Breaking News

ទទួលយកចំណុចទាំង១០​ ដើម្បី​ក្លាយ​ជា​មនុស្សឆ្លាត


មិន​ថា​នរណា​ទេ​ តែង​និយាយ​ថា​ភាព​វៃឆ្លាតរបស់​ខ្លួន​គឺបាន​កំណត់​តាំង​ពីពេល​ចាប់​កំណើត និង​ពិបាកនឹង​កែណាស់​ ។ ប៉ុន្តែវាផ្ទុយទៅវិញ មនុស្ស​គ្រប់​រូប​គ្មាន​នរណា​កើត​មក​យក​ចំណេះ​មក​តាម​ខ្លួន​នោះ ទេ​វា​អាស្រ័យ​ទៅនឹង​ការ​អនុវត្ត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ មនុស្សម្នាក់​ៗមាន​ផ្នត់​គំនិត​ខុសៗគ្នា អ្នក​ខ្លះ​គិត​ថា​បើ​ចង់​ពូកែទាល់​តែខំរៀន តែវា​មិន​គ្រប់​គ្រាន់​នោះទេ ព្រោះការបង្កើត​ទំលាប់​ខ្លួនក្នុងជីវិត​រស់​នៅប្រចាំថ្ងៃក៏ជាផ្នែកមួយដែរ ។​ ចំណុច​​១០​យ៉ាង​ខាងក្រោម​នេះ​អាច​ជួួយ​បង្កើន​ភាព​វៃឆ្លាតរបស់​អ្នក៖
Photo credit: siowfa15

១ ការលេងឧបករណ៍ចំរៀងផ្សេងៗ
មាន​ការ​ស្រាវជ្រាវមួយចំនួន​ដែល​បញ្ចាក់​ថាការ​លេង​ភ្លេង​ ឬ ស្តាប់​ចំរៀង ធ្វើ​អោយខួរ​ក្បាលរបស់​មនុស្ស​អាច​បង្កើនសមត្ថភាពការគិត ធ្វើអោយ​សុខភាព​ផ្លូវ​ចិត្ត​ល្អ រំងាប់​អារម្មណ៍អោយ​ស្ងប់​ និង​អ្វី ដែល​សំខាន់​នោះ​គ​ឺបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បុគ្កល​ទៅលើ​អ្វី​មួយ​។

២​ បង្កើន​ចំណូល​ចិត្ត​ខាង​អាន
មិន​ថា​អ្នក​ប្រាជ្ញ ឬ បណ្ឌិត​ណាទេ សុទ្ធតែកើត​ចេញ​ពី​ការ​អាន ការឆ្ងល់ ដូច​នេះ​ ការអាន​សៀវ​ភៅ​ជាមធ្យោបាយ​ដ៏​ខ្លាំង​មួយ​ក្នុង​ការ​សម្រួច​ការគិត​របស់​អ្នក ។ មិន​តែប៉ុណ្ណោះ​ការ​អាន​នឹង​អាច​អោយ​អ្នក​ស្គាល់​អារម្មណ៍​ផ្សេងៗ ដែល​បាន​ចារ​នៅ ក្នុង​សៀវភៅ​នោះ ដែល​ជាលំហាត់ខួរ​ក្បាលយ៉ាង​ល្អ​មួយ​ព្រោះ​អ្នក​មិន​ត្រឹម​តែអាន​ទេ តែក៏​កំពុង​ស្រមៃរូបភាព​នៅ ពេល​ជាមួួ​យ​គ្នានោះ​ ។

៣ អនុវត្តសមាធិជាមួយ​កាយ និង​ចិត្ត​
សំរាប់​អ្នក​ដែល​ចាប់​ផ្តើម​ដំបូង វា​មិន​មែន​ជាការ​ងាយ​ស្រួល​នោះ ទេ ព្រោះ​វា​ត្រូវ​ការ​ការ​ចូល​រួម​ពី កាយ​និង​ចិត្ត​ក្នុង​ពេល​តែ​មួយ​ដើម្បី​ទៅ ជួយ​សំរួល​ដំណើរ​ការ​របស់​ខួរក្បាល។ ការ​អនុវត្ត​សមាធិ មិន​ទាម​ទារ​អ្នក​បង្វឹក​ក្រៅពី ខ្លួន​អ្នក​ទេ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺគ្រាន់​តែតាំង​ចិត្ត​អោយស្ងប់​និង​បន្ធូរការតាន​តឹង​ក្នុង​ចិត្ត​ នេះ​ហើយ​វិធី មួយ​ក្នុង​ការ​កំចាត់​បញ្ហា​ដែល​ធ្វើ​អោយ​អ្នក​ផ្តោត​អារម្មណ៍លើការងារ​ផ្សេង ។

៤ ធ្វើ​លំហាត់​ខួរ​ក្បាល
ខួរក្បាល​ក៏ត្រូវការ​មានលំហាត់​ដែរ ដើម្បីបង្កើន​សន្ទុះ​ចលនា​របស់​ខ្លួន និង​ភ្ជាប់​ទំនាក់ទំនងល្អក្នុង​ខួរក្បាល។​​ ការ​លេង​រៀប​លេខ ( Sudoku) ការ​ដោះ​ប្រស្នា និង​ល្បែងមួយ​ចំនួន​ទៀ​ត​ជា​ប្រភេទល្បែង​ដែល​ធ្វើ​អោយ​អ្នក​មាន​ការ​គិត​ជ្រៅ និង​ឆ្លាត​ជាង​មុន ។

