Breaking News

តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ឈប់​ការ​បញ្ឆោត​ខ្លួនឯង​ និង កែខ្លួនជាមនុស្សថ្មីវិញ?

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ តែងបង្ខំចិត្ត​ធ្វើ​ខ្លួន​ជា​មនុស្ស​ថ្មីដើម្បីតំរូវ​ចិត្ត​អ្នក​ដែល​នៅ​ជំុ​វិញ​ខ្លួន និង​សំរាប់​ទៅតាម​សង្គម ​​ដែល​តាម​ពិត​ទៅមិន​មែ​ន​ជា​អ្វី​ដែល​ខ្លួន​ចង់​បាននោះ​ទេ។ ការ​បញ្ឆោត​ខ្លួន​ឯង​សំដៅ​លើ​សកម្មភាព​ផ្សេង​ៗដែល​បាន​បង្កើត​ឡើង​ដោយ​ការ​កុហក​ខ្លួន​ឯង​ ដោយ​មិន​ដឹង​ខ្លូន​ថា​កំ​ពុង​តែក្បត់​ខ្លួន​ឯង​ផង។​ជា​ធម្មតា​មនុស្ស​យើង​​ត្រូវ​មាន​ការ​គិត​ពិចារណា​​ជំនឿ និង​គំនិត​ដែល​ចេញ​ពី ខ្លួន​ឯង​ផ្ទាល់​​ តែ​ផ្ទុយ​ទៅ​វិញ មនុស្ស​មួយ​ចំនួន​ធំជ្រើស​រើស​ការ​ភូត​កុហក​ដើម្បី​អោយ​គេមើល​ឃើ​ញ​ថា​ខ្លួន​ជា​មនុស្ស​ប្រសើរ​ម្នាក់​ងាយ​ចុះ​សំរុង​ជា​មួយ​អ្នក​នៅក្នុង​សង្គម​ក្នុង​ខណៈដែល​ខ្លួន​មិន​ពេញ​ចិត្តនឹង​អ្វី​ដែល​ខ្លួន​ធ្វើនោះ​ទេ។ យ៉ាង​ណាមិញ​​​​ នោះ​គ្រាន់​តែ​ជា​ការ​បញ្ឆោត​ខ្លួន​ប៉ុណ្ណោះ​ ហើយ​ទំនាក់​ទំនង​ដែលអ្នក​រក​បាន​ដោយ​ពិធី នោះ​នឹង​ពំុ​បាន​យូរ​អង្វែង​នោះទេ ព្រោះ​ថា​សារជាតិ​ពិត​របស់​មនុស្ស​មិន​អាច​លាក់​ទុក​ជា​រៀង​រហូត​នោះ​ទេយើ​ង​ត្រូវ​គិត​ថា​មនុស្ស​ម្នាក់​មិនដូច​គ្នា​ទេ ហើយ​ពួក​គេ​មាន​ចំណុច​ល្អ​រៀងៗខ្លួន។

ហេតុ​អ្វី​ក៏​មនុស្ស​មួយ​ចំនួន​នៅ​តែ​ប្រព្រឹត្ត​កំហុស​ដដែល​បែប​នេះ?
ចំពោះ អ្នក​មួយ​ចំនួន​មិន​អាច​បែង​ចែក​បាន​នូវ​អ្វី​ជា​ការ​ពិត​ និង​មិនពិត​នោះទេ ពួក​គេ​តែង​កុហក​ដើម្បី​ធ្វើ​អោយ​ខ្លួន​មាន​អារម្មណ៍ល្អ និង​ទទួល​បាន​កា​រចូ​ល​ចិត្ត​ពីអ្នក​ដទៃ។ ​ពួក​គេ​តែង​ចាត់​ទុក​ថា​អ្វី ដែល​គេ​ជឿជាក់​ជា​អ្វីដែល​ត្រូវ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ភាន់​ច្រឡំ​ និង​ការ​បង្ខំ​ខ្លួន​ឯង​អោយ​ទៅ​រកស្ថាន​ភាព​កាន់​តែ​លំ​បាក​ប៉ុណ្ណោះ​។ ជារួ​ម​ការ​ការកុហក​ខ្លួន​ឯង​បែប​នេះ​ភាគច្រើន​គឺ​បណ្តាល​មក​ពី​អ្នក​មួយ​ចំនួនមិន​មាន​ការ​ជឿជាក់​ក្នុង​ការប្រឈម​​ការ​ពិត​របស់​ខ្លួន​ ហើយ​ការ​កុហក​អាចនេះ​ធ្វើ​អោយ​ខ្លួន​រស់​នៅក្នុង​សេចក្តីសុខ​បាន​មួយគ្រា​។

