Breaking News

Introvert ? នេះជាចំណុចទាំង៨ អំពីពួកយើង

                                                    Photo Credit : www.Lifehack.org

ជា​មនុស្ស​ប្រភេទ Introvert  ជាការ​លំបាក​ម្យា៉ង​សំរាប់បរិបទសង្គមសព្វថ្ងៃ ប៉ុន្តែវា​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​អាច​ផ្លាស់​ប្តូរ​បាន​ភ្លាមៗនោះ​ទេ ពី​ព្រោះ​វា​ជាអ្វីដែល​កប់​ទុក​នៅក្នុង​អត្តចរិត​របស់​គេ​។​ពួក​គេ​តែង​មាន​អារម្មណ៍ដាច់​ឆ្ងាយ​ពី និង​មាន​ការ​យល​់​ច្រឡំ​ពី​មនុស្ស​ជាច្រើន​នៅក្នុង​សង្គម​ដែល​ធ្វើ​អោយ​ពិបាកនៅ​ចុះ​សម្រុង​ជាមួួ​យ​អ្នក​ដទៃ ។
ពួក​គេ​នឹង​ពេញ​ចិត្ត​បើអ្នក​នៅ​ជំុ​វិញ​ខ្លួនទទួល​យក​អត្ត​ចរិ​ត​របស់​ពួកគេ​ដោយ​មិន​ប្រកាន់​អ្វី​ឡើយ​ ហើយ​បើ​សិន​ជា​មាន​មិត្ត​ដែល​ចង់​ដឹង​ និង​ចាប់​អារម្មណ៍​ទៅលើ​អត្តចរិត​របស់​ពួកគេ​នោះ​ នឹង​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ជាង​មុន​។ ចំណុច​ទាំង​៨​ដែល​រៀប​រាប់​ខាង​ក្រោ​ម​គឺជា​ការសំគាល់​នូវ​អត្ត​ចរិ​ត​របស់​មនុស្ស​ប្រភទ Introvert

១ ពួ​ក​យើង​សង្ឃឹម​ថា​អ្នក​មិន​គិត​ពីការ​មិន​សូវ​ចូល​រួម​ក្នុង​សង្គម​របស់​ពួកយើង​
ពួកយើង​តែង​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះការ​មិន​ព្រម​ចូល​រួម​កម្មវិធីផ្សេង​ៗ នោះ​មិន​មែន​ដោយ​សារ​តែ​មិន​ចូល​ចិត្ត​អ្នក​ដែល​ចូល​រួម​នោះ​ទេ មូល​ហេតុ​គឺនៅ ពេល​ដែល​នៅ​ជំុ​វិញ​ដោយ​មនុស្ស​ច្រើន​ពេល​ធ្វើ​អោយ​អារម្មណ៍មិន​ល្អ និង​ប៉ះ​ពាល់​ដល់​ស្មារតី​ធ្វើ​អោយ​ពិបាកក្នុង​ខ្លួន ដែល​មនុស្ស​មួយ​ចំនួន​មិន​យល់​នោះ ទេ ។

២​ វា​ធ្វើអោយ​យើង​មិន​សប្បាយ​ចិត្ត​ពេល​អ្នក​ដទៃ​និយាយ​ថាយើង​មានការ​មិនពេញចិត្ត​នឹង​សង្គមខ្លួន
នៅពេល​ដែល​យើង​ចូល​រួម​បាន​តិច​តួចនៅក្នុង​សង្គម​ នោះ​មិន​មែន​ដោយ​សារ​តែ​មិន​ចូល​ចិត្ត​មនុស្ស​នោះ​ទេ​ ហើយ​វា​ធ្វើ​អោយ​យើង​ឈឺចាប់​ណាស់​ពេល​គេ​លេង​សើច​ថា​យើង​ជា​មនុស្ស​ប្រឆាំង​នឹង​កម្មវិធីសង្គម​ផ្សេងៗ។ នៅ​ពេល​ដែល​យើង​មាន​ទំនាក់​ទំនង​តិច​​ជាមួយនឹងអ្នក​ដទៃ អ្នក​ខាង​ក្រៅ​មើ​ល​មក​យើង​ថាយើង​មិនចូល​ចិត្ត​​ដើរ​ទៅក្រៅនោះ ទេ ប៉ុន្តែការពិត​វាមិនមែន​ដូច្នេះទេ ។​

