Breaking News

ស្នេហាលែងដូចដើម ព្រោះគេប្រែប្រួល ឬ ព្រោះនាងលែងជឿជាក់គេ?




គ្រប់ពេល​ដែល​នាង​ហត់ នាងចង់សម្រាក​នាង​ចង់​ឈប់​គិត​រឿង​អ្វី​ទាំងអស់​នាងចង់​ឲ្យ​គ្រប់យ៉ាង​ក្លាយ​ជា​សុបិន្ត​ដែល​ភ្ញាក់​ឡើង​គ្រប់​យ៉ាង​ដូចដើម។ នាង​នៅតែវិលវល់​នឹង​ពិភពមួយ​ដែល​មាន​សុទ្ធ​តែ​សញ្ញា​សួរ។ សំណួរ​ដែល​សួរ​ខ្លួនឯង​រាល់​ថ្ងៃថា​ព្រោះ​គេ​ប្រែប្រួលឬ​ព្រោះ​នាង​លែង​ជឿជាក់​គេ​ដូច​ពីមុន​???

មនុស្សស្រីស្រលាញ់មនុស្សប្រុសពី០ទៅ១០០ ប៉ុន្តែមនុស្សប្រុសស្រលាញ់មនុស្សស្រីពី១០០ ទៅ ០ អញ្ចឹងសួរថា តើឲ្យនាងនៅតែកុហកខ្លួនឯងថា មិនអីទេ គ្រប់យ៉ាងនឹងល្អឡើងវិញដល់ពេល ណាទៀត បើរយៈពេលកាន់តែយូរ ទំនាក់ទំនងស្នេហានេះ កាន់តែដូចផ្សែង ដែលចាប់មិនជាប់ទៅ ហើយនោះ។“ស្នេហាត្រូវការភាពជឿជាក់” ពាក្យមួយឃ្លានេះចាប់ផ្តើមធ្វើឲ្យនាងខ្លាច។ នាងសួរ ខ្លួនឯងរាល់ថ្ងៃថា ហេតុអីបានជាគេចាំបាច់ប្រែប្រួល ហេតុអីក៏មិនស្រលាញ់នាង ខ្វល់ពីនាង យកចិត្តទុកដាក់ និង និយាយថាស្រលាញ់នាង នឹកនាង ចង់ជួបនាង រាល់ថ្ងៃដូចកាលពីដំបូងទៅ? ហេតុអីនៅពេលដែលនាងដាក់ចិត្តថា ស្រលាញ់ និង​ជឿជាក់គេខ្លាំង​​ គេចាំបាច់មកវាយបំបែក ជញ្ជាំងនៃភាពជឿជាក់នេះធ្វើអី???

ស្នេហាមួយនេះលែងដូចដើម មិនមែនព្រោះតែនាងមិនជឿជាក់គេដូចពីមុនទេ ពេលនេះនាងយល់ ច្បាស់ហើយ មិនថានាងជឿជាក់គេខ្លាំងប៉ុណ្ណាទេ បើមនុស្សប្រុសម្នាក់នោះចង់ប្រែប្រួលគ្រប់យ៉ាង លែងមានតម្លៃសម្រាប់គេទៀតឡើយ។

No comments