ដឹងទេថាខោអាវពណ៌ណាទើបសមនឹងពណ៌ស្បែកជើងដែលយើងកំពុងមាន?
សុភាពបុរស សុភាពនារីគ្រប់គ្នាមានស្ទាយ៍តុបតែងខ្លួនផ្សេងៗទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្នុងនោះការនិយមលេងម៉ូតសម្លៀកបំពាក់តែមួយមុខប្រាកដជាមិនអាចជួយលោកអ្នកឲ្យមើលទៅសាកសម ស្រស់ស្អាតឥតខ្ចោះនោះទេ ម្លោះហើយមុននឹងជ្រើសរើសម៉ូតសម្លៀកបំពាក់និងពណ៌របស់វា ទៀតសោតគួរគិតអំពីពណ៌ស្បែកជើងដែលអ្នកមានថាតើពណ៌ទាំងអស់នោះស៊ីគ្នា និងអាចបង្កើននូវភាពលេចធ្លោ ស្រស់ស្អាត ពេលផ្សំនឹងសម្លៀកបំពាក់ពណ៌អ្វីខ្លះ ខាងក្រោមនេះជាយោបល់ខ្លះដែលលោកអ្នកគួរសាកល្បង៖
១. ស្បែកជើងពណ៌ខៀវ ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌លឿង ស្រគាំ ត្នោត ស និង បៃតង
២. ស្បែកជើងពណ៌មាស ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ខ្មៅ ក្រហម ស ឈាមជ្រូក ខៀវ និង ពណ៌ត្បូងមរកត
៣. ស្បែកជើងពណ៌បៃតង ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ត្នោត ខ្មៅ ខៀវ ស្រគាំ និង លឿង
៤. ស្បែកជើងពណ៌ទឹកក្រូច ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ខៀវ ស ពណ៌ដី ក្រហម និង លឿង
៥. ស្បែកជើងពណ៌ស្វាយ ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ស្រគាំ ពណ៌ខូវប៊យចាស់ ផ្កាឈូក និង បៃតង
៦. ស្បែកជើងពណ៌ក្រហម ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ផ្កាឈូក ទឹកក្រូច ខ្មៅ ស ស្រគាំ និងពណ៌ខូវប៊យចាស់
៧. ស្បែកជើងពណ៌ទឹកប្រាក់ ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ស ក្រហម ស្វាយ ស្រគាំ ពណ៌ដែលឆ្លុសៗ និង ខ្មៅ
៨. ស្បែកជើងពណ៌លឿង ស៊ីគ្នាទៅនឹងសម្លៀកបំពាក់ពណ៌ខៀវទាំងខ្ចី ទាំងចាស់ ខ្មៅ ស និង បៃតង
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភពអត្ថបទ៖ whowhatwear.com
No comments