Breaking News

មូលហេតុដែលធ្វើអោយអ្នកអស់កម្លាំង


អស់​កម្លាំង​គឺជា​សញ្ញាណ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​ជួប​ប្រទះ​ក្នុង​យុគសម័យ​ថ្មី​មួយ​នេះ។ មនុស្ស​គ្រប់​គ្នា​តែង​យល់​ថា​ការ​កើត​ឡើង​នេះ ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ធ្វើការ​ច្រើន​ម៉ោង​ខ្លាំងពេក រឺ គេង​មិន​គ្រប់​ចំនួន 8 ម៉ោង​ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​ការសិក្សារ​ជា​ច្រើន​បាន​បង្ហាញថា អារម្មណ៍​អស់កម្លាំង ស្រងេះស្រងោច ឆាប់ខឹង​នេះមិនមែន​កើតឡើង​ដោយសារ​កត្តា​ខាងលើ​នោះទេ។ ខាងក្រោម​នេះគឺ​ជា​មូលហេតុ ដែល​គេ​បាន​រក​ឃើញ​កន្លងមក ៖


ការធ្វើលំហាត់ប្រាណគ្រប់គ្រាន់មិន
មនុស្សជាច្រើនបានចំណាយពេលវេលាជាច្រើនក្នុងការងាររបស់ខ្លួន។ អ្នកខ្លះអង្គុយនៅតុការិយាល័យរបស់ខ្លួនជិត 8 ម៉ោង ដែលនេះគឺអាចផ្តល់ផលប៉ះពាល់ជាច្រើនដល់រាងកាយនិងនិងសុខភាពរបស់យើង ។ សូមសាកល្បង ព្យាយាម ធ្វើលំហាត់ប្រាណ ដូចជាការដើរពេញ អោយបានច្រើនម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងធ្វើអោយរាងកាយរបស់អ្នកមានភាពរឹងមាំជាងមុន។

ការខ្សោះជាតិទឹក
តើអ្នកផឹកទឹកចំនួនប៉ុន្មានលីតក្នុងមួយថ្ងៃ? បើសិនជាអ្នកមិនមែនជាមនុស្សពូកែ ពិសារទឹកច្រើនទេនោះ អ្នកនឹងមានអាការៈខ្សត់ជាតិទឹក រឺអស់កម្លាំងនៅក្នុងខ្លួន។ កន្លងមក យើងឃើញថាមនុស្សជាច្រើនបែរជាទទួលទានភេសជ្ជៈ និងកាហ្វេអ៊ីន​ដែលមានជាតិស្ករនៅពេលដែលគេអស់កម្លាំង តែការពិតទៅ មានតែការទទួលទានទឹកទេ ដែលមានគុណប្រយោជន៍ច្រើន។


របបអាហារខ្វះជីវជាតិ
ថាមពលលើរាងកាយរបស់យើង តែងពឹងផ្អែកលើអាហារទាំងបីប្រភេទ រួមមាន អាហារទ្រទ្រង់ អាហារសាងសង់ និងអាហារការពារ។ ក្នុងនោះមានអាហារជាច្រើនដែលផ្តល់ថាមពលដល់អ្នក រយៈពេលយូរ ដូចជាសាច់ពណ៌ក្រហម, គ្រាប់ធញ្ញជាតិ, បន្លែស្លឹកបៃតងនិងផ្លែឈើជាដើម ។

ជំងឺធ្លាក់ទឹកចិត្តឬភាពតានតឹង
មូលហេតុមួយទៀតដែលធ្វើអោយលោកអ្នកអស់កម្លាំងនោះគឺ ជំងឺធ្លាក់ទឹកចិ ត្តឬភាពតានតឹងក្នុងអារម្មណ៍។  បើសិនជាអ្នកដឹងថាខ្លួនកំពុងមានជំងីធ្លាក់ទឹកចិត្ត សូមព្យាយាម កាត់បន្ថយអារម្មណ៍នេះ ដោយងាកទៅរកការស្តាប់តន្រ្តី ញ៉ាំអាហារ ធ្វើលំហាត់ប្រាណដល់រាងកាយរបស់អ្នកប្រសើរជាង។


No comments