Breaking News

ទារកចិនដែលមានម្រាមដៃ និងម្រាមជើងចំនួន ៣១នឹងទទួលបានការវះកាត់ដោយមិនគិតថ្លៃ



ទារកប្រុសចម្លែកដែលកើតមកមានម្រាមដៃនិងម្រាមជើងច្រើនខុសប្រក្រតី ចំនួន ៣១ម្រាម នោះនឹងទទួលបានការវះកាត់ដោយឥតគិតថ្លៃពីក្រុមវេជ្ជបណ្ឌិតនៃមន្ទីពេទ្យចិន។ ជុំវិញករណីនេះ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការវះកាត់នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ដើម្បីកាត់ចេញរាល់ម្រាមដែលលើស។

ក្រៅពីនេះ មន្ទីពេទ្យ​ក៏បានធានា​ជួយរ៉ាប់រង​ថវិការមួយ​ភាគធំក្នុង​ការថែទាំសុខភាព​ទារក​ម្នាក់​នេះ​រហូត​ដល់​អាយុ ១៦ឆ្នាំ​ផង​ដែរ។

គួរបញ្ជាក់​ប្រាប់ថា ទារកមាន​សភាព​ចម្លែកនេះ មានអាយុ ៦ខែហើយមាន​ម្រាមដៃ​ចំនួន ១៦ និង​ម្រាម​ជើងចំនួន​ ១៥ម្រាម។


ប្រភព៖ UPI 
អត្ថបទដោយ៖ ប៉ោ​ គឹមហុក

No comments