ចង់និយាយបដិសេធតែពិបាកហាមាត់ អញ្ចឹងត្រូវធ្វើយ៉ាងម៉េច???
មានមនុស្សច្រើនណាស់ដែលមានផលលំបាកក្នុងការនិយាយថា "ទេ" ចំពោះសំណើររបស់អ្នកដទៃ ទោះបីពេលខ្លះដឹងថាខ្លួនធ្វើវាមិនបានល្អ ឬមានផលលំបាកក្នុងការបំពេញសំណើរនោះក្តីក៏ព្រមទទួលយកដែរ។ នោះមិនមែនក្នុងករណីចង់បានអ្វីពិសេសមកវិញឬចង់បានមុខមាត់នោះទេ ពេលខ្លះចិត្តមិនចង់ទេប៉ុន្តែគ្រាន់ពំុមានភាពក្លាហានក្នុងការបដិសេដគេ ព្រោះខ្លាចគេអន់ចិត្ត និងមានអារម្មណ៍មិនល្អ។ ចំណុចខាងក្រោមនេះជាអ្វី ដែលអាចជួយជំរុញ ក្នុងការបដិសេដដោយពំុមានការស្តាយក្រោយ៖
Photo Credit: Business Insider |
១. ប្រកាន់ខ្ជាប់ភាពស្មោះត្រង់
មនុស្សមួយចំនួនធ្លាប់ពឹងយើងម្តងក្នុងភាពងាយស្រួលនោះ លើកក្រោយគេនឹងមករកយើងដដែលទៀត ទោះបីការងារនោះ ខ្លួនធ្វើបានក្តីក៏នៅមកសាកចិត្តយើងសិនដែរ។ នេះជាករណីមួួយដែលត្រូវតែនិយាយថាទេ ប៉ុន្តែដោយវិធីស្លូតត្រង់ ហើយប្រាប់់ពីមូលហេតុគេច្បាស់លាស់។ អាចថាការងារខ្លះយើងអាចធ្វើជំនួសគេបានមែន តែលទ្ធផលវាមិនដូចគ្នា ១០០% នោះទេយោងទៅតាមបទពិសោធន៍រៀងៗខ្លួន។ ពេលខ្លះទៀត យើងទទួលយោងសំណើរគេ ប៉ុន្តែបែរជាបង្ហាញអោយគេឃើញនូវសេចក្តីមិនពេញចិត្តនោះ វាយ៉ាប់ជាងការដែលបដិសេដទៀត។ ត្រូវចងចាំថា អ្នកដែលដាក់សំណើរមកយើងនោះ មិនមែនតែងតែសង្ឃឹមនូវការយល់ព្រមរបស់យើងទាំងអស់ទេ ហើយគេក៏អាចនឹងទទួលយកការបដិសេដផងដែរ ដូច្នេះត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯង បើបានឆ្លើយថាបាន បើអត់ទេបដិសេដទៅ។
២. បដិសេដដោយមានហេតុផលដែលជាប្រយោជន៍គេ
អ្នកខ្លះអាចទទួលយកការបដិសេដដោយសមរម្យ អ្នកខ្លះទៀតបែរជាខឹង ។ នៅពេលដែលបដិសេដត្រូវអោយមូលហេតុដែលជាគុណវិបត្តិដែលនឹងអាចកើតមានឡើង ក្នុងករណីអ្វីដែលគេស្នើរស្ថិតក្នុងបន្ទុកយើង។ ឧទាហរណ៍៖ អ្នកធ្វើការរបស់អ្នកសំុអោយអ្នកទៅ ចូលរួមកិច្ចប្រជំុជំនួសគេក្នុងខណៈដែលអ្នកពំុដែលអ្វីពីការប្រជំុនោះសោះ ដូច្នេះអោយគេគិតមើលវិញថាបើអោយអ្នកអត់ដឹងអ្វីសោះទៅធ្វើជំនួសនោះ នឹងមានអ្វីកើតឡើង? ហើយអ្នកណានឹងទទួលខុសត្រូវ? ធ្វើបែបនេះគេនឹងគិតពិចារណាម្តងទៀត ហើយការបដិសេដរបស់អ្នកជាជំនួយទៅវិញទេ។
៣. ធ្វើជារវល់
យើងនិងគេមានការងារខុសគ្នា ដូច្នេះគេមិនស្មានដឹងថាយើងរវល់មែនពិតទេ ដូច្នេះបើពិបាកក្នុងការនិយាយបដិសេដទៅកាន់គេពេក គួររកវិធីណាដែលអាចបង្ហាញគេថាយើងពិតជារវល់មែន ដោយពំុប្រើសំដៅហើយយកកាយវិការមកបញ្ជាក់ ។ បើគេឃើញថាយើងរវល់ នឿយហត់ការងារផ្ទាល់ខ្លួន គេនឹងស្ទាក់ស្ទើរក្នុងការសំុជាមិនខាន។
យើងនិងគេមានការងារខុសគ្នា ដូច្នេះគេមិនស្មានដឹងថាយើងរវល់មែនពិតទេ ដូច្នេះបើពិបាកក្នុងការនិយាយបដិសេដទៅកាន់គេពេក គួររកវិធីណាដែលអាចបង្ហាញគេថាយើងពិតជារវល់មែន ដោយពំុប្រើសំដៅហើយយកកាយវិការមកបញ្ជាក់ ។ បើគេឃើញថាយើងរវល់ នឿយហត់ការងារផ្ទាល់ខ្លួន គេនឹងស្ទាក់ស្ទើរក្នុងការសំុជាមិនខាន។
៤. បង្ហាញភាពសោកស្តាយ
សំុទោសតែឯងអាចនឹងធ្វើអោយគេមើលមកយើងក្នុងផ្លូវមិនល្អ ដូចេ្នះត្រូវធ្វើអោយការសំុទោសរបស់អ្នកមានទំងន់ជាងមុន ។ ពន្យល់ប្រាប់គេពីអារម្មណ៍សោកស្តាយយ៉ាងណាដែលមិនអាចចូលរួមការអញ្ជើញក្នុងពិធីរបស់គេ ថាតើអ្នកចង់ប៉ុណ្ណាហើយអ្វីដែលជាការរារាំង។ ត្រូវធ្វើអោយគេដឹង ហើយយល់ពី ស្ថានភាពរបស់អ្នកដូច្នេះនៅ ថ្ងៃក្រោយគេនឹងមិនចងចាំនូវចំណុចមិនល្អមួយនេះចំពោះអ្នកទេ។
៥. ត្រៀមនិយាយថាទេជាស្រេច
បើអត់បានទេប្រាប់គេពីដំបូង កំុនូវស្ទាក់ស្ទើរព្រមជាមួយគេពីដំបូង ធ្វើអោយគេរំភើបហើយបែរ ជាប្រាប់ថាអត់វិញ។ ដូច្នេះត្រូវសិក្សាពីស្ថានភាពមុន ហើយបើដឹងថាគេនឹងមករកយើងហើយត្រៀមជាស្រេចនូវចម្លើយដែលនឹងឆ្លើយតបទៅគេ។ ប្រាប់គេពីដំបូងទៅថាយើងធ្វើមិនបាន ដូច្នេះគេមិនចំណាយពេលអត់ប្រយោជន៍មកចាំ ចម្លើយយើង ហើយក៏គេមានពេលទៅរកអ្នកផ្សេងដែរ។ ពេលខ្លះអោយចម្លើយគេភ្លាមៗល្អទាំងសងខាង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
No comments