ស្ទីលតុបតែងខ្លួន៦របៀបដែលទាក់ទាញបំផុតក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា
ស្អាតពីធម្មជាតិតែម្យ៉ាងអាចមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ជាទីចាប់អារម្មណ៍ពីមនុស្សផងទាំងឡាយ មែនទេ? អញ្ជឹងថ្ងៃនេះយើងនាំមកនូវគន្លឹះដ៏ពិសេសដែលអាចឲ្យមិត្តនារីៗយើងដែលមិនធ្លាប់បានសាកល្បង ឬ មិនធ្លាប់ដឹងពីគន្លឹះទាំងអស់នេះទេនោះ។
ម៉ោះៗ មកសាកល្បងដោយខ្លួនឯងមើល៖
១. ស្លៀករ៉ូបខ្លី រឹបរាងពណ៌ខ្មៅ
ការលេងខ្លួនជាមួយសម្លៀកបំពាក់ពណ៌ខ្មៅមិនត្រឹមតែជួយឲ្យលោកអ្នកមើលទៅមានរាងស្គមជាងមុននោះទេ រ៉ូបខ្មៅរឹបរាង ដែលមានប្រវែងលើជង្គង់នឹងជួយអ្នកឲ្យមើលទៅកាន់តែទាក់ទាញចំណាប់អារម្មណ៍បានច្រើនបំផុត។ ពណ៌ខ្មៅជានិច្ចតែងតែជាពណ៌ដែលគ្រប់គ្នាតំណាងឲ្យភាពអាថ៌កំបាំង ដូច្នេះ លោកអ្នកគួរមានរ៉ូបខ្លី រឹបរាងពណ៌នេះយ៉ាងហោចក៏មួយដែរ ដើម្បីបញ្ចេញនូវមន្តស្នេហ៍ដ៏អាថ៌កំបាំងរបស់អ្នក។
២. ពាក់ស្បែកជើងកែង
ស្បែកជើងប្រភេទនេះគឺជួយឲ្យស្ត្រីគ្រប់រូប មិនថាមានរូបរាងបែបណានោះទេ ឲ្យមើលទៅមានភាពលេចធ្លោ ក្នុងចំណោមមនុស្សផងទាំងឡាយ។ វាជួយឲ្យអ្នកពាក់មើលទៅមានដងខ្លួនស្រស់ស្អាត មើលទៅមានជើងទាំងគូស្រឡូន គួរជាទីទាក់ទាញបំផុតដែលប្រកែកមិនបាន។
៣. ប្រើប្រាស់សម្លៀកបំពាក់ ឬ កាបូប ស្បែកជើងមានពណ៌ក្រហម
ពណ៌ក្រហមជាប្រភេទពណ៍ដែលបង្កើននូវការទាក់ទាញ និង ប្រទាក់ភ្នែកបានច្រើនបំផុត។ ស្ត្រីដែលប្រើពណ៌ក្រហមមិនត្រឹមតែមើលទៅទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមើលទៅសិចស៊ីទៀតផង។ លោកអ្នកអាចសាកល្បងដំបូងដោយការប្រើក្រែមលាបមាត់ពណ៌ក្រហមដើម្បីចង់ដឹងថាតើពណ៌នេះផ្តល់ភាពទាក់ទាញយ៉ាងណានោះ។
៤. ពាក់អាវវាលស្មា
កុំមើលងាយស្មាដ៏សិចស៊ីទាំងគូរបស់អ្នកឲ្យសោះណា។ ស្មានារីមានភាពទាក់ទាញបំផុតសម្រាប់បុរស។ ការស្លៀកឈុត ឬអាវវាលស្មាគឺបង្ហាញពីភាពជាស្ត្រី និងមិនមើលទៅសិចស៊ីជ្រុលហួសហេតុពេកដែរ។
៥. អាវស្បែកពាក់ពីក្រៅ
វាមិនចម្លែកទេដែលតារាម៉ូដែលជាពិសេសបរទេស និយមពាក់អាវស្បែកដូចពួកអ្នកប្រណាំងម៉ូតូនិយមពាក់នោះ វាប្រភេទអាវនេះគឺមិនងាយហួសសម័យ ប៉ុន្តែកាន់តែបន្ថែមនូវភាពឡួយសង្ហាទៀតផង។
៦. រ៉ូប ឬ អាវចាក់ ដែលមានខ្សែរចងខ្វែងខ្វាត់
ជឿជាក់ថាសម្លៀកបំពាក់ប្រភេទនេះ នឹងជំរុញឲ្យក្រសែភ្នែកទាំងបុរស និង នារីផ្តោតមកលើអ្នក។ អ្នកអាចជ្រើសរើសអាវខ្សែច្រើន ឬ តិចតាមការចូលចិត្ត។
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភពអត្ថបទ៖ Brightside
No comments