Breaking News

បុរសម្នាក់ត្រូវបាន​ពស់ថ្លាន់​ខាំខណៈពេល​កំពុង​ថតរូប​ស៊ែលហ្វី


ហេតុការណ៍ដែលចម្លែក​មួយនេះ បានកើតឡើងនៅប្រទេសឥណ្ឌាកាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ដោយ​ដើម​ហេតុដំបូង​ដោយសារតែ​បុរស​ម្នាក់នេះព្យាយាមថតរូប ស៊ែលហ្វីជាមួយសត្វពស់​ថ្លាន់មួយក្បាលដែលគេចាប់បាន។

ជុំវិញករណីវាយប្រហារពីសំណាក់សត្វពស់នេះ ជនរងគ្រោះឈ្មោះ Ashok Bishnoi បានបន្ទោសខ្លួនឯងថាវាជាកំហុសរបស់គាត់ដែលខ្វះការប្រុងប្រយត្ន័។​ លោកក៏បានបន្ថែមទៀតថា​ លោកមិនបានចាប់អារម្មណ៍ថាខ្លួនលោកនៅជិតសត្វពស់ខ្លាំង
នោះទេដោយសារតែរវល់គិតពីរឿងថតរូប។

គួរបញ្ជាក់ប្រាប់ថាពស់ថ្លាន់មួយក្បាលនេះ ត្រូវបានប្រជាជនចាប់បានក្នុងសាលាមួយក្នុង
តំបន់ ហើយត្រូវបានគេលែងឲ្យមានសេរីភាពចូលទៅក្នុងព្រៃវិញហើយ។



ប្រភព៖​ HUFFPOST
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments