Breaking News

ហេតុ​​ផល​​អ្វី​ខ្លះ​​ដែល​​ធ្វេី​ឲ្យ​យុវវ័យ​​មាន​​អារម្មណ៍​​ស្ត្រេស?​

អ្វីទៅគីជាស្ត្រេស? ស្ត្រេស គីជាភាពតានតឹង ភ័យខ្លាច ម៉ួម៉ៅ សម្ពាធ​ ការបារម្ភ ការគិតច្រេីន ដែលតែងតែកេីតឡេីងនៅក្នុងអារម្មណ៍មនុស្សម្នាក់ៗហេីយសម្រាប់ផ្នែកវេជ្ជសាស្ត្របានចាត់ទុកថាស្រ្តេសក៏ជាជំងឺផ្លូវចិត្តមួយដ៏កាចសាហាវដែលអាចធ្វេីអោយមនុស្សឈានទៅដល់ការសម្លាប់ខ្លួនក៏ថាបាន។

មានកត្តាជាច្រេីនដែលធ្វេីអោយយុវវ័យយេីងកេីតមានអារម្មណ៍ស្ត្រេសដូចជា៖

១. ការសិក្សា
ជាការពិតណាស់ការសិក្សាបានផ្តល់ចំណេះដឹងជាច្រេីនដល់យុវវ័យយេីងប៉ុន្តែវាក៏បានបង្កអោយមានអារម្មណ៍តានតឹងយ៉ាងខ្លាំងផងដែរជាមួយ Homework,  Assignment, ​Quiz និងកិច្ចការងារស្រាវជ្រាវផ្សេងៗដែលសាលាបានដាក់អោយធ្វេីផងដែរ។

២. គ្រួសារ
គ្រួសារក៍ជាកត្តាមួយផងដែរដែលបង្កអោយមានអារម្មណ៍ស្ត្រេសជាពិសេសកេីតឡេីងចំពោះយុវវ័យដែលមានផ្ទះនៅតាមខេត្តហេីយមកសិក្សានៅទីក្រុងឬឆ្ងាយពីផ្ទះដែលធ្វេីអោយពួកនឹករលឹកបារម្ភទៅដល់ឪពុកម្តាយឬបងប្អូនដែលនៅស្រុក។

៣. ការងារ និង ប្រាក់កាស
ចំពោះរឿងនេះគឺពិតជាសំខាន់សម្រាប់យុវវ័យទូទៅពីព្រោះពួកគេត្រូវចំណាយប្រាក់កាសជាច្រេីនសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជាចំណាយទៅលេីការសិក្សា ហូបចុក ការធ្វេីដំណេីរនិងការចាយវាយផ្សេងៗដែលធ្វេីអោយពួកគេមានអារម្មណ៍ស្មុគស្មាញច្រេីនពីព្រោះមិនចង់អោយគ្រួសារពិបាកដេីម្បីពួកគេរហូតដល់អ្នកខ្លះត្រូវចំណាយពេលវេលាពាក់កណ្តាល់ពីការសិក្សារបស់ពួកគេទៅធ្វេីការងារក្រៅម៉ោងដេីម្បីបានកំរៃខ្លះផ្គត់ផ្គង់ខ្លួនឯង។

៤. គំរោងអនាគត
គំរោងអនាគតក៏ជារឿងដ៏ធំមួយទៀតផងដែរសម្រាប់ពួកគេដែលត្រូវគិតស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃដោយពួកគេត្រូវគិតច្រេីនចំពោះការរៀបចំផ្លូវដេីរអោយបានល្អសម្រាប់អនាគតរបស់ខ្លួនឯង។

នៅមានកត្តាផ្សេងៗជាច្រេីនទៀតដែលធ្វេីអោយយេីងកេីតមានអារម្មណ៍ស្រ្តេសប៉ុន្តែយ៉ាងណាក៏ដោយយុវវ័យគប្បីចំណាយពេលខ្លះប្រចាំថ្ងៃសម្រាកលំហែអារម្មណ៍ដេីម្បីកាត់បន្ថយភាពស្ត្រេសទាំងនោះ។ ការសេីចច្រេីនក៏អាចជួយអោយមានអារម្មណ៍ធូរស្រាលខ្លះផងដែរ។

អត្ថបទដោយ៖ ជុំ រស្មី

No comments