៣​ ពួក​យើ​ងទទួល​​រង​នូវ ការ​ខ្លាចទីចង្អៀត​បិទជិត
ស្ថិត​នៅក្នុង​ប្រជំុ​មនុស្ស​ធ្វើ​អោយ​យើង​មាន​អារម្មណ៍ពិបាកក្នុង​ការ​ប្រឈម​ ជាពិសេស​ក្នុង​ជំនំុ​មនុស្ស​ភាគ​ច្រើន​ដែល​យើ​ងមិន​ស្គាល់​​។ ពួក​យើង​តែ​ងដើរ​ចេញ​ពី​ការ​សន្ទនា​ខ្លីៗ ដែល​ធ្វើ​អោយ​ខ្លួន​មានមិនស្រួល​ចិត្ត​ និង​ឆ្គង​ក្នុង​ខ្លួន​​។ អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​គឺរត់​ចេញពី​កន្លែង​នោះ​ ដើម្បីអោយ​អារម្មណ៍ល្អបន្តិច ។

៤ ពួ​ក​យើង​ចូល​ចិត្ត​ការសន្ទនា​ដែល​មាន​ខ្លឹមសារ​ច្រើន
ពួក​យើង​តែង​ចង់​ចូល​រួម​រាល់​ការ​សន្ទនាដែល​មាន​ខ្លឹម​សារ​ជាមួយ​មនុស្ស​មួយ​ចំនួនដែល​វា​ធ្វើ​អោយ​យើង​គិត​ថា​វាមាន​ប្រយោជន៍ និង​រីករាយ​ក្នុង​ការចូល​រួមពិសេស​គឺ​ការសន្ទនាលើ​ប្រធាន​បទពី ជីវិត​ អនាគត​ ក្តីស្រមៃ និង​ទៅលើ​របស់​ផ្សេង​ៗដែល​គួរ​ស្តាប់។ នេះមិន​ត្រឹម​តែធ្វើ​អោយ​យើង​មាន​អារម្មណ៍ល្អនោះ​ទេ​តែង​ ថែម​ទាំង​ចង់​ស្គាល់អ្នក​ដល់​កំរិត​ផ្ទាល់​ខ្លួន​ទៀត​ផង​។​

5 ពួកយើង​មានអំណរគុណសំរាប់​អ្នក​ដែល​ព្រមទទួល​យក​ Introversion​ របស់​យើង​
វា​ជាការ​ល្អណាស់​ដែល​មានអ្នក​ដទៃព្រម​ទទួល​យក​ អារម្មណ៍ពិត​របស់​ពួក​យើង ហើយ​វា​អាច​ជាជំនួយ​ក្នុងការបង្កើនមិត្តភាពរវាង​គ្នា​ផងដែរ​។ អ្នក​អាច​ដឺងថា​ពួក​យើង​មិន​មែន​ជាប្រភេទដែល​ចង់​ដើរ​លេង​ភ្លាមៗនោះទេ​ ដរាបណាពួក​គេយល់​ពី បញ្ហា​នេះ មិត្តភាព​អាច​សីុជំរៅ ជាង​មុន​ដោយ​យើង​មើល​ឃើញ​ពី គុណសម្បត្តិ​រវាង​គ្នា​រៀង​ៗខ្លួនដែល​អាច​ធ្វើ​អោយ​ការរាប់​អាន​នៅ បា​នយូរ​អង្វែង។

៦ ពួកយើង​មាន​អារម្មណ៍ថា​ត្រូវ​បាន​គេ​វិនិច្ឆ័យ​មក​លើ​ខ្លូន​នៅពេល​ដែល​មិន​ព្រម​ចេញទៅ​ខាងក្រៅ
វាជាការពិត​ដែល​មនុស្ស​ប្រភេទ Introvert ចូល​ចិត្ត​នៅក្នុង​កន្លែង​សុខស្រួល​របស់​ខ្លួន​ ប៉ុន្តែ​ពំុ​មែន​មាន​ន័យ​ថាពួកយើង​មិន​ខំប្រឹង​ចាកចេញ​ពីទីនោះ​ទេ ។ វា​មិន​មែន​ជាការ​ងាយ​ស្រួល​សំរាប់​ពួក​យើង​ដើម្បី រៀប​គំរោង​សំរាប់​ជួប​ជំុ​ជាមួយ​អ្នក​ខាង​ក្រៅនោះទេ ពេល​ខ្លះមិនមាន​មនុស្ស​ច្រើន​ទេយល់​ពី អារម្មណ៍​ពួក​យើងទេ។ នៅក្នុង​តំបន់​សុខស្រួល​របស់​យើង​គឺ​ជា​ធម្មជាតិ​សំរាប់​អត្តចរិត​ប្រភេទនេះ ហើយ​វា​ជា​កន្លែងសុវត្ថិភាពមួយ​ដើម្បី ជៀស​វាង​ពី ការ​វិនិច្ឆ័យ​ពី​អ្នក​ដទៃ 

៧ ពេល​ខ្លះ​មាន​អារម្មណ៍ថា​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ចិត្ត​រវាង​ធម្មជាតិ​នៃប្រភេទIntrovert
ពេ​ល​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​អាច​ទទួល​យក​សារជាតិ​របស់​ខ្លួន​បាន​ទេ និង​មាន​ការ​ច្រណែន​ជាមួយ​និង​អ្នក​ដែល​ចួល​ចិត្ត​ចូល​រួម​កម្មវិធី សង្គម​និង​ស្គាល់​មនុស្សច្រើន ។ ម្យ៉ាង​ទៀត​វា​ធ្វើ​អោយ​ខ្លួន​ពេល​ខ្លះ​មាន​អារម្មណ៍ថា​ត្រូវ​បាន​គេ​បំភ្លេច និង​សំគាល់​នៃ​វត្តមាន​របស់​ខ្លួន ។ យ៉ាង​ណាមិញ ការ​ទទួល​បាន​នូវ​ឯករាជ្យ និង​ សេរីភាពដោយ​គ្មាន​ការរំុ​ព័ទ្ធពី​មនុស្ស​ដទៃអាច​ធ្វើ​ផ្តល់​កំលាំង​ចិត្ត​ដល់​ introvert ទៅ វិញ។ វាគ្រាន់​តែ​ត្រូវ​បាន​គេ​កំណត់​អោយ​ផ្ទុយ​ពី មនុស្សមួយចំនួន​ធំនោះឯង ។​


៨ វា​ធ្វើ​អោយ​មាន​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​នៅពេល​ដែល​គេ​និយាយ​ថា​យើង​ចំលែក
ពួក​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ចាកចេញ​អោយ​ឆ្ងាយ​ពី ចំនុះ​មនុស្ស​ច្រើន និង​ធ្វើ​អោយ​ខ្លួន​មាន​អារម្មណ៍ល្អ​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​អោយ​ឈឺចាប់​នៅពេល​ដែល​ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​មនុស្ស​ខុស​គេ​។​ មនុស្ស​ទាំង​អស​់​មិន​ដូច​គ្នា​ទេ ពួក​គេ​មាន​ចំណុច​ល្អ​រៀងៗខ្លួន​តែអ្វី​ដែល​សំខាន់​គឺ​ការ​ហ៊ាន​ទទួល​យក​ធម្មជាតិ​របស់​ខ្លួន ។ នៅក្នុង​សង្គម​នេះ​មិន​តិច​ទេ​អ្នក​ដែល​ជា​ប្រភេទ introvert  ដូច្នេះ​គួរ​ទទួល​ស្គាល់​អត្តចរិត​របស់​ពួក​គេ​ និង​គោរព​របៀប​រស់​នៅ របស់​ពួក​គេ។ 

ពួក​យើង​មិន​មែន​ខុស​គេ​ដោយ​គ្រាន់​តែ​ចង់​ធ្វើ​ជា​ខ្លួន​យើង​នោះ​ទេ តាម​ពិត​យើង​មា​ន​គុណសម្បត្តិ​មួយ​ត្រង់​យើង​អាច​រក្សា​មិត្តភាព​មួយ​បាន​យូរ​អង្វែងដែល​អាច​អស់​មួយ​ជីវិត​ផង​ដែរ​។

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត

No comments