៥​ ហាត់ប្រាណ​អោយ​បាន​ច្រើន​
សុខភាពផ្លូវកាយ​ និង​សុខភាព​ផ្លូវ​ចិត្ត មាន​ទំនាក់​ទំនង​និង​គេដូច្នេះ​កំរិត​នៃអង្គចង​ចាំ​ គឹ​ស្ថិត​នៅ លើការដែល​អ្នក​ថែរក្សា​សុខភាព​ទាំង​ពីរ​នេះ ។ ការ​ហាត់មិន​ត្រឹម​តែអាច​អោយ​បែកញើសទេ តែវា​ជួយ​អោយ​អារម្មណ៍ស្រស់​ថ្លា​ផងដែរ​ ហើយ​អាច​អោយ​អ្នក​រហ័ស​ជាង​មុ ។

៦ រៀន​ភាសា​ថ្មី
ការ​ចាប់​ផ្តើម​រៀន​ភាសា​ថ្មី​ តម្រូវ​អោយ​មាន​ការ​គិ​ត​ច្រើន​លើ​ផ្នែកផ្សេងៗ ដូច​ជា​​ គិត​ពី​វេយ្យាករណ៍ ពាក្យពិបាក​ ការ​សរសេរជាដើម​ដែល​អ្វី ទាំង​នេះ​ហើយធ្វើ​អោយ​ការគិត​រហ័ស​រហួន និង​ឆាប់​ចាប់​យក​អ្វី​ដែល​ថ្មី ។​

៧ កត់​ត្រា​អារម្មណ៍របស់​អ្នក​ទុក
ការ​កត់​ត្រា​ហេតុ​សំរាប់​ខ្លួន​អ្នក​រាល់ថ្ងៃជា​ទំលាប់​ដ៏​ល្អ​មួយ​ព្រោះថា អ្នក​មិន​ចាំបាច់​អ្នក​ដទៃសំរាប់​តែស្្តាប់​រឿង​រ៉ាវ​របស់​អ្នក​ទេ អ្នកអាចសរសេរ​អ្វី​ៗទាំង​អស់​ទុក​នៅ​ក្នុង​នោះ ។ វិធី នេះ​ត្រូវ​បាន​គេ​ជឿថា​ជា​វិធី មួយ​ក្នុង​ការ​កាត់​ស្ត្រេស បង្កើន​ភាព​អត់​ធ្មត់​ក្នុង​ចិត្ត ជួ​ប​ក្នុង​ការ​ផ្តោត​អារម្មណ៍ ការស្រមើស្រមៃខ្ពស់ និង​បង្កើន​គំនិតច្នៃប្រឌិត​ទៀតផង ។​

៨ ធ្វើ​ដំណើរកំសាន្ត​ទៅកន្លែងថ្មី  ៗ​
ទៅ​កាន់​កន្លែង​ថ្មី ជួយ​ដល់​ការ​ចាប់​អារម្មណ៍និង​សង្កេតការណ៍ ធ្វើ​អោយ​អ្នក​ភ្លេច​នូវ​ទុក​កង្វល់​និងចាប់​យក​អារម្មណ៍ថ្មី ដែល​កំពុង​ទទួល​យក​ ហើយបន្ទាប់​ពី នេះ​នឹង​ធ្វើ​អោយ​អ្នក​រៀបចំ​ខ្លួន​ជាស្រេច​សំរាប់​ការ​ទទួល​យក​ចំណេះ​ដឹង​ថ្មី ៗ ។​

៩ ចម្អិន​មុខ​ម្ហូប​ថ្មី ៗ
មនុស្សរីករាយ​នៅ ពេល​បាន​ញាំុ​ម្ហូប​រសជាតិ​ថ្មី​ហើយ​ឆ្ងាញ់ ដូច្នេះ​អ្នក​គួរ​ស្វែង​រក​មុខម្ហូប​ដែល​អ្នក​នឹង​ចូល​ចិត្តហើយ​ធ្វើ​វា​ដោយ​ចាប់​ផ្តើម​ពីជំហាន​ដំបូង ។ ពេលជាមួយគ្នា​នោះ​អ្នក​នឹង​ហ្វឹក​ហាត់​ការ​ផ្តោត​ទៅ​លើ​ចំណុច​មួយ​ៗ ល្អិត​ល្អន់​ដើម្បី​បាន​ម្ហូប​ដែល​ឆ្ងាញ់ ធ្វើ​ដូច​នេះ​យូរ​ទៅអ្នក​នឹង​អាច​ប្រើ​ប្រាស​់​ការ​ផ្តោត​អារម្មណ៍បែប​នេះ​ទៅ​លើ​អ្វី​ផ្សេងបាន។

១០​ លេង​កីឡ្ា

អ្នក​គិត​ថា​ការលេង​កីឡា​តម្រូវ​កំលាំ​ង​ពលកម្ម​ច្រើ​នជាង​គេ​ តែតាម​ពិត​ទៅ​វា​ត្រូវ​ការ​កំលាំង​នៃការ​គិត​ផង​ដែរថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ទើប​ឈ្នះ ។ ចលនា​ខួរក្បា​ល​នឹង​កើន​ឡើង​ហើយ​រហ័ស​ជាង​មុន នៅពេល​អ្នក​គិតស្របពេល​ដែល​អ្នក​កំ​ពុង​បញ្ចេញ​សកម្មភាពរបស់​អ្នក​ដើម្បី​យក​ឈ្នះ​លើ​ដៃគូរ​ប្រកួត។ លើស​ពីនេះ​វាជួយ​អោយ​មាន​ការ​កើន​ឡើង​នៃទំនុ​ក​ចិត្ត​លើ​ខ្លួន​ឯង​ទៀត​ផង ។ 

អត្តបទដោយ ៖ ហ៊ុន កែវលីដែត

No comments