វិធីសាស្រ្តងាយៗ កាត់បន្ថយការគិតស្មុគស្មាញនិងអត់ប្រយោជន៍
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នករវើរវាយ ហើយគិតរឿងស្មុគស្មាញច្រើននៅក្នុងពេលតែមួយទេ ទាំងអ្នកអត់ដឹងថាខូរក្បាលរបស់អ្នកគិតអ្វីអោយពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកមានបញ្ហាបែបនេះ សូមកុំព្រួយបារម្ភច្រើនពេកអី។ សូមចំនាយពេលអ្នកបន្តិចដើម្បីអានវិធីសាស្រ្តងាយៗមួយចំនួនដែលធ្វើអោយអ្នកឈប់គិតច្រើន ហើយអត់ប្រយោជន៍បែបនេះ :
១.កុំនៅជិតមនុស្សដែលនាំអោយអ្នកគិតច្រើន
ជាក់ស្តែងកត្តាជុំវិញ ដើរតួយ៉ាងសំខាន់នៅក្នុងការគិតរបស់យើងនីមួយៗ។ ពេលខ្លះ យើងលឺអ្វីដែលគួរអោយលឺ ហើយយកទៅគិតនិងរៀនសូត្របន្ត។ ប៉ុន្តែពេលខ្លះ ការលឺនូវសំដីមួយចំនួនទៀត គ្រាន់តែធ្វើអោយយើងមានអារម្មណ៍ស្មុគស្មាញ និងតានតឹងតែប៉ុណ្ណោះ។ ដូចនេះហើយប្រសិនបើចៀសបាន ក៏ចៀសទៅ។ នេះគឺមានន័យថា ប្រសិនបើអ្នកចាប់អារម្មណ៍ថា នៅជិតបុគ្គលណាម្នាក់ ហើយធ្វើអោយមានអារម្មណ៍ថាធុញថប់ និងមិនសប្បាយចិត្តនោះ ចូរអ្នកចាកចេញពីពួកគេមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយអារម្មណ៍អវិជ្ជមានទាំងនោះ។
២. ហាត់ប្រាណអោយបានច្រើន
អត្ថប្រយោជន៍នៃការហាត់ប្រាណគឺមានច្រើនរាប់មិនអស់ ក្នុងនោះវាល្អសម្រាប់សុខភាពផង និងល្អសម្រាប់ដំណើរការផ្លូវចិត្តរបស់អ្នកផង។ ជាក់ស្តែង មនុស្សគ្រប់ៗគ្នាមានអ្វីច្រើនដែលត្រូវគិតគូរ រួមមាន ការសិក្សា ការងារ បរិយាកាសជុំវិញខ្លូន និងអ្វីជាច្រើនទៀតហើយជារៀងរាល់ថ្ងៃអ្នកបានចំនាយពេលវេលាទៅលើអ្វីទាំងនោះស្ទើរតែទាំងអស់ទៅហើយ។ សូមអោយពេលទៅខ្លួន ៣០នាទី ទៅ១ម៉ោង ដើម្បីសម្រាក លំហែកាយ ឬហាត់ប្រាណដើម្បីបញ្ចេញចោលជាតិពុលទាំងនៅក្នុងខ្លូនអ្នក ទាំងនៅក្នុងគំនិតរបស់អ្នកអោយអស់។
៣. សូមអ្នកធ្វើសកម្មភាព អោយបានច្រើនជាងនិយាយឬគិត
នៅពេលដែលអ្នកចាប់ផ្តើមធ្វើនូវសកម្មភាព ឬក៏អ្វីចាប់ផ្តើមធ្វើអ្វីម្តងមួយៗ រួចហើយ អ្នកនឹងអាចកាត់បន្ថយនូវអារម្មណ៍ ការគិតរវើរវាយ និងភាពស្មុគស្មាញបានច្រើន។ ឧទាហរណ៍ជាក់ស្តែង អ្វីដែលតែងតែជាកង្វល់ និងការគិតរបស់និស្សិតសាកលវិទ្យាល័យនោះគឺ កិច្ចការសាលា(Assignment, Project) ដែលមានបរិមាណច្រើន។ ជាញឹកញាប់ ពូកគេតែងតែរអ៊ូថា ការងារច្រើនណាស់ហើយធ្វើម៉េចនិងទាន់ការរអ៊ូនិងគិតច្រំដែលពីអ្វីទាំងគ្រាន់តែធ្វើអោយពួកគេស្មុគស្មាញ និងតានតឹងកាន់តែខ្លំាងប៉ុណ្ណោះ។ ដូចនេះ ដើម្បីជៀសវាងនូវបញ្ហាទាំងនេះ សូមអ្នកចំនាយពេលមកធ្វើវាបន្តិចម្តងៗដើម្បីកាត់បន្ថយភាពរ៉ាំរ៉ៃ និងស្មុគស្មាញទាំងនេះ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments