Breaking News

តិច​និច​រើស​ពណ៌​ក្រែម​ឲ្យ​ត្រូវ​នឹង​អាយុ​ ទម្រង់​មាត់​ និង​​ពេល​វេលា​

មុខគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាជាចំនុចដែលយើងកត់សម្គាល់បានមុនគេ។ ដូច្នេះសម្រាប់ស្ត្រីមិនថាវ័យណានោះទេ ការតុបតែងមុខគឺជារឿងមួយដែលមិនអាចចៀសបានឡើយ។ ថ្ងៃនេះអត្ថបទយើងនឹងផ្តោតសំខាន់ទៅលើវិធីសាស្រ្តជ្រើសរើសពណ៌ក្រែមសម្រាប់ស្ត្រីគ្រប់គ្នាដែលលោកអ្នកគួរតែអាន។

បបូរមាត់តូចស្តើង សាកសមនឹងពណ៌ក្រែម ផ្កាឈូក ឈាមជ្រូកស្រាល និង ពណ៌ទូទៅដែលស្រាលៗ។ ពណ៌ដែលត្រូវចៀសវាងគឺពណ៌ក្រហម ក្រហមដិត​ ស្វាយដិត និង ពណ៌ដែលស្រដៀងៗនឹងពណ៌ត្នោត។ លោកអ្នកគួរធ្វើការគូរទម្រង់បបូរមាត់ជាមុនសិនដើម្បី ទទួលបានទម្រង់ដែលស្រស់ស្អាតហើយការគូរនេះគប្បីរើសយកខ្មៅដៅគូសដែលមានពណ៌ដូចគ្នានឹងពណ៌មាត់ពីធម្មជាតិរបស់អ្នក។


បបូរមាត់ពេញ គួរសាកល្បងក្នុងការជ្រើសរើសពណ៌ក្រហម ពណ៌ផ្កាឈូកស្រទន់ៗ ពណ៌ផ្លែប៊ឺរី និង ពណ៌ផ្កាត្របែកព្រៃ។ សម្រាប់ប្រភេទបបូរបែបនេះ មិនមានពណ៌ណាដែលត្រូវចៀសវាងនោះទេ។ ប៉ុន្តែលោកអ្នកដែលមានបបូរបែបនេះគួរកុំលាបក្រែមរលោងពាសពេញមាត់នោះទេ យកល្អគួរតែលាបវានៅចំពាក់កណ្តាលនៃបបូរមាត់។ ស្រ្តីគ្រប់រូបក៏មិនចាំបាច់គូរត្រេបបូរមាត់ដែរចំពោះបបូរមាត់ដែលមានទម្រង់បែបនេះ។


ពណ៌ក្រែមសម្រាប់ពេលថ្ងៃ
ស្រ្តីគ្រប់រូបមិនគូរជ្រើសរើសលាបក្រែមពណ៌ដិត និង ពណ៌ងងឹតពេកទេសម្រាប់ពេលថ្ងៃនិងរសៀល។ ផ្ទុយមកវិញលោកអ្នកគួរលាបក្រែមពណ៌ផ្កាឈូក ពណ៌ផ្លែប៉េះ និងប៊ឺរី ជាដើម។

ពណ៌ក្រែមសម្រាប់ពេលយប់
មនុស្សស្រីទាន់សម័យចេះតុបតែងខ្លួនទៅតាមកាលៈទេសៈគឺជាគុណសម្បត្តិមួយរបស់ពួកគេ។ ការជ្រើសរើសពណ៌ក្រែមឲ្យត្រូវទៅតាមពេលវេលាក៏ជាអ្វីដែលមិនអាចមើលរំលងដែរ។ ដូច្នេះសម្រាប់ពេលយប់ មិត្តៗនារីគួរលាបក្រែមពណ៌ក្រហមភ្លឺ ផ្កាឈូកភ្លឺ ត្របែកព្រៃ និងពណ៌ឈាមជ្រូកទើបមើលទៅសាកសម និង ស្រស់ស្អាត។

ពណ៌ក្រែមសម្រាប់យុវវ័យ
ប្រភេទពណ៌ដែលគួរប្រើប្រាស់គឺ ពណ៌ផ្កាឈូក ផ្លែប៉េះ និងពណ៌ដែលថ្លាៗមិនដិតខ្លាំង ហើយពណ៌ដែលមិនគួរប្រើប្រាស់គឺ មិនគួរជាពណ៌ដែលងងឹតពេកទេ។

ពណ៌ក្រែមសម្រាប់ស្ត្រីវ័យ២០ឆ្នាំដល់២៩
ពណ៌ដែលគួរតែទិញយកមកប្រើប្រាស់មានដូចជា ពណ៌មាស ផ្កាឈូកបែកស្វាយ ប៊ឺរី និង ក្រហមភ្លឺ។


រៀបរៀងដោយ ជិន ស្រីលាភ                                                                                              
ប្រភព allwomenstalk.com

No comments