តិចនិចតែងមុខសម្រាប់ថ្ងៃChristmastដែលនារីត្រូវតែដឹង
មានណាត់ក្នុងថ្ងៃគ្រិស្តម៉ាសមែនទេ? កុំបារម្ភមិនថាត្រូវទៅជួបមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ឡើយ យុវតីគ្រប់រូបនិងទទួលបាននូវគន្លឹះសំខាន់ៗដែលនឹងជួយឲ្យលោកអ្នក មើលទៅស្រស់សោភា និង មានមន្តស្នេហ៍យ៉ាងមិនគួរឲ្យជឿរ។ អញ្ចឹងទេ កុំនៅបង្អង់យូរ មកអានគន្លឹះពិសេសក្នុងការតុបតែងមុខខាងក្រោមនេះវិញ
ហាយឡាយពណ៍ស្បែកមុខ ( Shimmer)
ប្រើប្រាស់ម្សៅផ្លេកៗពណ៍ត្នោត សម្រាប់ហាយឡាយ និង គូសត្រេមុខ។ ហាយឡាយលើឆ្អឹងថ្ពាល់របស់យើង លើថ្ងាសសងខាង និងនៅថ្គាមសងខាងសម្រាប់អ្នកចង់បិទបាំងទម្រង់មុខមូល។
ហាយឡាយពណ៍ភ្លឺៗ (French Manicure)
នេះជាវិធីសាស្រ្តមួយទៀតដើម្បីបង្កើនសម្រស់របស់អ្នកក្នុងថ្ងៃគ្រិស្តម៉ាស។ ការហាយឡាយនេះគឺតម្រូវឲ្យជ្រើសរើស highlighter មានពណ៍ផ្កាឈូកស្រាលលាយពណ៍សដែលជួយលើកទម្រង់មុខ និង ទាក់ទាញដោយភាពផ្លេកៗនៅចន្លោះលើចិញ្ចើម និង ខាងក្រោមចុងភ្នែករបស់យើង។
ចងសក់ឡើងឲ្យខ្ពស់
នេះវាអាចជាការតុបតែងខ្លួនបែបសមញ្ញបំផុត ប៉ុន្តែស៊ិចស៊ី និង ស្រស់ស្រាយបំផុតផងដែរ។ សុភាពស្ត្រីគ្រប់គ្នាអាចអនុវត្តស្ទាយ៍បែបនេះបានដោយគ្រាន់តែយកសសៃសក់របស់យើងរុំព័ទ្ធលើកៅស៊ូចងសក់ដែលយើងបានចង់លើកឡើងទៅខាងលើនោះ។
គូស Eyeliner
ការគូសនេះសមស្របជាមួយការគូសលើភ្នែកដែលផាត់ពណ៍បែបធម្មជាតិ ឬ ស្រគាំ។
លាបក្រែមពណ៍សូកូឡា
ស្ត្រីគួរជ្រើសរើសក្រែមដែលមិនស្ងួតពេកទេក្នុងការលេងពណ៍នេះ លោកអ្នកអាចជ្រើសរើសប្រភេទទឹកដើម្បីឲ្យងាយលាបចូលមាត់ ដែលមិននាំឲ្យមើលទៅប្រតេកប្រតាកឡើយ។
ប្តូរស្ទាយសក់
បើលោកអ្នកធ្លាប់តែវែកសក់មកខាងឆ្វេង គួរតែសាកប្តូរមកវែកខាងស្តាំវិញដើម្បីឲ្យមើលទៅប្លែក។
ផាត់ថ្ពាល់
ក្នុងថ្ងៃគ្រិស្សម៉ាស យុវតីគ្រប់រូបមិនអាចខ្វះបានទេនូវគូល័រថ្ពាល់ពណ៌កូឡាបស្រាល។ យកល្អលោកអ្នកគួរប្រើលាយគ្នាទើបប្រសើរ សាកល្បងទិញនូវប្រភេទគូល័រផាត់ថ្ពាល់ដែលមានពីរពណ៌ក្នុងប្រអប់តែមួយដែលមានពណ៍ក្រម៉ៅ និង ពណ៍ក្រហមព្រឿងៗ។
លាបក្រចកពណ៍ឈាមជ្រូក ឬពណ៍ស្រាក្រហម
ការចេះតុបតែងមុខឲ្យទាក់ទាញមិនទាន់គ្រប់គ្រាន់ទេ ស្ត្រីដែលស្អាតគឺមិនគួរមើលរំលងម្រាមដៃទាំងគូរដែលតែងធ្វើចលនាជានិច្ចកាលនោះទេ។ ពណ៌ឈាមជ្រូក ឬ ស្រាក្រហមជាជម្រើសដ៏ល្អសម្រាប់ស្ត្រីគ្រប់គ្នា។
លាបក្រែមរលោងពណ៍ស្រាលៗ
លាបក្រែមរលោងពណ៍ស្រាលៗ ដូចជាផ្កាឈូកខ្ចី ឬ ពណ៌សាច់ស្រាល។ ក្រែមប្រភេទនេះ សាកសមបំផុតសម្រាប់អ្នកលាបភ្នែកបែបស៊ិចស៊ី ក្រម៉ៅៗ ព្រោះវាជួយជម្រុញឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើភ្នែកទាំងគូររបស់អ្នកជាពិសេស។
រៀបរៀង ជិន ស្រីលាភ
Source: more.com
No comments