រោគសញ្ញាដែលបង្ហាញថាអ្នកមានជំងឺធ្លាក់ទឹកចិត្ត (Depression)
ជំងឺធ្លាក់ទឹកចិត្ត ឬ(Depression)គឺជាប្រភេទជំងឺម្យ៉ាងដែលកើតមានឡើង
ស្ទើរតែចំពោះមនុស្សរាល់គ្នា គ្រាន់តែខុសគ្នាត្រង់ថាកម្រិតស្រាលនិង ធ្ងន់តែប៉ុណ្ណោះ។ ជាជំងឺដែលពិបាកក្នុងការស្វែងយល់ និងសនិ្នដ្ឋានអោយបានពិតប្រាកដអំពីរោគសញ្ញា
ជាក់លាក់ណាមួយ។ ពិបាកដោយសារតែរោគសញ្ញានៃជំងឺនេះបាន
លាក់នៅក្នុងអារម្មណ៍ការគិត និងរបៀបនៃការប្រព្រឹត្តរបស់អ្នកដែលមានជំងឺនេះផ្ទាល់តែម្តង។ ហើយអ្វីដែលនឹកស្មានពុំដល់ គឺភាគច្រើនអ្នកជំងឺ អត់ទាំងដឹងសូម្បីតែខ្លួនឯងកើតជំងឺនេះផង។
ជាការឆ្លើយតបនឹងបញ្ហានេះ វិទ្យាស្ថានជាតិផ្នែកជំងឺផ្លូវចិត្ត( Institute Nation of Mental Health) បានធ្វើការបកស្រាយនូវរោគសញ្ញាមួយចំនួននៃជំងឺធ្លាក់ទឹកចិត្តនេះ៖
ជាការឆ្លើយតបនឹងបញ្ហានេះ វិទ្យាស្ថានជាតិផ្នែកជំងឺផ្លូវចិត្ត( Institute Nation of Mental Health) បានធ្វើការបកស្រាយនូវរោគសញ្ញាមួយចំនួននៃជំងឺធ្លាក់ទឹកចិត្តនេះ៖
១. មានការលំបាកខ្លាំងនៅក្នុងការផ្តោតអារម្មណ៏ និងចងចាំអ្វីមួយអោយបានស៊ីជម្រៅ
បញ្ហានេះកើតឡើងដោយសារតែអ្នកជំងឺមានអារម្មណ៍រវើរវាយ និងគិតពីបញ្ហាច្រើននៅក្នុងពេលតែមួយ។ ក្រៅពីនេះ អ្នកជំងឺប្រភេទនេះក៏មិនទុកចិត្តខ្លួនឯងនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ពីព្រោះថាពួកគេពិបាកនឹងទុកចិត្តលើអ្វីដែលខ្លួនមាន ហើយជាពិសេសគឺពួកគេខ្លាចសម្រេចចិត្តហើយខុស និងនាំអោយមានបញ្ហាកាន់តែធំ។
២. ភាគច្រើនពួកគេឆាប់អស់កម្លាំង និងថយចុះថាមពល
បើទោះបីជាអ្នកជំងឺប្រភេទនេះ មិនបានទៅធ្វើការងារដែលប្រើប្រាស់កម្លាំងបាយច្រើនក៏ដោយ ក៏ពួកគេងាយនឹងអស់កម្លាំងលឿនផងដែរ។ ការដែលអស់កម្លាំងនេះ គឺដោយសារតែពួកគេប្រើប្រាស់ថាមពលខួរក្បាលច្រើន ដើម្បីគិតពីបញ្ហាផ្សេងដែលកើតមានក្នុងជីវិតរបស់ពួកគេ។ ហើយមែនទែនទៅ ការគិតច្រើនដោយមិនអនុញ្ញាតអោយខូរក្បាលសម្រាកនេះហើយ ដែលបណ្តាលអោយអ្នកជំងឺឆាប់មានជំងឺអស់កម្លាំងខុសពីប្រក្រតី។
៣. តែងតែមានអារម្មណ៏ថាតែលតោល និងអស់សង្ឃឹម
បើទោះបីជាពេលខ្លះអ្នកនៅព័ទ្ធជុំវិញមនុស្សច្រើន និងបរិយាកាសអ៊ូអរយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៏ថាឯកានិង អស់សង្ឃឹមដែរ។ ភាពឯកានេះ គឺមានតែសាមីខ្លួនផ្ទាល់ទេដែលដឹងច្បាស់ថាខ្លួនឯងមានអារម្មណ៍នេះឬគឺអត់។ ពេលខ្លះ អ្នកមានជំងឺនេះ ខំប្រឹងពាក់មុខក្លែងក្លាយធ្វើជាសប្បាយរីករាយ ដើម្បីបន្លប់ការឈឹចាប់និង ភាពអស់សង្ឃឹមក្នុងជីវិត ដោយហេតុថាអ្នកពួកគេមិនចង់អោយអ្នកជុំវិញខ្លួនបារម្ភ និងសួរនាំកាន់ច្រើន។ ប៉ុន្តែការសប្បាយទាំងអស់នេះ គ្រាន់តែជាការសម្តែង និងរូបភាពខាងក្រៅប៉ុណ្ណោះរបស់អ្នកជំងឺប្រភេទនេះតែប៉ុណ្ណោះ។
៤. ជានិច្ចជាកាលតែងតែមានភាពឆេវឆាវ និងឆាប់ខឹង
នេះគឺជារោគសញ្ញាមួយដែលយើងអាចមើលឃើញដោយផ្ទាល់ពីអ្នកជំងឺ។ ពួកគេតែងតែមានភាពច្រឡោតនិង ឆាប់ខឹងនៅពេលដែលនរណាម្នាក់និយាយពីអ្វីដែលប៉ះពាល់នឹងពួកគេ។ ពួកគេកម្រនឹងមានភាពអត់ធ្មត់នៅក្នុងការស្តាប់អ្វីមួយអោយបានចប់សព្វគ្រប់នោះ ផ្ទុយទៅវិញអ្នកជំងឺប្រភេទនេះ តែងតែបង្ហាញនូវឆេវឆាវ និងអារម្មណ៏ខឹងដែលខ្លួនមានទាំងស្រុងតែម្តង។ អ្វីទាំងអស់នេះ គឺបានបង្ហាញចេញទាំងស្រុងតាមរយះ ការនិយាយស្តី និងអាកប្បកិរិយារបស់អ្នកជំងឺ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី
ប្រភពអត្ថបទ៖ Webmd
អត្ថបទដោយ៖ ព្រឿន បញ្ញារី
ប្រភពអត្ថបទ៖ Webmd
No comments