អ្វីដែលអ្នកត្រូវតែដឹងពីមនុស្សចូលចិត្តញញឹុមច្រើន
នៅពេលដែលអ្នកជានារីដែលចូលចិត្តញញឹមច្រើន៖ ស្នាមញញឹមរបស់អ្នកនឹងអាចបិទបាំងនូវការពិតជាច្រើនដែលមានក្នុងចិត្តអ្នក។ អ្នកដែលទើបតែស្គាល់អ្នក ដែលពេលខ្លះអ្នកមួយចំនួនដែលស្គាល់យូរហើយនោះ ក៏មិនសូវយកចិត្តទុកដាក់នឹងការសួរពីសុខទុករបស់អ្នកទេ។
តាមស្នាមញញឹមអ្នក ធ្វើអោយអ្នកនៅជំុវិញខ្លួនតែងគិតថាអ្នកគ្មានទុកកង្វល់ក្នុងចិត្ត តែងសប្បាយមិនខ្វល់នឹងបញ្ហាមួយចំនួននោះទេ ។
នៅពេលដែលអ្នកគឺជាមនុស្សញញឹមច្រើន៖ គេគិតថាអ្នកតែងមិនចេះខឹង អ្នកមិនចេះគំុនរណា អ្នកតែងអនុគ្រោះរាល់គំហុសដែលគេធ្វើមកលើខ្លួន ។ សូម្បីតែកំប្លែងតូចមួយក៏អាចអោយអ្នកសើចចេញ វាជាសញ្ញាដែលប្រាប់ថាអ្នកជាមនុស្សគិតច្រើន និងងាយនឹងរងការប៉ះទង្គិចខាងផ្លូវចិត្ត ដែលគ្រាន់តែមិនងាយបញ្ចេញមកក្រៅ។
នៅពេលដែលអ្នកគឺជាមនុស្សញញឹមច្រើន៖ មិនមានមនុស្សច្រើនទេ ដែលដឹងពីរឿងពិតពីក្រោយស្នាមញញឹមរបស់អ្នកនោះទេ ស្នាមញញឹមមួយចំនួនគឹជាការបិទបាំងពីទុក្ខសោកដែលលាក់ក្នុងចិត្ត ទឹកភ្នែក និងរឿងឈឺចាប់មួយចំនួនដែលអ្នកគ្មានភាពក្លាហាននឹងបញ្ចេញអោយគេឃើញ។ អ្នកផ្សេងគិតថា អ្នកនៅតែសើចចេញទោះបីជាមានរឿងអីក៏ដោយ តែគេមិនដែលជូនអ្នកទៅផ្ទះពេលអ្នកមានអារម្មណ៍មិនល្អ ឬអង្គុយមើលអ្នកយំរហូតដល់ដេកលក់ទេ។
ស្នាមញញឹមរបស់មនុស្សជាអ្វីសម្រស់ដ៏ស្អាតមួយ ប៉ុន្តែមិនមែនស្នាមញញឹមទាំងអស់សុទ្ធតែជារឿងល្អទេ ។
អត្ថបទ៖ ហ៊ុន កែវលីដែត
តាមស្នាមញញឹមអ្នក ធ្វើអោយអ្នកនៅជំុវិញខ្លួនតែងគិតថាអ្នកគ្មានទុកកង្វល់ក្នុងចិត្ត តែងសប្បាយមិនខ្វល់នឹងបញ្ហាមួយចំនួននោះទេ ។
Photo Credit: Daily Mail |

No comments