Breaking News

មនុស្ស​ស្លាប់​កើន​ដល់​ជិត​៣០០នាក់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​អ៊ីតាលី​កាល​ពី​ខែមុន​




ចំនួនអ្នក​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​នៅ​កណ្ដាលប្រ​ទេស​ អ៊ីតាលី​កាលពីខែមុនបានកើន​ដល់ចំនួន ២៩៧នាក់ហើយបន្ទាប់ពី​ជនរង​គ្រោះ ២នាក់ទៀតបានស្លាប់។ នេះបើយោង​តាមរបាយការណ៍​របស់ សេវា​ការពារ​ជនស៊ីវិល​ អ៊ីតាលី។

ក្នុង​ចំណោម​អ្នកស្លាប់ទាំងអស់​នេះ​ មនុស្សចំនួន​ ២៣០អ្នកបានស្លាប់ក្នុងតំបន់​​ Amatriceហើយ​មនុស្ស​ ៥០នាក់ស្លាប់ក្នុង​តំបន់ Arquata del Tronto និងមនុស្ស​មួយ​ចំនួន​ទៀត​បានស្លាប់ក្នុង​តំបន់​ Accumoli

ក្រៅ​ពីធ្វើឲ្យ​មនុស្ស​ជា​ច្រើនបាន​ស្លាប់នោះ គ្រោះរញ្ជួយដីនេះ​​ក៏បានធ្វើឲ្យ​ប្រជាជន​ជាច្រើនបាត់​បង់​ទី​ជម្រក​ផងដែរ ដោយក្នុង​នោះមនុស្សប្រមាណជា​ ៤០០០នាក់​នៅតែបន្ត​ស្នាក់នៅ​ក្នុង​ទី​ជម្រក​បណ្ដុះអាសន្ន​នៅឡើយ។ ជុំវិញបញ្ហា​នេះ អាជ្ញាធរក៏សង្ឃឹមថានឹងអាច​ស្វែង​រក​ទីកន្លែង​ស្នាក់នៅ​ត្រឹម​ត្រូវ​ឲ្យ​ប្រជាជនទាំង​នោះបានផងដែរ ជាពិ​សេស​ដោះស្រាយ​ឲ្យបាន​មុនការ​មកដល់​នូវអាកាស​ធាតុដែលមិន​ល្អ។

គួរ​បញ្ជាក់​ប្រាប់​ថាគ្រោះរ​ញ្ជួយដីដែលបាន​សម្លាប់​មនុស្ស​ជាច្រើន​នៅ​ប្រ​ទេស​ អ៊ីតាលីនេះ​ បានកើតឡើង​តាំងពីថ្ងៃទី ២៤ខែសីហាមកម៉្លេះ ដោយវាកម្រិតរហូត​ដល់​ ៦.២ រ៉ិចទ័រ។

No comments