Breaking News

ត្រូវ​ប្រយ័ត្ន ​៤​ចំនុច​នេះ​ដើម្បី​អោយ​គ្រួសារ​មាន​សុភមង្គល



គ្រួសារ​គឺជា​ប្រភព​ដំបូង​បង្អស់​នៃ​ក្ដីស្រឡាញ់ ដែល​ពោរពេញ​ទៅ​ដោយ​ការការគាំទ្រគ្នា​ទៅ​វិញ​ទៅ​មក។ ជា​អកុសល​ខណៈពេល​ដែលសមាជិក​គ្រួសារ​កាន់តែធំឡើង រឿង​ជា​ច្រើន​បាន​កើត​ឡើង ហាក់​ធ្វើអោយ​សាមគ្គីភាព​នៅក្នុង​គ្រួសារ​មានភាព​រារាំង រឺមិនស្និទស្នាល​ដូចមុន​។ដូច្នេះ​ហើយ​យើង​គួរតែ​ស្វែងយល់ថា​តើ​អ្វីទៅ​ជារិះគល់​នៃបញ្ហា​ទាំងនេះ​?
 


 
1. ការរិះគន់

យើង​សង្កេត​ឃើញ​ថា ការប្រើប្រាស់​ពាក្យសម្តី គឺជា​កត្តា​ចាំបាច់​បំផុត ម្ល៉ោះ​ហើយការ​និយាយ​ស្តី នៅក្នុងក្រុម​គ្រួសារ​ គួរតែ​ជា​ពាក្យ លើក​ទឹក​ចិត្ត ប្រសើរ​ជាង​ពាក្យ​ដែលប៉ះពាល់​ដល់ ផ្លូវអារម្មរណ៍ រឺការ​អន់ចិត្ត​ទៅវិញ​ទៅមក​ ។


2. ការនិយាយដើម

ភាគច្រើន​ការនិយាយ​ដើមគេ​កើតឡើងនៅពេល​ដែល​មាន​នរណា​ម្នាក់ តូចចិត្ត​ក្នុងរឿងអ្វី​មួយជាមួយនឹង​បុគ្គល​ដែល​គេ​និយាយ​ដើមអំពី។ វា​អាច​ធ្វើឱ្យ​មនុស្ស​ម្នាក់ មាន​អារម្មណ៍​ល្អប្រសើរ​ជា​បណ្តោះអាសន្ន​ ប៉ុន្តែនៅ​ទីបញ្ចប់​វាមិនដោះស្រាយ​បញ្ហានេះ​បានទេ។ ប្រសិន​បើអ្នកមាន​បញ្ហាជាមួយ​នរណាម្នាក់​នៅក្នុងគ្រួសារ សូមចូលទៅ​កាន់ពួកគេ​ដោយផ្ទាល់ អ្នកមិនចាំបាច់ ប្រកាសពីបញ្ហា​របស់អ្នកទៅកាន់​ក្រុមគ្រួសារ​ទាំងមូល​នោះទេ។ ត្រូវចងចាំថា <<រឿងច្រើនប្រសើរ​ជាងរឿងតិច រឿងតិចប្រសើរ​ជាងអត់រឿង>>


3. ការនិយាយកុហក

ការនិយាយកុហក នឹងផ្តល់ភាព​បែកបាក់​ទៅកាន់ក្រុមគ្រួសារ ដោយសារតែ ការលែងជឿជាក់ ទុកចិត្តគ្នានោះទេ។ វាអាចធ្វើអោយ​មនុស្សក្នុង​ក្រុមគ្រួសារ ចាប់ផ្តើមមាន​ភាពមន្ទិល សង្ស័យនឹងគ្នាផងដែរ។

4. មិនចេះប្រើពាក្យ <<សុំទោស>>

ពាក្យ សុំទោស គឺជាពាក្យមួយដែល​អាចរក្សាចំណង​ទំនាក់ទំនង​ក្នុងក្រុមគ្រួសារ​អោយបានល្អ។ គ្មាន​នរណា​ម្នាក់ដែលមិនចេះខុសនោះ​ទេ។ ម្ល៉ោះហើយ ពេលខ្លះ ពាក្យសុំទោស​តែមួយម៉ាត់ ក៏អាចព្យាបាលរបួស និងបំភ្លេចនូវ ទង្វើដែលអ្នកបាន​ប្រព្រឹត្តខុសឆ្គង​ដ៏មាន​ប្រសិទ្ធភាព​ផងដែរ។

No comments