Breaking News

គ្រាន់តែបែកញើសសោះទទួល​បាន​អត្ថប្រយោជន៍​ដែល​យើង​មិន​បាន​ដឹង



ការបែកញើសគឺជាការបញ្ចេញសារជាតិទឹកមកខាងក្រៅសារពាង្គកាយ ប៉ុន្ដែការបែកញើសនេះក៏បានផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងដែលយើងមិនបានដឹង។ 




១ កាត់បន្ថយសារជាតិពុលនៅក្នុងសារពាង្គកាយ
សារជាតិពុលដែលទទួលទានរាល់ថ្ងៃតាមរយះអាហារដែលផ្ទុកទៅដោយសារជាតិគីមីនឹងត្រូវបាន
បញ្ចេញតាមរយះតំណក់ញើសរបស់យើង។

២ តំណក់ញើសប្រៀបបាននឹងថ្នាំអង់ទីប៊ីយូទីក
បណ្ណាល័យជាតិអាមេរិកបានឲ្យដឹងថាថ្នាំអង់ទីប៊ីយូទីក(antibiotics)ជា ថ្នាំដែលមានអនុភាពដែលប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី - អាចជួយសង្គ្រោះជីវិតពេលដែលបានប្រើថ្នាំនេះឱ្យបានត្រឹមត្រូវ។ ថ្នាំអង់ទីប៊ីយូទីក អាចបញ្ឈប់បាក់តេរីពីការចំលងឬសម្លាប់បាក់តេរីទាំងនោះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលតំណក់ញើសរបស់យើងប្រៀបបាននឹងថ្នាំ
អង់ទីប៊ូយូទីក។

៣​ ការហាត់ប្រាណជាទៀងទាត់អាចឲ្យសារពាង្គកាយយើងផលិតក្រពេញញើសបានល្អ
ក្រពេញញើសអាចជាមុខងារមួយក្នុងសារពាង្គកាយដែលជួយកំចាត់សារជាតិពុលឬជាតិគីមី
ដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយយើង។

៤ ញើសជួយបំបាត់ស្នាមគ្រើមនិងជាតិកខ្វក់(ក្អែល)នៅលើស្បែក
ស្នាមគ្រើមនិងក្អែលដែលទំនៅស្បែកអាចមានផ្ទុកនៅមេរោគជាច្រើន ប៉ុន្ដែដំណក់ញើសអាចកំចាត់សារជាតិកខ្វក់នេះបាន៕

ប្រែសម្រួលពី Health digest

No comments