Breaking News

វិធី​សាស្រ្ត​អោយ​​គេឯង​​ចូល​​ចិត្ត​​និយាយ​​ជាមួយ​

ធ្លាប់​ទេ នៅពេល​ដែល​ជួប​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់ប៉ុន្តែមិន​សូវ​ជាជិត​ដិតនឹង​គ្នា​ ម្តងៗក្រៅពីនិយាយ​សួស្តីទៅកាន់​គ្នា​ហើយមាន​អារម្មណ៍ថា​អៀន​ៗអត់​ដឹង​និយាយ​អីទៀតក្រៅពី​ញញឹម​ដាក់​គេ​ហើយ​ដើរ​ចេញ? នៅពេល​ជួប​គេ​ម្តងៗ មាន​អារម្មណ៍ថា​អ្វីៗក្នុង​ខួរ​ក្បាល​បាត់​ទៅ ណាអស់​ និយាយ​អ្វី​អត់​ចេញដូច​គេបញ្ជាអញ្ចឹង។ យ៉ាង​ណាមិញ គ្មាន​អ្វី​ដែលកែមិន​បាន​ទេ ជាមួយ​ចំណុច​មួយចំនួនខាងក្រោម​អាច​ជួយ​សំរួល​បញ្ហា​នេះបាន​៖
 
Photo Credit: Vin DiCarlo 

១. ចាំទុកព្រឹត្តិការណ៍ដែលអាចធ្វើ​អោយ​មនុស្ស​សើច
ចងចាំពីរឿងដែលមនុស្ស​សើចជាប្រចាំទុក​សំរាប់​ជាអាវុធពេលជួប​អ្នក​ផ្សេងៗ។ ជាពិសេស​នៅ ក្នុង​កម្មវិធី ជប់​លៀង ឬការណាត់​ជួប​អ្នក​ដែល​យើង​មិន​សូវ​ជិតដិត យើង​អាច​លើកយក​រឿ​ង​ទាំង​នោះ មក​កំដរ​បរិយាកាស​បាន ហើយ​វា​អាច​ធ្វើ​អោយ​គេ​ចូល​ចិត្ត​យើង​ទៀត​ផង។

២. លើក​យក​រឿង​ពី​មុន​មក​និយាយ​
ជំនួស​ពីការ​សួរ​សុខទុក្ខគេ​ហើយ​គាំងរក​រឿង​និយាយ​មិន​ឃើញនោះ សួរ​គេ​ពីការចងចាំនូវ​រឿង​ល្អៗដែល​ធ្លាប់​មាន​ជាមួយ​គ្នា​ពីមុន​មក ។ វិធីនេះ​អាច​នឹង​ជួយ​អោយ​យើង​មាន​រឿង​និយាយច្រើន​ឡើងៗ។

៣. បង្កើតចម្ងល់​និង​តែង​តែច​ង់​ដឹង​ចំណេះថ្មីៗ
វិធីមួយ​ដើម្បីទៅនិយាយ​ជាមួយ​គេគឺបង្កើត​សំណួរ​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅនឹង​ចំណេះផ្សេងៗ ដែល​យើង​គិត​ថា​ម្នាក់​នោះ អាច​នឹង​ឆ្លើយ​សំណួរ​របស់​យើង​បាន​។ បើ​ចំចំណុច​គេ កំុភ័យ​រឿង​គេ​មិន​និយាយ​រក​ ភាគ​ច្រើន​គេ​ចូល​ចិត្ត​អោយ​យើង​សូរ​គេ​ពី​វា​ទៅវិញទេ។

៤. ប្រកាន់លើជំហរខ្លួន​ឯង
ជីវិត​រស់​បាន​មិន​យូរ​ទេ ដូច្នេះ​ស្រលាញ់និង​ទទួល​យក​អ្វី ដែល​ខ្លួន​មាន​និង​ជឿជាក់​លើ​ខ្លួន​ឯង​។ កំុ​ខំប្រឹង​ធ្វើ​ចរិត​ដែល​គិត​ថា​គេ​ចូល​ចិត្ត​ ហើយ​ក្បត់​នឹង​ខ្លួន​ឯង​។ បើ​គេ​ចូល​ចិត្តនិយាយ​ជាមួយ​យើង​ បាន​ន័យ​ថា​គេ​ក៏ទទួល​យក​ចរិតពិត​បាន​​ដែរ ជាជាង​គេ​ស្អប់​ពេល​ក្រោយ​បើ​គេ​ដឹងថា​យើង​នៅមុខគេដូច្នេះនៅក្រោយ​គេដូច្នោះ។

៥.​ ចងចាំឈ្មោះរបស់​គេ
វា​ងាយ​ស្រួល​នឹឹង​ចាំមុខគេ​ជាង​ឈ្មោះ  ដូច្នេះ​ពេល​យើង​អាច​ចាំ​ឈ្មោះគេ​បាន​នោះ គេនឹង​រីករាយ​ហើយ​ចង់និយាយ​រក​យើងថែម​ទៀត ព្រោះ​ការចង់ចាំនេះ​អាច​នឹង​ធ្វើ​អោយ​គេ​មាន​អារម្មណ៍ពិសេស។

៦. និយាយ​បែប​និទាន​រឿង
ជាជាង​និយាយ​ពី​រឿង​ការងារស្មុគស្មាញ​ដែល​អោយ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍ថា​ហត់ រក​រឿង​ណាជារបៀប​និទានដែល​មាន​សាច់​រឿង​ស្រដៀង​ខ្លួន​ ឬអ្នក​ដែល​យើង​និយាយ​ជាមួយ។ ​មនុស្ស​ចូល​ចិត្ត​ស្តាប់​រឿង​បែប​នេះជាង​ ពីព្រោះ​ពួកគេ​ចំណាយ​ពេល​នៅកន្លែងធ្វើការហត់​ណាស់​ហើយ។​

៧. បង្កើន​ការចាប់​អារម្មណ៍ពេល​ណែនាំខ្លួន​

កំុណែនាំ​តែឈ្មោះ​ខ្លួន ប៉ុន្តែទាក់ទាញ​អារម្មណ៍គេមក​លើយើង ដូចជាសរសើរ​ពីសំលៀកបំពាក់​ មុខមាត់ពីនេះ​ពីនោះ ដែល​អាច​ធ្វើ​អោយ​គេ​មានអារម្មណ៍​ហើយ​អាច​នឹង​ចាប់​ផ្តើម​ការសន្ទនា​ទៅ លើអ្វីដែល​យើង​សរសើរ​លើ​ទៀត​ផង ដូចជាម៉ូតកាបូប សំលៀកបំពាក់​ជាដើម ។ល។

អត្ថបទដោយ៖​​ ហ៊ុន​ កែវលីដែត

No comments