Breaking News

ញុំា​​ស្ពៃ​​តឿ​​រាល់​​ដង​​មាន​​ដឹង​​ពី​​អត្ថ​​ប្រយោជន៍​​វា​​អត់​​ហ្នឹង​?​​

ស្ពៃតឿជាស្ពៃម្យ៉ាងដែលសម្បូរទៅដោយវីតាមីននិងកាកសរសៃ។ បើយោងតាម World healthiest foods បានបញ្ចាក់ថា ស្ពៃតឿសម្បូរទៅដោយវីតាមីន A , B, C និង K។


សំរាប់វីតាមីន Aដែលក្នុងស្ពៃតឿគឺជួយដល់សុខភាពភ្នែក ទ្រទ្រង់សុខភាពស្បែក និងជួយបង្កើនសារធាតុម្យ៉ាងដែលមានសភាពរអិល(ទឹករំអិល) នៅក្នុងភ្នាស់ក្រពះ។

ចំណែកវីតាមីនB នៅក្នុងស្ពៃតឿគឺផ្ដល់វិជ្ជមានទៅដល់សសៃរវិញ្ញាណរបស់យើងដូចជាជួយឲ្យយើងមានការចងចាំបានល្អ និង​ រៀនបានឆ្លាតជាងមុន។

មិនត្រឹមតែប៉ុន្មោះវីតាមីនA, B នៅក្នុងស្ពៃនេះជាជំនួយយ៉ាងប្រសើរសំរាប់ស្រ្ដីដែលមានផ្ទៃពោះ ព្រោះជួយឲ្យកូនក្នុងផ្ទៃមានសុខភាព មានអាហារូបត្ថម្ភ ឬជីវជាតិគ្រប់គ្រាន់តាំងពីនៅក្នុងផ្ទៃ។

 
ចំណែកវីតាមីន C នៅក្នុងស្ពៃនេះជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងជម្ងឺ ដែលកើតមានឡើងដោយមេរោគផ្សេងៗ។

មិនត្រឹមតែសម្បូរទៅដោយវីតាមីនប៉ុន្មោះទេ ស្ពៃតឿក៏សម្បូទៅដោយ ជាតិកាល់ស្យូម សារជាតិដែក ម៉ាញ៉េស្យូម ស័ង្កសីនិងសារជាតិមួយទៀត

អត្ថប្រយោជន៍មួយទៀតដ៏សំខាន់របស់ស្ពៃតឿគឺជួយកាត់បន្ថយការកើតជម្ងឺមហារីកបានយ៉ាងប្រសើរ៕



អត្ថបទដោយ ធានី
ប្រភព Health Digezt

No comments