អ្នកជំនាញថារាល់ថ្ងៃនេះអ្នកកំពុងប្រព្រឹត្ដិខុសក្នុងការដុះសម្អាតធ្មេញ
ប្រិយមិត្ដអ្នកអានប្រហែលជាមានសំណួរជាច្រើនទាក់ទងនឹងការដុះសម្អាតធ្មេញឲ្យបានត្រឹមត្រួវ។ វាពិតជាមានសារះសំខាន់ណាស់ថាតើអ្នកគួរដុះសម្អាតធ្មេញនៅពេលណា? ដុះសម្អាតរយះពេលប៉ុន្មាននាទី? យោងតាមការចុះផ្សាយរអត្ថបទរបស់ទន្ដពេទ្យអង់គ្លេសបានបញ្ចាក់ថា ហេតុផលដែលអ្នកដុះសម្អាតធ្មេញមួយចំនួនគឺខុសស្រលះ ខាងក្រោមនេះជាការណែរនាំរបស់ទន្ដពេទ្យក្នុងការសម្អាតធ្មេញ។
១.ដុះសម្អាតធ្មេញក្រោយទទួលទានអាហារហើយ
នេះមិនមែនតម្រូវឲ្យអ្នកដុះសម្អាតធ្មេញភ្លាមៗបន្ទាប់ទទួលទានអាហារហើយនោះទេ។ អ្នកគួររង់យ៉ាងហោចណាស់ ៣០ នាទីក្រោយពេលបរិភោគអាហារ ដើម្បីឲ្យបាក់តេរីនិងជាតិអាស៊ីតនៅក្នុងមាត់កាត់បន្ថយឥទ្ធិពលវាសិន។ ទោះបីជាអ្នកដុះដោយសភាពថើរៗ ក៏ដោយអាចឲ្យធ្មេញរបស់អ្នកមានការសឹករិចរឹល។
២.ការសម្អាតធ្មេញដោយប្រញាប់ប្រញាល់
មនុស្សមួយចំនួនបានចំណាយពេលដុះធ្មេញតែ១នាទីឬតិចជាងមួយនាទីដោយសារតែពួក
គេមានការណាត់ជួបឬក៏ខ្ជិល។ បើសិនជាអ្នកបន្ថែមរយះពេលនៃការដុះធ្មេញនោះនឹងធ្វើអោយការធ្មេញនិងអញ្ចាញធ្មេញ
របស់អ្នកមានសុខភាពល្អ។
៣. លោកអ្នកតែងតែភ្លេចការសម្អាតអណ្ដាត
បន្ទាប់ពេលដុះសម្អាតធ្មេញហើយអ្នកគួរគប្បីសម្អាតអណ្ដាត ព្រោះវាពិតជាមានសារះសំខាន់ណាស់ មិនត្រឹមតែអាចកំចាត់មេរោគនៅក្នុងមាត់បានទេ ការសម្អាតអណ្ដាតអាចធ្វើឲ្យអ្នកកាត់បន្ថយខិ្លនមាត់ទៀតផង។
៤. ការដុះធ្មេញខ្លាំងៗពេក
មិនប្រាកដថាកាកសំណលអាហារដែលនៅជាប់ធ្មេញត្រូវតែប្រើកំលាំងខ្លាំងក្នុងការសម្អាត
នោះទេ។ ប្រសិនបើនេះជាទម្លាប់របស់អ្នកនោះ អ្នកគួរតែផ្លាស់ប្ដូរទម្លាប់នេះចោលទៅ។ដោយសម្អាតធ្មេញដោយប្រើកម្លាំងស្រាលៗ ដោយអ្នកប្រើម្រាមដៃពីរក្នុងការកាន់ច្រាស់
ដុះធ្មេញ ដូចនេះវាជួយកាត់បន្ថយការប្រើកម្លាំងក្នុងការដុះសម្អាតធ្មេញ៕
ប្រែសម្រួល Health Tips
No comments