Breaking News

ជួយកសិករ​ហើយ​បាន​ទាំងសុខភាព​ទៀត​! ទឹកល្ពៅផ្តល់វីតាមីនច្រើន!



ថ្មីៗនេះផ្លែល្ពៅដែលប្រជាកសិករយើងដាំទទួលតម្លៃទីផ្សារថោកចឹងយើងនាំគ្នារៀនធ្វើទឹកល្ពៅដែល អាចជួយកសិករយើងហើយថែមទាំងបានទាំងសុខភាពទៀត។ ផ្លែល្ពៅសំបូរទៅដោយវីតាមីន ខ្ពស់ វីតាមីន បេតាឃែរ៉ូទីន និង កាលស្យូមដែលផ្ដល់ឲ្យយើងមានសុខភាពល្អនិងសម្រស់ទៀត ចំាកាលតោះរៀនធ្វើទឹកល្ពៅទាំងអស់គ្នា។



វិធីធ្វើទឹកល្ពៅ
យកសាច់ល្ពៅទៅចំហុយឲ្យឆ្អឹន( ពេលចំហុយគួរតែចំហុយទាំងសំបក ឆ្អិនហើយឆ្កៀលយកតែសាច់) ១ កូនចាន ទឹកស៊ីរ៉ូប៍ ៣ ៤ ស្លាបព្រាបាយ អំបិល និង ទឹកស្អាតដាំឆ្អិន​ ១ ២ កូនចាន។ 

ក្រឡុកល្ពៅចំហុយជាទឹកដែលដាំឆ្អិន ព្រមទាំងទឹកស៊ីរ៉ូប៍( បើមិនចូលចិត្ដផ្អែមអាចបន្ថយបរិមាណទឹកស៊ីរ៉ូប៍បាន) ដាក់អំបិលបន្ដិច ក្រឡុកឲ្យឡើងខាប់នឹងបានទឹកល្ពៅដែលមានរសជាតិផ្អែមមុត និង មានគុណតម្លៃខាងអាហារ លោកអ្នកអាចបរិភោគភ្លាមៗឬក៏ក្លាស់សេទុកជាការស្រេច៕

No comments