Breaking News

ចំនុច​​៧យ៉ាង​​​ត្រូវ​​ចង​​ចាំ​​​អំឡុង​វ័យ​២០​ឆ្នាំ​




១. បង្កើតទម្លាប់ក្នុងការទទួលទានអាហារដែលមានជីជាតិ និងស្រស់ល្អ ជាជាងការបរិភោគអាហារកំប៉ុង ឫចៀនបំពង់ ហើយបង្កើតទម្លាប់ចាប់ផ្ដើមហាត់ប្រាណអោយបានជាប្រចាំ។ រាងកាយរបស់អ្នកនឹងពោរពេញដោយថាមពល និងសុខភាពល្អចាប់តាំងពីពេលនោះ រហូតដល់ពេលអ្នកចាស់ទៅ។

. ត្រូវគិតគូរអោយបានម៉ត់ចត់ក្នុងការចំណាយពេលវេលាប្រចាំថ្ងៃជាមួយអ្នកដទៃ។ អ្នកត្រូវចងចាំថា មនុស្សដែលអ្នកជួប និងស្គាល់ក្នុងអំឡុងវ័យ ២០ឆ្នាំនេះ គឺភាគច្រើននឹងចាកចេញពីអ្នកម្តងម្នាក់ៗ នៅក្នុងកាល:ទេស:ណាមួយ ដូច្នេះ អ្នកគួរជ្រើសរើសមនុស្សអោយបានត្រឹមត្រូវ ហើយចំនាយពេលវេលាអោយល្អទៅលើមនុស្សទាំងនោះ។

៣. កុំព្យាយាមដាក់សម្ពាធអោយខ្លួនឯងច្រើនពេក ត្រូវចែករំលែករឿងមិនសប្បាយចិត្តដល់មនុស្សជិតស្និទ្ធរបស់អ្នក។ ត្រូវចងចាំថា គ្មានអ្នកណាកើតមកល្អគ្រប់ដប់នោះទេ។

. បង្កើតជំនាញទំនាក់ទំនងអោយបានល្អជាងមុន ព្រោះវានឹងមានប្រយោជន៍សម្រាប់អ្នកនាពេលអនាគតផងដែរ។

. ធ្វើដំណើរអោយបានច្រើនតាមដែលអាចធ្វើទៅបាន។ ការដើរលេង ការផ្សងព្រេង ពីកន្លែងមួយទៅកន្លែងមួយពិតជាអាចធ្វើអោយជីវិតអ្នកពោរពេញទៅដោយភាពរីករាយ និងចំនុចវិជ្ជមានជាច្រើនផ្សេងទៀត។ បើអ្នកមិនធ្វើដំណើរ ដើរលេងនៅវ័យក្មេងនោះទេ អ្នកនឹងប្រហែលជាអស់អារម្មណ៍ចង់សប្បាយហើយនៅពេលដែលអ្នកមានគ្រួសារ។

. កុំស្ទាក់ស្ទើរក្នុងការបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួន។ និយាយអោយត្រង់ចំៗ នៅពេលដែលអ្នកមិនសប្បាយចិត្ត ឫនៅពេលដែលអ្នកមានអារម្មណ៍មិនប្រក្រតីណាមួយ។

៧. ធ្វើការងារអោយបានម៉ត់ចត់។ ឈប់ពន្យារពេលធ្វើការងារ ឈប់ខ្ជិលច្រអូស ធ្វើការអោយតែហើយៗ ឈប់ពឹងអ្នកដទៃអោយជួយតាមតែពីក្រោយរហូតនោះ វាមិនមែនជាការល្អនោះទេ បើសិនជាអ្នកនៅតែប្រកាន់អាកប្បកិរិយាបែបនេះ។

អត្ថបទដោយ: ចន ច័ន្ទបូតា

ប្រភពពី: Lifehack.org

No comments