Breaking News

ឈប់កើតទុក្ខ ជាមួយវិធីទាំង១០នេះ!!

មិន​ថា​ជីវិត​អ្នក​ល្អ​ប្រពៃ​យ៉ាង​ណា​ក្តី ក៏​វា​មិន​អាច​ផ្តល់​អោយ​អ្នក​នូវ​សេចក្តី រីករាយ​រហូត​ដែរ។​ទឹក​ចិត្ត​ដែ​ល​ខំ បង្កើត​ឡើង​សំរាប់​ការ​រីករាយ​ វា​ពិបាក​ជាជាង​ការទទួល​បាន​នូវ​ភាព​ទុក្ខព្រួយ​ពី​មួយ​ថ្ងៃ​ទៅ មួយ​ថ្ងៃ ។  មាន​ពេល​ខ្លះ​យើង​ខ្លួន​ឯង​មិន​ទាំង​ដឹង​ពី មូល​ហេតុ​ដែល​ធ្វើ​អោយ​ខ្លូន​មាន​អារម្មណ៍​មិន​ល្អបែប​នេះទេ ។ ចំណុច​ទាំង​ ១០ ខាង​ក្រោម​នេះជា​វិធី សាស្រ្ត​ដែល​អាច​ជួយ​សំរួល​ទុក្ខព្រួយ​បាន​៖



១ បរិភោគអាហារ​ហិល
មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូល​ចិត្ត​ញាំុ​ម្ហូប​ហិល ទោះបី ជា​វា​កំពុង​ក្តៅ​ប៉ុណ្ណា​ក្តី ។ ជាធម្មតា​នៅ ពេល​ដែល​យើង​បរិភោគ​ម្ហូន​ហិលដូច​ជា​ម្រិច អាច​ធ្វើ​អោយ​សរីរាង្គ​របស់​យើង​ផលិតអរម៉ូន  ‘Endorphins’ ដែល​ជួយ​សំរួល​ដល់​អារម្មណ៍តាន់​តឹង​នៅក្នុង​ខ្លួ​ន​ ពីព្រោះថា​ ជាតិ​ហិល​ដែល​មាន​នៅ ក្នុង​ម្រិចនឹង​បញ្ជូន​សារ​ទៅ កាន់​ខួរក្បាល​ថា​សារពាង្គកាយ​កំ​ពុង​ស្ថិត​ក្នុង​ការ​ឈឺចាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​វា​បញ្ចេញ អរម៉ូន​នេះ​មក​ដើម្បី សំរួល ។

២ ប្រើប្រាស់ប្រេង​ដែល​មាន​ក្លិន
ក្លិន​ ​មាន​ឥទ្ធិពល​ផ្សេង​ៗទៅលើអារម្មណ៍មនុស្សទូទៅដែល​បាន​ទទួល​យក​ក្លិន​ទាំង​នោះ​។ ​​មាន​វិធីសាស្រ្ត​ក្នុង​ការ​លាយ​ប្រេង​ជាច្រើន ដែល​អាច​ធ្វើ​អោយ​មនុស្ស​ទូទៅមាន​អារម្មណ៍ល្អ​ ជាមួយ​នឹង​ក្លិន​ផ្សេង​ៗដូចជា​ក្លិនក្រូច ផ្លែប៉ោម ម្លិះ ក្រូចឆ្មា ខ្ញិយ និង​ រុក្ខជាតិ​ផ្សេង​ទៀត​ដែល​ផ្តល់​ឥទ្ធិពល​ផ្សេង​ៗ ដូច្នេះ​មុន​នឹង​ប្រើប្រាស់​គួរធ្វើ​ការ​សាក​សួរ​អោយ​បាន​ច្បាស់​​ដើម្បី អោយ​ត្រូវ​នឹង​អារម្មណ៍អ្នក ។

៣ ស្តាប់​ចម្រៀង
ចំរៀង​ ជាមួយ​នឹង​បទភ្លេងកំសាន្ត​មួយ​ចំនួន​អាច​ធ្វើ​អោយ​អារម្មណ៍​អ្នក​ផ្លាស់​ប្តូរ​បាន​យ៉ាង​ឆាប់​រហ័ស។​​នៅពេល​ដែល​អារម្មណ៍​មិន​ល្អ​ អ្នក​គួរចង​ក្រង​បទចម្រៀង​សប្បាយ​ៗ ដាក់​មួយ​ក្រុម ដូច្នេះវា​ងាយ​ស្រួលក្នុងការរក និង ​ទទួល​យក​អារម្មណ៍ល្អៗដែល​ត្រូវ​បាន​សរសេរ​នៅ ក្នុង​ចម្រៀង នោះ។

៤ ធ្វើលំហាត់​ប្រាណ
នរណា​ក៏ ដឹង​ដែរ​ថា​ការ​ហាត់​ប្រាណអាច​ធ្វើ​មនុស្ស​រីករាយ​ព្រោះ​វា​ជួយ​បង្កើន សារជាតិ​dopamine នៅក្នុង​ខួរ​ក្បាល។​យ៉ាងណាមិញ ការ​ហាត់​ប្រាណ​ទាំង​នេះ មិន​តំរូវពេល​វេលា​យូរ​ឡើយ គ្រាន់​តែដើរ​​១០ នាទី ក៏​អាច​ចាត់​ទុក​ជា​លំហាត់ប្រាណដែរ។

