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា។

បើ​ទោះ​បីជាមានការ​ធ្លាក់​ចុះ​យ៉ាង​ណា ក៏​​ក្រុមហ៊ុន​ផលិត​ហេ្គម​នេះ​នៅ​តែអាច​បន្តរក​ចំនូលពីហ្គេម​នេះ នៅតែច្រើនជាហេ្គម Candy Crush Saga រហូតដល់ទៅ ៦ ដង។ដូច​នេះ​ទោះ​បី​​ឥទ្ធិពល​​ហ្គេម​នេះ​បាន​ធ្លាក់​ចុះ​ដល់​កម្រិតណា ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Niantic នា​ពេល​បច្ចុប្បន្ន។

​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា​ចំនួន​អ្នក​លេងហ្គេម​ Pokemon Go នឹង​នៅតែបន្ត​ធ្លាក់​ចុះ​​​បែប​នេះ​រហូត ឬ​ អាច​ងើប​ឡើង​វិញ​ក្រោយការ​បញ្ចេញ​កំណែ​ទម្រង់ថ្មី​ក្រោយៗថែម​ទៀត​យ៉ាង​ណា​នោះទេ៕​


No comments