Breaking News

អាមេរិក​​នឹង​ដក​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​លើ​មីយ៉ាន់ម៉ា

ប្រធាននាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បាននិយាយថា ការដាក់ទណ្ឌកម្ម
ពាណិជ្ជកម្ម​លើប្រទេស មីយ៉ានម៉ានឹងត្រូវដកចេញក្នុងពេលខាងមុខនេះ។ ការសម្រេចនេះ បានធ្វើឡើងខណៈដែលលោកស្រី អ៊ុង សានស៊ូជីមកដល់ក្រុងវ៉ាស៊ីនតោន ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូង​របស់លោកស្រី។

លោកប្រធានាធិបតីអាមេរិកអូបាម៉ាបាននិយាយថា ប្រទេសនេះ គួរតែ ត្រូវបានអនុញ្ញាតឱ្យ ទទួលបានប្រយោជន៍ ពីការ លើកលែងពន្ធ ដូចដែល ប្រទេសនេះបាន ងើបចេញ​ពីការ​គ្រប់គ្រង​របស់​យោធាអស់ជាច្រើនទស្សវត្ស។ លោកបញ្ជាក់ថា ការដកទណ្ឌ័កម្មនេះ គឺដោយសារ ប្រទេសមីយ៉ាន់ម៉ា សព្វថ្ងៃគឺជាប្រទេសស្ថិតក្នុងប្រព័ន្ធអនុគ្រោះទូទៅដែលស្ថិតក្នុងបញ្ជីសម្រាប់ ការលើកលែងពន្ធនាំចូលខ្ពស់សម្រាប់ប្រទេសមួយចំនួន។

ទោះបីជាក្រុមហ៊ុនជាច្រើននឹងរីករាយជាមួយកំរិតពន្ធទាប ក៏ការដាក់ទណ្ឌ័កម្មខ្លះ នៅតែមាន ផងដែរ។ ជាពិសេស​ក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលត្រូវបានដាក់​ក្នុងបញ្ជីខ្មៅ។ ក្នុងនោះមាន ក្រុមហ៊ុន យ៉ាងហោចណាស់ ១០០​និងបុគ្គលជាច្រើនអ្នកទៀតដែលជាប់ពាក់ពន្ធ័ជាមួយ​អតីត របបយោធា ក៏ដូចជាជំនួញគ្រឿងអលង្ការត្បូងទទឹមផងដែរ។

លោកប្រធានាធិបតីបានលើកឡើងថា ការដកទណ្ឌ័កម្មនេះ ជា​រឿងដែល​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ដើម្បី​ធា​នាថា​ប្រ​ជា​ជនមីយ៉ានម៉ាមើល​ឃើញនូវ​ផល​ប្រ​យោជន៍​ពី​វិធីថ្មី​នៃ​ការ​ធ្វើ​ជំនួញ។ ក្រៅពីនេះ​លោក​ ប្រធាននាធិបតី​ ក៏បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព និង  សក្តានុពល ធំសម្បើម របស់ប្រទេស មីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ប្រាប់ថា ការទទួលបានផលប្រយោជន៍ពាណិជ្ជកម្មរបស់ ប្រទេសហ្វីលីពីននេះ ត្រូវបានផ្អាកតាំងពីឆ្នាំ ១៩៨៩ មកម៉្លេះដោយសារតែបញ្ហារំលោភបំពានសិទ្ធមនុស្សក្នុងប្រទេស។

No comments