Breaking News

ចុមយក្ស! ប៉ូលីសនៅ Scotland ឃាត់ខ្លួនសត្វមាន់

ធ្លាប់តែលឺថាប៉ូលីសឃាត់ខ្លួនជនល្មើសមិនដែលលឺថាប៉ូលីសចាប់ខ្លួនសត្វមាន់នោះទេ។ រឿង​មហា​ចម្លែក​មួយ​នេះ​បាន​កើត​ឡើង​ក្នុងប្រទេស Scotland កាលពីថ្ងៃសុក្រកន្លង​ទៅដោយ​អាជ្ញា​ធរ​បាន​ឃាត់ខ្លួន​សត្វមាន់​មួយក្បាល​ភ្លាមៗ​បន្ទាប់​ពីមានការរាយការណ៍ថា វាកំពុងតែព្យា​យាមដើរឆ្លងថ្នល់ដែល​បង្ករ​​ជាការភិតភ័យដល់អ្នក​ធ្វើដំណើរ។




បន្ទាប់ពី​ការឃាត់ភ្លាមៗ ប៉ូលីសបាន​បញ្ជូនសត្វមាន់មួយក្បាលនោះទៅស្នាក់ការរបស់​ខ្លួនមុននឹង​ប្រគល់បន្តទៅ​ឲ្យក្រុមការពារសត្វនៅក្នុងតំបន់។ 
គួរបញ្ជាក់ប្រាប់ថា ប៉ូលីសក៏​កំ​ពុងតែ​ព្យា​យាម​ស្វែងរកម្ចាស់សត្វ​មាន់មួយក្បាលនោះ និងហេតុផល​ដែល​វាព្យា​យាម​ដើរ​ឆ្លង​ថ្នល់​ផងដែរ។​

ប្រភព៖ UPI
អត្ថបទ៖ ប៉ោ គឹមហុក

No comments