Breaking News

មូល​ហេតុ​​ដែល​​ថា​ មាន​សង្សារ​ ប្រសើរ​ជាង​single​

មនុស្ស​ខ្លះ​មិន​ជឿទេ​ថា​​ ការមាន​ស្នេហា​ធ្វើឲ្យជីវិត​រីក​រាយ​។  ទន្ទឹម​នឹង​នេះ​ មានមនុស្ស​ជាច្រើន​ជឿជាក់ថា ជីវិត​​ដែលមាន​មនុស្ស​ម្នាក់ចាំ​បារម្ភ​ និង ស្រលាញ់ ជា​រឿងមួយ​ពិសេស​បំផុត។​ ពួកគេតែងតែ​ចង់មាន​មនុស្សម្នាក់​ដែលអាច​ពឹងពា​ក់​បាន​ និង ត្អូញត្អែ​រប្រាប់​ពីការលំបាក ព្រមទាំង​ជាមនុស្ស​ដែល​អាចនៅ​ក្បែរពួកគេ​ចែករំលែក​ពេលវេលា​ជាមួយគ្នា​។​


អញ្ចឹងសួរថា មូលហេតុអ្វីដែលធ្វើឲ្យមនុស្សចាំបាច់មានសង្សារ???


១. អ្នកនឹងមានមនុស្សម្នាក់ចាំប្រលែងលេងជាមួយ
ធ្លាប់គិតអត់ថា បើសិនជាអ្នកត្រលប់មកពីធ្វើការ ឬចេញពីសាលារៀនដោយភាពនឿយហត់ តែពេលមានមនុស្សម្នាក់ចាំនិយាយលេង និង ប្រលែងគ្នា បន្លប់ភាពនឿយហត់ នឹងល្អយ៉ាងណាទៅ។ ដូច្នេះហើយ ការមានសង្សារមិនខុសពីមានតុក្កតាខ្លាឃ្មុំចេញនិយាយនិងចេះមានកាយវិការនៅក្បែរនោះទេ អាចប្រលែងលេង និង ក្នក់ក្នាញ់តាមចិត្ត។

២. អ្នកនឹងមានមនុស្សចែករំលែករឿងគ្រប់យ៉ាងជាមួយ
មិនថាជារឿងសប្បាយរីករាយ ឬរឿងទុក្ខសោកនោះទេ អ្នកនឹងអាចយកទៅនិយាយជាមួយសង្សាររបស់អ្នកបានទាំងអស់ ព្រោះមិនថាអ្នកណាមិនខ្វល់ពីអ្នក ឬទុកអ្នកចោលទេ តែសង្សាររបស់អ្នកតែងតែនៅខាងអ្នក ចាំស្តាប់អ្នកនិយាយរឿងគ្រប់យ៉ាងជានិច្ច។

៣. កែវភ្នែកដែលគេសម្លឹងមកអ្នក
ជឿទៅថា គ្មានអ្នកណាអាចសម្លឹងមកអ្នកដោយកែវភ្នែកពោរពេញដោយភាពផ្អែមល្ហែម និង ពេញដោយក្តីស្រលាញ់ដូចសង្សាររបស់អ្នកសម្លឹងមកអ្នកនោះទេ។ កែវភ្នែកនោះបង្ហាញប្រាប់អ្នកថា អ្នកជាពិភពលោករបស់គេឬនាង។ នោះជាអារម្មណ៍មួយដ៏ពិសេសបំផុត ហើយក៏ជាអារម្មណ៍ដែលធ្វើឲ្យសោយសុខនឹងពិភពពណ៌ផ្កាឈូកដ៏ស្រស់បំព្រងនេះដែរ។

៤. អ្នកនឹងមិនមានអារម្មណ៍ថាឯកា
អ្នកណាក៏ដូចអ្នកណាដែរ នៅម្នាក់ឯងយូរៗទៅ ច្បាស់ជាគិតច្រើន ហើយតាំងរអ៊ូរទាំ ឬ post status ក្នុងហ្វេសប៊ុកថា Lonely ណាស់អីបែបហ្នឹងហើយ។ អញ្ចឹងការដែលមានសង្សារ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិភពលោកនេះមិនមែនមានតែអ្នកម្នាក់ទេ អ្នកមានគេឬនាង ដែលនៅចាំអោបអ្នក និង ចាំកាន់ដៃអ្នកគ្រប់ពេល។

៥. អ្នកអាចធ្វើជាខ្លួនឯងបានគ្រប់ពេល
នៅមុខសង្សារ អ្នកមិនចាំបាច់រៀបចំឬកពារ រៀបចំពាក្យសម្តី ដែលមិនមែនជាចរិតពិតរបស់អ្នកចេញទៅនោះទេ ព្រោះថាសង្សាររបស់អ្នកស្រលាញ់អ្វីដែលជាខ្លួនអ្នក។ អ្នកនឹងអាចធ្វើអ្វី នឹងអាចនិយាយអ្វី ដែលជាខ្លួនអ្នកបានគ្រប់យ៉ាងនៅចំពោះមុខសង្សាររបស់អ្នកដោយអារម្មណ៍សុវត្ថិភាព និង កក់ក្តៅបំផុត។


អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Thoughtcatalog

No comments