Breaking News

៣​វិ​ធី​​ងាយ​​ៗ​​អាច​​ជួយ​​ឲ្យ​ឆាប់​​ស្វាង​​ពី​ការ​​ស្រវឹង​​

មិន​ថា​មនុស្ស​ប្រុសឬមនុស្ស​ស្រី​នោះ​ទេ​ ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ស្គាល់​រស​ជាតិ​ស្រវឹង​ថាវា​ពិបាក​យ៉ាង​ដូច​ម្ដេច​ ជា​ពិ​សេសសម្រាប់​យុវវ័យ​មួយ​ចំនួន​។ ពេល​កំពុង​តែ​ផឹក​វា​អាច​សប្បាយ​សម្រាប់​មនុស្សមួយ​ចំនួន​ ប៉ុន្តែ​នៅ​ពេល​ដែល​ស្រវឹង​ជោគ​ជាំ​វិញ ​ច្បាស់​ជា​ពិបាក​ក្នុង​ខ្លួន​ប្រាណ​ជា​មិន​ខាន​ព្រោះ​ថាអ្នក​មិន​អាច​គេច​ផុត​ពី​ការ​ក្អួត​ ឈឺ​ក្បាល​ រឺ​វិល​មុខ​ ក្ដៅ​ក្រហល់​ក្រហាយ​នោះ​ទេ​។ បែប​នេះ​ហើយ​អ្នក​អាច​ជួយ​ខ្លួន​ឯង​បាន​ដោយ​អនុវត្តតាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​ឲ្យ​អ្នក​ឆាប់​ធូរ​ស្រាល​បាន​៖



១. ពិសារជាតិទឹកឲ្យបានច្រើន
មូលហេតុដែលអ្នកត្រូវពិសារទឹកឲ្យបានច្រើននោះដោយសារតែអ្នកបានបាត់បង់ជាតិទឹកជាច្រើនដែលបង្កដោយជាតិ Alcohol។ ដូចច្នេះហើយអ្នកអាចជ្រើសរើសផឹកទឹកធម្មតា ផឹកទឹកផ្លែឈើ រឺក៏ផឹកទឹកតែខ្ញីរឹតតែល្អ ដើម្បីឲ្យអ្នកឆាប់បានស្វាងពីភាពស្រវឹងស្រា។ ប៉ុន្តែវាមិនមានន័យថាអ្នកអាចផឹកភេសជ្ជៈគ្រប់ប្រភេទនោះទេ។ ​អ្វីដែលអ្នកមិនត្រូវពិសារនៅពេលស្រវឹងនោះ គឺភេសជ្ជៈប្រភេទណាដែលមានជាតិកាហ្វេអ៊ីនព្រោះវាអាចធ្វើឲ្យបាត់បង់ជាតិទឹកកាន់តែច្រើន។

២. បរិភោគប្រភេទអាហារមួយចំនួន
នៅពេលដែលស្រវឹងបែបនេះអ្នកត្រូវតែហូបអាហារឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយភាពស្រវឹងឲ្យបានស្រាកស្រាន្ត។​ ក្នុងពេលវេលាពិបាកបែបនេះ អ្វីដែលអ្នកគួរតែធ្វើនោះ គឺបរិភោគស៊ុតឲ្យបានមួយចំនួន ឬក៏សាកពិសារគ្រាប់ធញ្ញជាតិមួយចំនួនបានផងដែរ។ ក្រៅពីនេះអ្នកអាចបរិភោគស៊ុបដែលអាចជួយបង្កើនជាតិ វិតាមីន និងជាតិរ៉ែក្នុងខ្លួនរបស់អ្នកបានផងដែរ ហើយម៉្យាងទៀតអ្នកក៏អាចពិសារប្រភេទអាហារដែលសម្បូរទៅដោយជាតិ ប៉ូតាស្យូមកាន់តែល្អ។

៣. សម្រាកដើម្បីឲ្យឆាប់បានស្វាងពីស្រវឹង
ពេលស្រវឹងម្ដងៗ ទាមទារបំផុតឲ្យមានការសម្រាកដើម្បីឲ្យខួរក្បាល ឬកាយសម្បទានផ្សេងៗដំណើរការបានជាធម្មតាឡើងវិញ។ បែបនេះហើយមានតែការគេងទេ ដែលជាមធ្យោបាយពិសេសបំផុតត្រង់ចំណុចនេះ។ ក្រោកពីគេងមកអ្នកអាចដើរលំហែកាយមួយៗឲ្យបានធូរស្រាលក្នុងខ្លួនប្រាណផងដែរ។ ប៉ុន្តែបើសិនជាអ្នកនៅតែមិនមានអារម្មណ៍ធូរស្រាលពីការស្រវឹងស្រានោះ អ្នកអាចព្យាយាមវិធីមួយផ្សេងទៀតនោះជាការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចជួយបន្សាបភាពស្រវឹង។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow

No comments