Breaking News

ការពិតទាំង៧ចំណុច ដែល​អ្នក​គួរ​ដឹង​មុន​​ហួស​ពេល

វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្សគ្រប់រូបត្រូវតែដឹងឲ្យច្បាស់ក្នុងជីវិតរស់នៅរបស់ខ្លួននូវការពិតទាំង៧។ ការពិតទាំងនេះនឹងធ្វើឲ្យមនុស្សគ្រប់រូបកាន់តែមានតម្លៃក្នុងឆាកជីវិត ភាពល្អប្រសើរ និងសុភមង្គលក្នុងការរស់នៅហើយ​វា​កាន់​តែ​ប្រសើរ​បើ​មនុស្ស​គ្រប់​រូប​​បាន​ដឹង​ពី​វា​កាន់​តែ​ឆាប់រហ័ស។


ការពិតទាំងនេះមានដូចជា៖

១. លុយមិនមែនជាអ្វីគ្រប់យ៉ាងទេ
មនុស្សភាគច្រើនតែងតែយល់ច្រឡំថា ការមានរបស់របរប្រើប្រាស់ទំនើបៗ នឹងនាំមកនូវសុភង្គលដល់ខ្លួន។ ប៉ុន្តែការមានគំនិតបែបនេះមិនត្រឹមត្រូវនោះទេ ដោយសារតែលុយ រឺសម្ភារៈទំនើបៗទាំងនេះមិនអាចទិញសុភមង្គលបាននោះទេ។

. កុំព្យាយាមធ្វើឲ្យអ្នកដទៃសប្បាយចិត្ត
ច្បាស់ណាស់អ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តបាននោះទេ ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ។ កាន់តែព្យាយាម កាន់តែគ្មានន័យ។

៣. កុំព្យាយាមឲ្យខ្លួនឯងល្អឥតខ្ចោះ
វាពិតជាត្រឹមត្រូវដែលថាគ្មានមនុស្សណាម្នាក់ល្អអត់ទាស់ត្រង់ណានោះទេ។ ទោះបីជាបែបនេះក្ដី មនុស្សគ្រប់រូបត្រូវតែព្យាយាមធ្វើខ្លួនឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីភាពថ្កុងថ្កើនក្នុងជីវិត។

៤. កុំស្វែងរកសុភមង្គលពីអ្នកដទៃ
កាន់តែតាមស្វែងរកសុភមង្គលពីពិភពលោកខាងក្រៅ កាន់តែមិនអាចរកវាឃើញ។ មនុស្សគ្រប់គ្នាត្រូវតែដឹងថា សុភមង្គលមិនមែនជាកំណប់ដែលអាចស្វែងរកបាននោះទេ ប៉ុន្តែមនុស្សអាចបង្កើតវាបានដោយខ្លួនឯងផ្ទាល់។

៥. ត្រូវធ្វើច្រើនជាងនិយាយ
ត្រូវចាំថាសកម្មភាពរបស់អ្នកមានប្រសិទ្ធភាពជាងអ្វីដែលអ្នកនិយាយ ដូចជាពាក្យខ្មែរបាននិយាយថា អ្នកថាបានត្រឹមតែថាគ្មានបានសាច់ការនោះទេ។ បែបនេះហើយ បើសិនជាចង់ឲ្យអ្នកផ្សេងធ្វើតាម ឬយកគំរូតាមនោះត្រូវតែធ្វើសកម្មភាពឲ្យពួគគេបានឃើញ។

៦. សម្រេចក្តីប្រាថ្នាកាន់តែឆាប់កាន់តែល្អ
ច្បាស់ណាស់មនុស្សគ្រប់គ្នា គ្មានអ្នកណាម្នាក់មានជីវិតអមតៈនោះទេ។ រាល់មនុស្សគ្រប់រូបនឹងស្លាប់ គ្រាន់តែមិនដឹងពេលវេលាច្បាស់លាស់ប៉ុណ្ណោះ បែបនេះហើយមនុស្សគ្រប់រូបត្រូវតែចេះចាប់យកឪកាសដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់ធ្វើ។

៧. ទេពកោសល្យកើតពីខ្លួនអ្នក
ពាក្យថាទេពកោសល្យមិនមែនជាអ្វីដែលព្រះជាម្ចាស់ប្រគល់ឲ្យទាំងអស់នោះទេ។ ទេពកោសល្យក៏ពឹងផ្អែកនិងទាមទារឲ្យមានការប្រឹងប្រែង និងការអនុវត្តជាប់លាប់ផងដែរ។

ប្រភព៖ Lifehack

អត្ថបទ៖ ប៉ោ គឹមហុក

No comments