លទ្ធផល​នៃ​ការ​បព្ឆោត​និង​កុហក​ខ្លួន​ឯង
ជា​អកុសល​ការ​ធ្វើ​បែប​នេះ​កាន់​តែ​ធ្វើ​អោយ​អ្នក​ដែល​ជំុ​វិញ​ខ្លួន​យើង និង​អ្នក​ដែល​យើង​ស្រលាញ់​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​ជាង​ការ​ដែល​ទទួល​យក​ការ​ពិត​ដែលអាក្រក់​នោះ​ទៅ​ទៀត​ ពីព្រោះ​យើង​ត្រូវ​គិត​ថា​នៅពេល​ដែល​នរណា​ម្នាក់​ចូល​ចិត្ត​យើង​ដោយ​ស្មោះ​នោះគឺ មិន​ដែល​មើ​លឃើញ​តែ​ចំ​នុច​ល្អ​របស់​យើង​នោះ​ទេ គេ​ព្រម​ទទួល​យក​ចំណុច​អាក្រក់​របស់​យើង​ដែរ។ ទោះ​បីជាការ​កុហក​នោះ​មិន​សូវ​ធ្ងន់​ធ្ងរ​ក្តី​ ប៉ុន្តែ​វា​អាច​ក្លាយ​ទៅ​ជា​ទំ​លាប់ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ទាំ​ង​នោះ​រក​ឃើញ​ថា​យើង​ធ្លាប់​កុហក​ហើយ ភាព​ជឿជាក់​ដែលគេ​ធ្លាប់​មាន​មក​លើ​យើង​ក៏ អស់​ទៅ តាម​នោះដែរ ហើយ​ការ​ផ្សះ​ផ្សារ​ក៏​មិន​អាច​ដូច​ដើម វិញ​ដែរ។
ម្យ៉ាង​វិញ​ទៀត វា​នាំ​​មកនូវ​វិប្បដិសារីដល​់​ខ្លួន​វិញ​ទេ ពីព្រោះ​ការ​ភូត​កុហក​ដូច​ជា​រណ្តៅ​មួយដែល​ធ្វើ​អោយ​យើ​ងវង្វែងនិង​លង់​ចូល​ជ្រៅ​ទៅ ៗ ដែល​មិនងាយ​នឹង​ភ្ញាក់​ខ្លួន​ឡើយ។​ ​អ្នក​មួយ​ចំនួន​ច្រើន​ប្រព្រឹត្ត​វា​ម្តង​ហើយ​ម្តង​​ទៀត​រហូតដល់​ដំណាក់​ការ​ដែល​អ្នក​នៅ ជំុវិញ ខ្លួន​ចាកចេញ​ម្តង​ម្នាក់​រហូត​ដល់​តែអស់​ទើបភ្ញាក់​ខ្លួនហើយ​សោក​ស្តាយ ។ ការ​សោក​ស្តាយ​នោះ​មិន​អាច​ស្តារ​ឡើង​វិញ​ដូច​ដើម​នោះទេ ដែល​វា​អាស្រ័យ​ទៅលើ​ទំហំ​ទោស​ ដែល​អ្នក​បាន​ប្រព្រឹត្ត​ ដូច្នេះ​មុន​នឹង​​សំរេច​ចិត្ត​ថា​ធ្វើ​វាត្រូ​វ​ដឹង​ថា​យើង​មិន​អាចផ្លាស់​ប្តូរ​ផ្លូវ​ដើរ​ដែល​អ្នក​បាន​ដើរ​រួច​មក​ហើយ​ទេ។

វិធីក្នុង​ការ​រក្សា​ការ​ស្មោះត្រង់​នឹង​ខ្លួន​ឯង
កំណត់​អត្តសញ្ញាណ គោល​ដៅ​ជីវិត តម្លៃ​និងគោល​បំណង​របស់​ខ្លួន
ដំបូង​កំណត់​គោល​ដៅ​តូច​ៗ របស់​អ្នក​ដែល​ជា​ផ្លួវ​សំរាប់​នាំ​អ្នក​ទៅ កាន់​គោល​បំណង​ធំ ក្នុង​ជីវិត ។

ត្រូវ​យល់​ដឹង​ពី​ការពិភាក្សា​ផ្ទាល់​ខ្លួន
វាយតំលៃ​គំនិត​របស់​អ្នក​ មុន​ពេល​ចាប់​ផ្តើម​ថ្ងៃថ្មី​ ។ ត្រូវ​គិត​ដោយ​ខ្លួន​ឯង​ថា​វា​ជា​អ្វី​ដែល​ខុស​ ឬ​ត្រូវ និង​មិន​គួរ​រិះ គន់​លើ​គំនិតខ្លួន​ឯង​នោះ​ទេ ។

ទុក​ពេល​សំរាប់​ការ​ខ្លួន
វា​អាច​ជា​លំហាត់​ដែល​អាច​អោយ​ខ្លួន​អ្នក​សំរាក​ពី ការ​នឿយ​ហត់​ហើយ​ឯាក​មក​រក​អ្វី​ដែល​ខ្លួនចូល​ចិត្ត​ហើយ​ជា​ជំនួយ​ខាង​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ

ត្រូវ​ស្វែង​រក​ជំនួយ​នៅពេល​គិត​ថា​ខ្លួន​មិន​អាច​ដោះ​ស្រាយ​អ្វី មួយ​បាន
អាច​សួរ​ពី​អ្នក​ដទៃ ឬ ស្វែង​រក​លើ​គេហទំព័រ​អីុនធើណេត ទៅ​លើ​ការ​ពិភាក្សា​ផ្សេង​ៗដែល​អ្នក​គិត​ថា​អ្នក​ដទៃ​អាចផ្តល់​ចំលើយ​ផ្សេង​ៗ ដែល​ខ្លួន​ឯង​ផ្ទាល់​មិន​អាច​ដោះ​ស្រាយ​បាន ។ ហើយ​វា​មិន​មែន​ជា​រឿង​ដែល​ខ្មាស់​គេ​នោះ​ទេ​បើ​គ្រាន់​តែ​ត្រូវ​ការ​ជំនួយ​នោះ​។​


អត្ថបទដោយ ៖ ហ៊ុន កែវលីដែត

No comments