៥ សើច
អារម្មណ៍អាច​ផ្លាស់​ប្តូរ​ទៅ តាម​ការ​ដែល​យើង​បញ្ចេញ​វា​​។ ការសើច​អាច​ជា​ជំនួយ​ក្នុង​ការ​ផ្លាស់ប្តូរ​បរិយាកាស​ពី ស្មុគស្មាញ​មក​ជា​ល្អ​ក្នុង​ខណៈពេល​ដ៏លឿន​មួយ​។ បើ​មិន​អាច​សើច​ចេញ  ទេគួរ​ណា​​តែរក​ជំនួយ​ពី​ខាង​ក្រៅ​ដូច​ជា មើល​កំប្លែង រឿង​មនោសញ្ចេតនា​ រឺក៏ វីដេអូផ្សេង​ៗ ដែល​ជំរុញ​អោយ​នាក់​សើច​ចេញ ។

៦​ ទទួល​ទាន ‘Chocolate’
សូកូឡា​ ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពី​ធម្មជាតិ​ដែល​អាច​អោយសរីរាង្គ​បញ្ចេញអរម៉ូន ‘Endorphins’​​ ។ សូកូឡា​នេះ​មិន​មែនសំដៅលើ ​សូកូឡា​ដែល​គេ​ផ្សាយដើម្បី ទាក់​ទាញការចាប់​អារម្មណ៍ជាមួយ​នឹង​ជាតិ​ស្ករ​ខ្ពស់​ និង​ធាតុផ្សំច្រើន​នោះ​ទេ ។អ្នកគួរ​រក​ប្រភេទ​សូកូឡា​ណា​មាន​រសជាតិ​ដើម​ និង​សុទ្ធ ឬ ប្រភេទដែល​មាន​ជាតិ​កាកាវប្រមាណ ៧០% ក្នុងនោះ។​

 អនុវត្ត​ការ​ដឹង​គន់​
ពេលខ្លះ​រក​មូល​ហេតុ​ជាក់ស្តែង​មួយ​ដើម្បីបញ្ចេញ​សេចក្តីដឹងគន់ឭទៅ កាន់​នរណា​ម្នាក់​ ឬអ្វី ម្យា៉ង​ជារឿងដែរ​ពិបាកណាស់​ ប៉ុន្តែ​នៅពេល​ដែល​យើង​រំលឹក​ពី អ្វី ល្អៗដែល​កើ​ត​ឡើង​ក្នុង​ជីរិតនឹង​ធ្វើ​អោយ​យើង​មាន​សេចក្តី រីករាយជាងមុន​ ។ រាល់​ថ្ងៃសរសេរ​ទុក​នូវ​បំនង​ល្អ​ដែល​គេ​បាន​ធ្វើ​មក​លើ​យើង​ ឬយើងបាន​ធ្វើ​សំរាប់​ខ្លូន​ ហើយ​ធ្វើ​ការ​អរគុណ​ ឬ​រំលឹក​គន់​ចំពោះ​បំណង​ល្អ​ទាំង​នោះ នោះ​យើង​នឹង​ទទួល​បាន​ដ៏ធូរស្រាល​មួយនៅក្នុង​ខ្លួន​អ្នក ។

៨​ ចំណាយ​ពេល​នៅ ខាង​ក្រៅ​
ចំណាយ​ពេល​២០ នាទី ក្នុង​មួយ​ថ្ងៃនៅខាង​ក្រៅដើម្បី​ស្រូប​យក​ជាតិ​វីតាមីន​ D ត្រូវ​បាន​គេ​រក​ឃើញ​ថាជា​ជំនួួយ​ដែល​ធ្វើ​អោយ​អារម្មណ៍ប្រសើរ​ឡើង ។៩ ចំណាយ​ពេល​នៅ​ជាមួយ​មិត្ត​ភក្តិ​
 នៅ ពេល​ដែល​មិន​សប្បាយ​ចិត្ត​ម្តង​ៗ អ្នក​មិន​គួរ​លាក់​ទុក​ក្នុង​ចិត្ត​នោះ​ទេ​ ។បបួល​មិត្ត​ភក្តិទៅ​ក្រៅនិយាយ​គ្នា​លេង​ ពី​ព្រោះ​ការ​លេង​សើច​របស់​ពួក​គេ​អាច​ជា​ថ្នាំ ដើម្បី ព្យាបាល​ទុក​សោក​របស់​អ្នក​បាន ។

១០ ញញឹម
ជាចុង​ក្រោយ​គឺ ធ្វើ​អោយខ្លួន​ញញឹម​ ។​វា​ត្រូវ​បាន​បញ្ជក់​ដោយ​អ្នក​វិទ្យាសាស្រ្ត​ថា​ ការ​ញញឹម​អាច​ធ្វើ​អោយ​អារម្មណ៍​បាន​ស្រស់​ស្រាយ​ជាង​មុន ទោះ​អ្នក​មិន​អាច​ញញឹម​ចេញក្នុង​ខណៈពេល​នោះ​ក្តី អ្នក​គ្ួរ​តែបន្លំ​រហូតទាល់​តែ​អាច​ញញឹម​ពី ចិត្ត​បាន ។


អត្ថបទដោយ ៖ ហ៊ុន​ កែវលីដែត 

No comments